Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ពីរ​នាក់​ រួម​និង​ថ្នាំញៀន​ពី​រក​ញ្ចា​ប់

spot_img

​ខេត្តស្វាយរៀង​៖ ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក កាន កេ​ន ជា​នាយការិយាល័យ​សហ​ការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ស្វាយទាប​ចុះបង្ក្រាប​ករណី​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ជាក់ស្តែង​បាន​ឃាត់​ជនសង្ស័យ​មនុស្ស​ប្រុស​ស្រី​២​នាក់​រួម​និង​ថ្នាំញៀន​២​កញ្ចប់​ធំ​។​

​យោងតាម​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ការឃាត់ខ្លួន​នេះ​បា​កើ​កត​ឡើង​កាលពី​វេលា​ម៉ោង​១២និង​០៥​នាទី​នៅ​ថ្ងៃទី ​២៥ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ ​នៅត្រង់ចំណុច​ភូមិ ក្បាលថ្នល់ ឃំុកណ្តៀង​រាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​៖​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​ទី​១.​មានឈ្មោះ គង់ វ៉ូ​ន​ភេទ ប្រុស​អាយុ ៣៥​ឆ្នាំ​រស់នៅ​ភូមិ ព្រៃ​តា​ញ៉យ ឃំ​ុ ខ្សែ​ត្រ​ស្រុក កំពង់​រោទ៍ ខេត្តស្វាយរៀង​។​ ជនសង្ស័យ​ទី​២.​ឈ្មោះ យ៉​ន ស្រីមំុ ភេទ​ស្រី អាយុ​១៩​ឆ្នាំ​រស់នៅ​ភួ​មិ ពោធិ៍​ថ្មី ឃំុ ស្វាយ​តា​យាន ស្រុក កំពង់​រោទ៍ ខេត្តស្វាយរៀង​។​

​សម្ភារៈ​ដែល​សមត្ថកិច្ច​ដកហូត​បានរួម​មាន​៖

– ម្សៅ​ក្រាម​ព​ណ៏​ស​ថ្លា​ចំនួន​០២​កញ្ចប់​ធំ​សង្ស័យ​គ្រឿងញៀន​។​

– ជញ្ជីង​ថ្លឹង​គ្រឿងញៀន​០១​គ្រឿង​។​

​ករណីនេះ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ការិយាល័យ​ជំនាញ​ចាត់ការ​បន្ត​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×