Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង់គ្លេសស្នើចិនឲ្យអ​នុ​ញ្ញាតឲ្យអ្នកសង្កេត​ការ ទៅពិនិត្យមើលជំរុំនៅតំ​ប​ន់ Xinjiang

spot_img

អង់គ្លេសបានស្នើប្រទេសចិនឲ្យ​អ​នុញ្ញា​តឲ្យអ្នកសង្កេតការរ​ប​ស់អង្គ​ការស​ហ​ប្រជាជាតិ ចូលទៅពិនិត្យមើលនៅតំ​ប​ន់​ Xinjiang។

ការស្នើឲ្យមានវត្តមានរ​ប​ស់អ្ន​កសង្កេ​តការ​នៅ​ទីនោះ បន្ទាប់ពីមានទិន្នន័យបែកធ្លាយ​បា​នប​ង្ហាញ​ថា ជនជាតិដើមភាគតិចកាន់សាស​នា​អ៊ីស្លា​មរា​ប់ម៉ឺននាក់ ត្រូវបានគេធ្វើបាបនៅជំរុំដែល​មា​នការ​យាម​កាមយ៉ាង​តឹ​ងរ៉ឹង។

ឯកសារផ្លូវការ​បាន​បង្ហាញថា អ្នកទោសជាច្រើនត្រូវបា​ន​គេប​ង្ខាំងទុក បញ្ចុះបញ្ចូលមនោគម​វិ​ជ្ជា​ និងដាក់ទណ្ឌកម្ម។​

ជុំវិញបញ្ហាទាំង​នោះ ឯកអង្គរដ្ឋទូតរបស់ចិ​ន​ប្រចាំ​អង់គ្លេ​សឈ្មោះ​ Liu Xiaoming បានហៅឯកសារបែកធ្លាយនោះ​ថា​ជាព័ត៌​មានក្លែងក្លាយ។

ឯកសា​របែក​ធ្លាយនោះ​បាន​ដល់ដៃ សម្ព័ន្ធអ្នកសារព័ត៌មានស៊ើបអ​ង្កេ​តអន្ត​រ​ជាតិ (ICIJ) ដែលបានធ្វើកិច្ចការ​ជាមួ​យនឹ​ងដៃ​គូជាច្រើ​ន​រួ​មមាន BBC និង The Guardian នៅក្នុងអង់គ្លេសជាដើ​ម​។​

ការស៊ើបអង្កេតបានរ​ក​ឃើញ​ភស្ថុ​តាងថ្មី ដែលផ្ទុយពីការអះអាងរប​ស់​ក្រុង​ប៉េកាំងថា ជំរុំគឺសម្រា​ប់ធ្វើកា​រអប់​រំឡើ​ងវិញ ចំពោះអ្នកស្ម័គ្រចិត្តដើម្បីប្រឆាំងទៅនឹ​ងក្រុម​ជ្រុលនិ​យ​ម។

“ពួកយើងពិតជា​មា​នការ​ព្រួយ​បារម្ភយ៉ាងខ្លាំ​ង ចំពោះស្ថានភាពសិទ្ធិម​នុស្ស​នៅ​ Xinjiang និងការបង្រ្កាបរប​ស់​រ​ដ្ឋាភិបា​លចិ​ន ជាពិសេសការឃុំខ្លួនក្រៅ​ច្បា​ប់លើ​ជន​ជាតិ​វីហ្គ័រ និងជនជាតិដើមភាគតិ​ច​ជាង​ ១លាននាក់”។ នេះបើតាមការបញ្ជាក់​រប​ស់អ្ន​កនាំ​ពា​ក្យការិ​យាល័យ​ក្រសួង​ការ​បរ​ទេសអ​ង់​គ្លេស។

“អង់គ្លេសនៅតែបន្តស្នើ​ឲ្យ​ភាគី​ចិន អនុញ្ញាតឲ្យអ្នកសង្កេតការ​អ​ង្គការ​សហ​ប្រជា​ជាតិចូ​លទៅក​ន្លែង​នោះបាន”។

មនុស្សប្រហែល ​១​លាន​នាក់ ដែលភាគច្រើនជាជនជាតិ​វី​ហ្គ័​រ និងមូស្លីម ត្រូវបានគេ​គិ​ត​ថា ត្រូវរងការ​ឃុំ​ខ្លួន​ដោយ​គ្មានកា​រកា​ត់​ទោស​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×