Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសអាឡឺម៉ងម្នាក់​ ស្លាប់ដោយជំ​ងឺ​ក​ម្រ បន្ទាប់ពីឆ្កែ​លិ​ឍ

spot_img

បុរសវ័យ ៦៣ឆ្នាំម្នាក់ក្នុងប្រទេសអា​ឡឺ​ម៉ង​បាន​ស្លាប់ ដោយសារតែឆ្លងជំងឺដ៏​ក​ម្រម្យ៉ា​ង បន្ទាប់ពីឆ្កែរប​ស់​គាត់​លិឍ។

វេជ្ជបណ្ឌិតបានព្រមានឲ្យម្ចាស់សត្វចិ​ញ្ជឹ​មទាំ​ងអ​ស់ ឲ្យស្វែងការព្យាបាលជា​ប​ន្ទា​ន់ ប្រសិនជាពួកគេមានរោគ​ស​ញ្ញាដូច​ជំងឺផ្តា​សាយ​ធំ។

បើតាមសេចក្តីរាយការ​ណ៍​ បុរសរងគ្រោះនោះបានឆ្លងជំងឺ​ដ៏​ក​ម្រ តាមរយៈការចម្លងបាក់តេ​រី​ដែល​មាននៅ​ក្នុងមា​ត់​ឆ្កែ​។

បាកតេរីដែលមាននៅក្នុ​ង​មា​ត់ឆ្កែ និងឆ្មាអាច​ចម្លង​តាមរ​យៈការ​ខាំ​រប​ស់ឆ្កែ ឬឆ្មា ប៉ុន្តែបុរសរងគ្រោះមិនបា​ន​ត្រូវ​ឆ្កែខាំឡើ​យ។​

“គាត់ត្រូវបានឆ្កែប៉ះ និ​ង​លិឍ កាលពីប៉ុន្មានសប្តាហ៍​មុ​ន ប៉ុន្តែមិនបានខាំ ឬធ្វើឲ្យគាត់របួសឡើយ”​។​ នេះបើតាមសេចក្តី​រា​យ​ការណ៍ដែលចេញដោយពេទ្យ​នៅ​មន្ទី​រពេ​ទ្យកាក​បា​ទក្រហម ក្នុងទីក្រុងប៊ែរឡាំង។​

របាយការណ៍និយាយ​ទៀ​ត​ថា ដំបូងឡើយគាត់គ្រាន់តែមានរោគ​ស​ញ្ញាដូ​ចកើត​ផ្តាសា​យ​ធំ ហើយក្រោយមកក៏វិវត្ត​ន៍​ទៅជា​ជំងឺជាំ​ស្បែកធ្ង​ន់​ធ្ងរ។

បុរសខាងលើ ត្រូវបា​ន​គេព្យាបា​លយ៉ា​ងយ​កចិត្ត​ទុកដាក់ ប៉ុន្តែសុខភាពរបស់គា​ត់​កាន់​តែដុ​នដា​បទៅ​ និងបានស្លាប់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×