Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែឆ្ងល់​ប្រពន្ធ​តែង​ក្រោក​ពេល​យប់ ប្តី​ដំឡើង​​កាមេរ៉ា លុះ​​ពេល​​ដឹង​​ការ​​ពិត​ ​លោះ​​ព្រលឹង​ស្ទើរ​ជ្រុះសក់! (មានវីដេអូ)

spot_img

តើអ្នកជឿថាមានខ្មោច ឬ ព្រលឹងទេ ? មនុស្សជាច្រើនប្រហែលជាសង្ស័យ នៅពេលរឿងនេះបានកើតឡើង ដោយពុំដឹងច្បាស់ ។ ដោយខ្វះភស្តុតាងដូចជារូបភាព ឬ វីដេអូត្រឹមត្រូវ, នោះវាពិតជាពិបាកក្នុងការបង្ហាញឲ្យឃើញពីវត្តមានអ្វីៗទាំងនោះកើតឡើង ។ ប៉ុន្តែ នៅក្នុងវីដេអូមួយនេះ អ្នកអាចចាប់ផ្តើមជឿ… ។

បុរសម្នាក់បានសម្រេចចិត្ត​ស្វែងរកនូវអ្វីៗ ដែលកំពុងធ្វើឲ្យមិត្តស្រីរបស់គាត់ ក្រោកនៅពេលយប់ និងបានដំឡើងកាមេរ៉ាដើម្បីកត់ត្រានូវអ្វីៗដែលបានកំពុងកើតឡើង ប៉ុន្តែ គាត់ក៏មិនរំពឹងថានឹងមានអ្វីកើតឡើងបន្ទាប់នោះដែរ ។

នៅក្នុងខ្សែវីដេអូ បានបង្ហាញឲ្យឃើញប្តីប្រពន្ធ១គូ មុនពេលគេង បានបិទអំពូលភ្លើងនៅជ្រុងនៃគ្រែម្ខាង ដោយបន្សល់ទុកនូវពន្លឺភ្លើងព្រឹមៗ ជះទៅផ្នែកម្ខាងទៀតនៃគ្រែ ហើយពួកគេក៏បានគេងយ៉ាងលង់លក់ស្រួល ។ ប៉ុន្តែ ឈានដល់វេលាម៉ោង 4:27 AM ស្រាប់តែហេតុការណ៍ដ៏ព្រឺសម្បុរបានកើតឡើងតែម្តង… ។ ចន្ទី

កុំឲ្យខាតពេលយូរ តោះទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា!

——————-

អានបន្ត៖ រឿង​ប្រុស រឿង​ស្រី -​ស្នេហា​ប្រុស​-​ស្រី គប្បី​យល់​!

I.​បុរសៗ​គប្បី​ចេះ​បន្ទន់ចិត្ត​គូស្នេហ៍ (​រួម​ទាំង​ភរិយា​ផង​)

​គេ​ថា នារីៗ​ពិតជា​ពិបាក​យល់ចិត្ត​? អាច​ច្រឡំ​ទេ​? អ្នក​ប្រហែល​ដឹង​ដែរ​ថា នារីៗ​គេ​ស្រឡាញ់​តាមរយៈ​… “​ត្រចៀក​” ណា៎​!​។ សាកល្បង​នឹង​ការប្រើ​ប្រយោគ ប៉ុន្មាន​ខាង​ក្រោម​សាកល្បង​មើល​!​។​

១.​អូន​ចាំបាច់​ទៅ Make up ធ្វើ​អ្វី​ទុក​ធម្មជាតិ​បែបនេះ វា​ស្អាត​ណាស់​ទៅ​ហើយ​!​។ យ៉ាងតិច​ប្រយោគ​នេះ​ក៏​មាន​ការពិត​1​ផ្នែក​ដែរ ចាំ​ស្អី​ទៀត ប្រើ​វា​ទៅ​!​។​

២.​អូន​សម្រាក​ទៅ ទុក​ឲ្យ​បងលាង​សម្អាត​ឲ្យ​!​។ សាក​ល៎​មើល បើ​ភ្នែក​របស់​នាង​ពុំ​ស្រទន់​នោះ ហើយ​ពុំ​ប្រាកដថា នាង​យល់ព្រម​ឲ្យ​អ្នក​ធ្វើ​ទេ​ណា៎​។​

​ប្រុសៗ​ចូល​ចង្ក្រាន ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​នារីៗ​

៣.​អូន​ស្វែល​តើ ! មាន​ធាត់​ឯណា (​ចំពោះ​បង​) ! ជឿ​បង​ទៅណា៎​!​។ នារីៗ​ណា​ក៏​ខ្លាច​ធាត់​ដែរ ពេល​ខ្លះ​សុខចិត្ត​ទ្រាំ​អត់ ទោះបី​ឃ្លាន​ក្តី​។ ដូច្នេះ​ត្រូវ​ចេះ “​ក្តាប់​ឱកាស​”​ឲ្យ​ជាប់​។ ម្យ៉ាងទៀត​ការ “​អាណិត​ខ្លួន​” របស់​គូស្នេហ៍​ជា “​ថ្នាំពុល​” “​សម្លាប់​” ក្តីស្រឡាញ់​បាន​ទៀត​ផង ត្រូវ​ចាំ​!​។​

៤.​ពួកម៉ាក​បង វា​បបួល​ទៅ “​ផឹក​” (​ឬ​ទៅ​ផឹក​ទៀត​) តែ​បង បង​មិន​ទៅ​ទេ​!​។ ត្រូវ​ចាំ​! ទោះបី​ពេលនោះ​អ្នក “​ទ្រេតទ្រោត​”​ទៅ​ហើយ​ក្តី ក៏​វា​ធ្វើឲ្យ​គូស្នេហ៍ (​ភរិយា​) របស់​អ្នក​ត្រជាក់ចិត្ត​ភ្លាម​ដោយហេតុ​ថា នាង​ក៏​មាន “​ទម្ងន់​” ក្នុង​ចិត្ត​របស់​អ្នក​ដែរ​។​

​បង​នៅផ្ទះ​ជាមួយ​អូន តើ​ព្រម​ទេ​!

​ទស្សនា​កម្សាន្ត Clip ៖ ឈុត​សុំ​ស្នេហ៍​របស់​កម្លោះ​ក្រមុំ ១​គូ​នេះ​

៥.​កុំ​គិត​ច្រើនពេក បើ​ស្រឡាញ់​ឈុត​នេះ យកទៅ​! បង​ជា​អ្នកទិញ​ជូន​អូន (​ត្រូវ​មើល​ហោប៉ៅ​ផង​ណា៎​!) ។ ត្រូវ​ចាំ !​នាទីៗ​ចូលចិត្ត​ការដើ​រទិញ​របស់រប​រណាស់​! ហេតុ​នេះ​នាង​ពិតជា​រំភើប តែ​ពុំ​ប្រាកដថា នាង​ទិញ​ទេ​! (​ពេលខ្លះ​នាង​បែរ​ជា​អាណិត​អ្នក​)​។​

៦.​អូន​ជា​នារី​ទី​១ ហើយ​ដែល​បង​នាំ​ឲ្យ​គ្រួសារបង​ស្គាល់​!​។ ពិត​ណាស់​ហើយ​ថា អាច​ជា​សម្តី “​ភូតកុហក តែ​នាង​នឹង​មាន​មោទនៈភាព​ជា​មួយ​ខ្លួនឯង​ផង​ដែរណា៎​!​។​

៧.​បង​សុំទោស​! បងខុស​ហើយ​។ ជម្លោះ​ពាក្យពេចន៍ ពេល​ណា​ក៏​បុរសៗ​ទាំងឡាយ​ត្រូវ​ដឹងថា អ្នក​ជា​…​ជន​បរាជ័យ ហេតុនេះ​ល្ងង់​អី នៅ​ឱ​បយក “​កម្តៅ​” មក​ដាក់ខ្លួន​។ ការ “​ចុះ​ញ៉ម​” ហើយ​សារភាព​មិនល្អ​ទេ​ហ្អី​!?

៨.”​បង​ពុំ​ប្រញាប់​ទេ បង​ចាំ​អូន​មួយជីវិត​ក៏​បាន​ដែរ​!” ។ ពេល​នៅ​ជប់លៀង ឧទាហរណ៍​៖ អ្នក​ឃ្លាន​ខ្លាំង​ក៏​ដោយ​ក៏​ត្រូវ​ទុក​ពេល​ឲ្យ​នាង​សម្អិតសម្អាង​កាយ មុខមាត់​ដែរ ព្រោះ​នាង “​ស្អាត​ដើម្បី​អ្នក​” ទេ​ណា៎​!​។​
“​បង​ចាំ​អូន រហូត​សក់ស្កូវ​អស់​ហើយ​ណា៎​!” ពាក្យ​នេះ​អាច​ពោល​បាន​។​

៩.​ទោះ​រឿង​អ្វី​កើតឡើង ក៏​បង​នៅ​ទី​នេះ​ជាមួយ​អូន​ដែរ​!​។ ថ្វី​ត្បិត​ពេលខ្លះ​អ្នក​ពុំ​អាច​ជួយ​អ្វី​បាន​ក្តី ក៏​វា​គ្រប់គ្រាន់​ទទួលបាន​ពិន្ទុ​១០​ពី​នាង​ហើយ​!​។​

១០.​នាង​នោះ​ជា​ស្អី ! កុំ​ខ្វល់ ពុំ​អាច​លើស​(​ឈ្នះ​) អូន​បាន​ទេ​។ លើក​នេះ​កាន់តែ​ខ្ពស់ កាន់តែ​សុវត្ថិភាព សម្រាប់​ស្នេហា​អ្នក ដឹង​ទេ​!

​ការលើកសរសើរ បន្ទន់ចិត្ត​គូស្នេហ៍ (​ឬ​ភរិយា​) ជា​រឿង​មួយ​ងាយ​ដូច​បក​ចេក ខុស​តែ​ប្រុសៗ​យើង​ភាគច្រើន​ខ្ជិល​…​បើក​មាត់​និយាយ​។ សុំ​សួនតួ​ក្នុង​រឿង​ស្នេហា ហើយ​កុំ​ភ្លេច​ថា វា​ត្រូវ​ស្តែង​ចំ​កាលៈទេសៈ ដើម្បី​ជ្រើសរើស​ពាក្យពេចន៍​និយាយ​។

​មាន​រឿង​មួយ​ជា​ឧទាហរណ៍​ស្រាប់​គឺ ៖

​អំឡុង​ទសវត្សរ៍​ទី ៨០ កាសែត​វៀតណាម បាន​សរសេរ​រឿង​១ គួរឲ្យ​អស់សំណើច តែ​វា​បង្កប់​នូវ​មេរៀន​មួយ​សម្រាប់​… “​អស់លោក​”​។ តាម​នោះ​គូស្នេហ៍ ២​នាក់ នាំគ្នា​ទៅ​អង្គុយលេង ក្នុង​បរិវេណ​សួន​សត្វ នា​ក្រុង​ព្រៃនគរ​។ ពិតណាស់​! ភាគី​ប្រុស​និយាយ​ចែចង់ ធានា​ការពារ​នាង​អស់​មួយ​ជីវិត​។​

​ពួកគេ​សន្ទនា​គ្នា​ដោយ​អង្គុយ​លើ​កម្រាល​កៅស៊ូ ក្បែរ​មាត់ទឹក​ជិត​… “​ទ្រុង​ខ្លា​”​។ ប្រហែល​ជា​ថ្ងៃ “​អន្សា​រ​” សម្រាប់​យុវជន​នោះ​ហើយ ព្រោះ​ដោយ​ភ្លេច​ដាក់​គន្លឹះ​ទ្រុងខ្លា​ក្រោយ​ឲ្យចំ​ណី​ខ្លា​របស់​បុគ្គលិក​សួនសត្វ​ខ្លា​នោះ​ក៏​ដើរ​ចេញពី​ទ្រុង​…​ទស្សនា​សួន “​សត្វ​”​ម្តង​។​

​ចៃដន្យ​វា​ដើរ​សំដៅ​គូស្នេហ៍​នេះ ហើយ​ចំ​ពេល​ដែល​យុវជន​យើង​កំពុង​ស្បថស្បែរ​តាម​ថែរក្សា​ការពារ​នាង​អស់​១…​ជីវិត​។ ពេល​ក្រឡេកឃើញ​ខ្លា​ដើរ​មួយៗ តម្រង់​មករក​បុរស​រូប​នេះ បាន​សម្លឹង​ឃើញ​មុន​ក៏ “​ដាក់​មេ​ផាយ​” ព្រឹប ឡើង​ដល់​ចុង​…​ឈើ​។ រីឯ​នារី​យើង ដែល​កំពុង​ស្តាប់​បុរស​នោះ​ច្រៀង “​លង់ខ្លួន​” តាម​អត្ថន័យ​ស្នេហ៍​” ទៅណាៗ​ពុំទាន់​ក៏​យក​ទ្រនាប់​នីឡុង​កំពុង​អង្គុយ​មក​គ្រប​ពីលើ​ខ្លួន​។​

​សំណាង​ណាស់​! ខ្លា​នេះ​វា​ធ្លាប់​ស្តាប់​មនុស្ស “​រាប់​ភ្លេច​” ហេតុនេះ​វា​គ្រាន់តែ “​ហិតៗ​” ហើយ​ដើរ​ចេញ​ទៅ​…​។​

​ក្រោយមក បុគ្គលិក​សួនសត្វ​ក៏​ចាត់​វិធានការ​ជំនាញ អូស​ខ្លា​ចូល​ទ្រុង​វិញ​បាន​។ ងាក​មក​គូស្នេហ៍​នេះ​វិញ បុរស​ជា​សង្សារ​បាន​សម្រូត​ចុះ​ពីលើ​ដើមឈើ ហើយ​នារី​ជា​ដៃគូ​ក៏​បាន​ចាកចេញ​ពី “​ខែល​” តង់​កៅស៊ូ​មក​។​

​ពុទ្ធោ​អើយ ៗ តាម​ប្រិយមិត្ត​រឿង​អ្វី​បាន​កើតឡើង !!

II. ចុះ​នារីៗ​វិញ​! អ្នក​ពុំ​ត្រូវ “​ចិត្ត​ងាយ​”​ឡើយ គប្បី​ចេះ​រក្សា​តម្លៃ​របស់​ខ្លួន​

១.​កុំ​លះបង់​ខ្លួនប្រាណ (​ព្រហ្ម​ចារីយ៍​) ងាយៗ​ពេក​។ ព្រោះថា បុរសៗ​គេ​តែ​ស្រេកឃ្លាន​នូវ​អ្វីៗ​ដែល​គេ​ពុំ​ទាន់​យក​បាន​ជា “​កម្មសិទ្ធិ​”​។ នារីៗ​ពុំ​តិច​អ្នក​ទេ ដែល​គិតថា រឿង​នេះ​លែង​សំខាន់​ហើយ គ្រា​អ្នក​ទាំង​២ “​ជា​កម្មសិទ្ធិ​” របស់​គ្នា​ទៅវិញទៅមក​។ មានន័យ​ថា គប្បី​ថ្លឹងថ្លែង​ឲ្យ​ជាក់លាក់ ពុំ​មែន​អ្វីៗ​ក៏​អាច​… “​ឲ្យ​” បាន​ដែរ​នោះ​ទេ ចាំបាច់​ត្រូវ “​ឲ្យ​” ចំ​ឱកាស​។​

​ត្រូវ​ចាំ​ថា នារី​ជា​កំពូលភ្នំ ហើយ​បុរស​ជា​អ្នក​ចង់​សាង “​ឯ​កត្តទ​កម្ម​” ឡើង​ដល់​កំពូលភ្នំ ដើម្បី​យក​វា​ធ្វើជា​កម្មសិទ្ធិ​។ “​ស្នេហា គឺ​ភាព​សួនតួ​ទាំងសងខាង​”​។​

​ដឹង​ទេ​ថា ក្នុង​រឿងភាពយន្ត True blood ខ្មោចឆៅ​ស្រី បាន​និយាយ​ទៅកាន់​ខ្មោចឆៅ​ប្រុស ជា (​សង្សារ​)​ថា ៖ “​សូម្បី​តែ​ខណៈ​វេលា​ទុំ​ជោរ​ក្តី ដើម្បី​យើង​អាច “​ធ្វើ​ស្អីៗ​” ជាមួយគ្នា ក៏​បង​ត្រូវតែ​អង្វរ​សុំ​ខ្ញុំ​។ បង​ត្រូវ​លុតជង្គង់ ហើយ​អង្វរ​ឲ្យ​អូន​ផ្តល់ឲ្យ​។ តែ​ទោះបីជា​ង​បង​ធ្វើបែបនេះ ក៏​អូន​នៅតែ​បង្ខំ​បង​ឲ្យ​…​រង់ចាំ​!​។ ត្រូវ​ចេះ “​បង្អ​ត់​” ដើម្បី​បង្កើន​ការស្រេកឃ្លាន ត្រូវ​ចេះ “​ដាច់ខាត​” ដើម្បី​ស្វែងយល់ឲ្យ​ច្បាស់​។

២.​អ្នក​ពុំគប្បី “​ដេក​ដួល​” តាម​ទំនាញ​មនោសញ្ចេតនា​ហួសហេតុ​ពេក​ទេ​។
​បុរស​និង​នារី​ជា​សភាវៈ​២ “​ផ្សេងគ្នា​” នារី​ភាគច្រើន​គឺ​ងាយ​រំភើប​ចិត្ត ខណៈពេល​បុរស​បែបនេះ​ពុំ​ច្រើន​ទេ​។ នារី​តែង​ប្រើ​មនោសញ្ចេតនា​មួយ​ដើម្បី​ស្រាយ​បញ្ហា ខណៈពេល​បុរស​ពុំ​ចេះ​ឡើយ (​ភាគច្រើន​)​។​

​បុរស​ប្រមាណ ៦០% បាន “​លួងលោម​”​អ្នក ពេល​ឃើញ​អ្នក​យំ​។ ប៉ុន្តែ​ទឹកភ្នែក​ពុំ​អាចជួយ​ដោះស្រាយ​បញ្ហា​បាន​ច្រើន​បែបនេះដល់កម្រិតណាមួយនោះទេ​! ហើយ​គ្រានេះ “​ទឹកភ្នែក​” ធ្វើ​ឲ្យ​បុរស​… “​ខឹង​”​។ គេ​អាច​រត់​ចោល​អ្នក​ព្រោះ​ឃើញ​អ្នកទន់ខ្សោយ​ពេក​។​

​ហេតុផលជា​រឿង​សំខាន់ ភាព​ទោរទន់​ជ្រុល​ពុំ​ជួយ​អ្នក​បាន​ឡើយ​។​

៣.​ពេល​ក្លាយជា “​កម្មសិទ្ធិ​” របស់​គ្នា​ទៅវិញទៅមក គឺជា​កិច្ចសន្យា “​សំឡេង​”​មួយ វា​សំខាន់​។ ប៉ុន្តែ​នារីៗ​យើង​ច្រើន “​ឆ្លៀត​”​ចាប់​យក​វា ដើម្បី “​សង្កត់​”​បន្តិច​ម្តងៗ​លើ​ដៃគូ ឈាន​រហូត​ដល់ “​លើ​សកិច្ចសន្យា​” នោះ​។ និយាយឲ្យចំ​គឺ​ការ “​បំបិទ​សិទ្ធិសេរីភាព​”​របស់គេ ពិសេស​ចៀសវាង​បំផុត​កុំឲ្យ​ធ្លាក់​ចូល​ដល់​ការបង្ខំ​ឲ្យ​គេ​មាន​ជម្រើស ជាអាទិ៍ ៖ “​រវាង​ខ្ញុំ​និង​គេ (​ជា​ស្រី​ម្នាក់​ណា​នោះ ព្រោះ​ប្រច័ណ្ឌ​) តើ​បង​ជ្រើសរើស​មួយណា៎​?​។ វា​អាច​នាំ​ដល់​ប្រតិកម្ម “​បក​” ៖ “​អូន​ពុំមែន​ជា​ម្តាយ​របស់​បង​! “​ឬ​បង​ចូល​ចិត្ត​នឹង​ធ្វើ បង​ពុំ​ស្តាប់​បញ្ជា​អ្នកណា​ទេ​!”​។ នារីៗ​យើង​ច្រើន​បារម្ភ​ខ្លាច​ការ​ភូតកុហក តែ​បើ​ពុំ​ប្រយ័ត្នប្រយែង វា​ជា​ការ​ទះកំផ្លៀង​លើ​មោទនៈភាព​របស់​បុរស​ណាស់​!​។​

៤.​តើ​អ្នក​មាន​នៅ​គោរព សរសើរ​គេ​ទេ​?​។ ព្រោះថា បុរស​ទាំងអស់​ចូល​ចិត្ត​គូស្នេហ៍​សរសើរ ហើយ​សម្តែង​ការគោរព​។ ប្រសិន​ខ្វះ​កត្តា​នេះ​ទេ នោះ​ពេល​ដែល​មោទនៈភាព​នេះ​ត្រូវបាន “​ផ្តួលរំលំ​” ដោយសារ​អ្នក ប្រាកដ​ណាស់​គេ​នឹង​ស្វែងរក​ការគោរព​ស្ងប់ស្ងែង​នៅ​… កន្លែង​ផ្សេង​។ យ៉ាងតិច​ក៏​បណ្តាលឲ្យ​មាន​ជម្លោះ ផ្តើម​ពី​ជម្លោះ​គឺ​ការ​បាក់បែក​។​

៥.​ពេលវេលា ៖ បុរស​តែង​ចង់បាន​នូវ​អ្វី​ដែល​ថ្មី ព្រោះ​សារជាតិ​របស់​ពួកគេ​គឺ​ការ​… “​ស្វែងរក និង​ត្រួតត្រា​”​។ គេ​អាច​នៅ​ស្រឡាញ់​អ្នក​ប្រៀបបាន “​ទម្លាប់​”​មួយ​ប៉ុណ្ណោះ ហេតុ​នេះ​ឯង តម្លៃ​របស់​ខ្លួន​អ្នក​ពុំ​អាច​ត្រូវ “​បន្ធយ​ថ្លៃ​” ដោយ​ពេលវេលា​នោះ​ទេ​។ ត្រូវ​ចេះ​អភិវឌ្ឍន៍​ខ្លួន​យើង​។​

៦.​អ្នក​បណ្តោយ​ខ្លួន​ឲ្យ​សម្រស់​រុះ​រោយ​តាមបែប “​គ្មាន​ទំនប់​”

​នារីៗ​ច្រើន​គិតថា ពេល​ក្លាយជា “​របស់​គ្នា​” ទៅហើយ ពុំ​ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​ទៀត​ឡើយ​។ នេះ​ជា​កំហុស​ធ្ងន់ធ្ងរ​ណាស់​! អ្នក​គិត​មើល​ពេល​ជួប​គ្នា​លើក​ដំបូង​អ្នក​ស្លៀកពាក់​អ្វី​? ហើយ​ចុះ លើក​ទី ៥០ វា​ដូច​ម្តេច​វិញ​។ បុរស​តែង​បង្កប់​ចិត្ត​ដណ្តឹង​សួរថា ថ្ងៃក្រោយ​នាង​នៅ​ដូច្នេះ​ដែរ​ឬ​? -​ទោះបី​ពុំ​និយាយ​ចេញ​ក្តី​។​

​សុបិន្ត​អាក្រក់​បំផុត​របស់​បុរស គឺ​គេ​បាន​រៀបការ​នឹង​កូនក្រមុំ​ដ៏​ស្រស់ប្រិមប្រិយ​ម្នាក់ ហើយ​ស្រាប់តែ ១០​ឆ្នាំក្រោយ ក្លាយជា​…​មនុស្ស​មាន​វ័យ​លើស​មុន ២០-៣០​ឆ្នាំ​។ ការ​ពុំ​ចាប់អារម្មណ៍​ថែរក្សា​ខ្លួន គឺជា​កំហុស​ធ្ងន់ធ្ងរ​ណាស់ ក្នុង​ជីវិត​ប្តី​ប្រពន្ធ ទោះបីជា​ដោយសារ​កូន​អ្នក​ត្រូវ …​ពលិកម្ម​ក្តី​។ កុំ​មើលស្រាល​រឿង​នេះ​ឲ្យសោះ​!​។​

​រឿង​ប្រុស រឿង​ស្រី រឿង​ស្នេហា និង​ការថែទាំ​វា​មាន​តែ​ប៉ុណ្ណេះ ប្រិយមិត្ត​ជួយ​បន្ថែម​ផង ដើម្បី​ឆ្លង​ចូល​ឆ្នាំ​ក្រោយ​យើងទាំងអស់គ្នា​នឹង​មាន​សុភមង្គល រីករាយ​…​។ ចន្ទ្រា​

​ជូនពរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០១៨​។

spot_img
×