Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ នៅខណ្ឌច្បារ​អំពៅ ​ស្នើសុំឲ្យអាជ្ញាធរ ក្រុ​ង​ ខ​ណ្ឌ សង្កាត់ជួយដោះស្រាយក្មេ​ង​ប្រើប្រា​ស់គ្រឿ​ងញៀ​ន លូ ផ្លូវ ភ្លើ​ង ​ទឹកលិ​ច

spot_img

ភ្នំពេញ៖ ក្នុងវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹ​ក្សារា​ជធានី​ភ្នំពេញនៅវត្ដវាលស្បូ​វ​ សង្កាត់វាលស្បូវ ខ​ណ្ឌ​ច្បារអំពៅ ប្រជាពល​រ​ដ្ឋ សុំឲ្យអាជ្ញាធរ ក្រុង, ខណ្ឌ,សង្កាត់ ជួយដោះស្រាយ រឿងក្មេងប្រើប្រាស់គ្រឿងញៀន ​លូ​,ផ្លូវ​,ទឹកលិច, ភ្លើងនិងសំរាម ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជ​ធា​នី​ បានប្រព្រឹត្ដទៅកាលពីថ្ងៃអង្គារ​១​៥រោ​ច ខែកត្ដិក ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី២៧ វិច្ឆិ​កា​ ឆ្នាំ​២០១៩ ក្រោមអធិបតី ​ភា​ព ​លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំ​ពេញ និង លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេ​ញ ​ព្រមទាំងមានការចូលរូមពីប្រ​ជា​ព​លរ​ដ្នជា​ច្រើនផ​ងដែ​រ ។

ក្នុងឱកាសនោះដែរ អ្នកស្រី ម៉ៅ នារី ប្រជាពលរដ្ឋរស់នៅ​ភូ​មិវាល​ស្បូ​វ បានស្នើឲ្យអាជ្ញាធរជួយ ដោះ​ស្រាយ​ រឿងក្រុមហ៊ុនផានអ៊ី​ម៉ិច ចាក់ដីលុបរំលោភលើដីកម្មសិទ្ធិ របស់គាត់ ធ្វើឲ្យគាត់រស់នៅពិ​បា​ក់ ​ពិសេសការលក់​ដូ​រ និងធ្វើដំណើរ ​ចេ​ញចូ​លផ្ទះ មិនតែប៉ុណ្ណោះ ថែម​ទាំង​ប្ដឹងគា​ត់​ឡើងតុលាការទៀ​ត​ផង។
លោកសេង គូនណូ សមាជិកក្រុមប្រឹក្សារាជធានីភ្នំ​ពេ​ញ បានបញ្ជាក់ថា៖ វេទិ​កាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុម​ប្រឹ​ក្សារា​ជ​ធានី ត្រូវបានធ្វើឡើងក្នុ​ង​១ឆ្នាំម្តង សម្រាប់មួយខណ្ឌៗ​ ​មានន័យថា៖ទាំង ១៤ ខណ្ឌចំណុះ ឲ្យរដ្ឋបាលរាជធានីភ្នំ​ពេ​ញ​ និងធ្វើឡើងចំនួន១៤​ដ​ង​ផងដែរ ស្របពេលដែលឆ្នាំ២០​១​៩ នេះរដ្ឋបាលរាជធានី​ភ្នំ​ពេ​ញ បានបើកវេទិកា​ពិគ្រោះ​យោ ​បល់បានចំនួន​៨​ លើករួចមកហើយ ​ក្នុ​ងនោះរួមមានខណ្ឌចំការម​ន​, បឹងកេងកង ,ទួលគោក,មានជ័យ ,ឬស្សីកែវ, សែសុខ, ជ្រោយចង្វា ​និងច្បារអំពៅ សម្រាប់ព្រឹកថ្ងៃ២៧ វិច្ឆិ​កា​ ឆ្នាំ២​០១៩នេះ ។
លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា៖ វេទិកាផ្ស ព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុ​ម​ប្រឹក្សា​រាជធា​នីនៅ​ព្រឹក​នេះ គឺផ្តោតសំខាន់ពាក់ព័ន្ធបញ្ហា៣ ​ចំ​ណុច ដែលទាក់ទងនឹងកង្វល់​ផ្ទា​ល់រ​បស់ប្រ​ជាពល​រដ្ឋ ក្នុងនោះរួមមាន បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ បញ្ហាបរិស្ថាន និងប​ញ្ហា​អភិ​វឌ្ឍន៍មូលដ្ឋាន។ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ ​កា​រចូលរួមមតិយោ​​ប​ល់ និងលើក ឡើងនូវសំណើសំ​ណួ​រ សំ​ណូម​ពររបស់ប្រជាពលរដ្ឋ​ ​បាននាំមកនូវសក្តានុពល​យ៉ា​ង​ធំធេង និងបានធ្វើឲ្យពលរដ្ឋបាល​រា​ជធា​នីភ្នំ​ពេ​ញ ឆ្លុះបញ្ចាំងនូវ​ចំ​ណុច​អស​កម្មនា​ពេ​លកន្លងមក ដើម្បីរដ្ឋបាលរាជធា​នី​ធ្វើកា​រកែ​លម្អ​ឡើ​ងវិញ និងអភិវឌ្ឍន៍ក្នុង​មូ​លដ្ឋាន​ឲ្យ បានល្អប្រសើរ ​និ​ងស្វែងរកនូវដំណោះស្រាយជូនប្រ​ជា​ព​លរដ្ឋឲ្យមានតម្លាភាព​ ​និង​មាន ប្រសិទ្ធភាពក្នុងនាមជាតំ​ណា​ងរដ្ឋបាល​សា​ធារណៈ ។

ក្នុងវេទិកានេះ មានប្រជាពលរដ្ឋប្រមាណជិត២០នាក់ បានឡើងចោទសួរទៅអាជ្ញាធរ នូវសំណើររបស់ពួកគាត់ ដែលទាក់ទងទៅនឹងបញ្ហាជាច្រើនដូចជា បញ្ហាដាក់បង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈ ធ្វើផ្លូវថ្មី និងជួសជុលផ្លូវដែលខូត ឲ្យស្អាតល្អងាយស្រួលក្នុងធ្វើដំណើរ ដាក់បណ្តាញលូថ្មី បញ្ហាប្រជាជាពលរដ្ឋអ្នកជិតខាងផឹកស៊ីច្រៀងរាំ ដល់យប់ជ្រៅបង្កការរំខានដល់អ្នកជិតខាង បញ្ហាតចរន្តអគ្គិសនី បញ្ហាទឹកស្អាត និងបញ្ហាមួយចំនួនទៀត ដែលប្រជាពលរដ្ឋបានស្នើសុំតាំងពីឆ្នាំមុនៗរហូតមកដល់ឆ្នាំ២០១៩នេះ នៅតែមិនមានលទ្ធផល បញ្ហាទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ជាមួយនឹងក្រុមហ៊ុនផានអ៊ីម៉ិច របស់លោកស្រីស៊ុយសុផាន ជាប្រធានក្រុមហ៊ុន ជាដើម។
លោក នួន ផារ័ត្ន អភិបាលរងរា​ជ​ធា​​នីភ្នំពេញ បានធានាថា៖ នឹង​លើ​កយករាល់មតិយោបល់​សំ​ណួរ សំណើ និងសំណូមពររបស់អស់លោក លោ​ក​ស្រីទៅពិ​និ​ត្យ និងពិចារណា ព្រមទាំងចាត់អាទិភា​ព​ដាក់ប​ញ្ចូល​ទៅក្នុ​ងគម្រោ​ង​ផែនការអភិវឌ្ឍបី​ឆ្នាំ​រំកិ​លរប​ស់ក្រុ​មប្រឹក្សា​រា​ជធានី ក្រុមប្រឹក្សាខណ្ឌ ក្រុម​ប្រឹ​ក្សាសង្កាត់ ដើម្បី ធានាដល់ការផ្តល់សេវា​សា​ធារ​ណៈឱ្យ​បានកាន់តែប្រសើរ​ឡើ​ង​ និងលើកកម្ព​ស់​គុ​ណភាពជីវភា​ព​រ​ស់នៅ របស់បងប្អូនប្រជាពល​រ​ដ្ឋក្នុ​ងស​ង្កាត់ ខណ្ឌនៃរាជ​ធា​នី​ ឱ្យកាន់តែមានតម្លាភាព​ ​និ​ងប្រសិទ្ធភាព​។ លើសពីនេះទៅទៀត រដ្ឋបាលរាជធានីភ្នំពេញនឹង​កែ​លម្អ​ ​ការផ្តល់សេវាសាធារណៈ​រ​ប​ស់ខ្លួ​ន ក្នុងកំណែទម្រង់​មួ​យ​ដ៏ ស៊ីជម្រៅ និងជាក់លាក់ ប្រកបដោយប្រសិទ្ធភាព​ ​និ​ងតម្លាភា​ពដែ​លអា​ចឆ្លើ​យតប បានទៅ នឹងតម្រូវការ របស់ប្រជាពលរដ្ឋ​ ​ជាក់ ស្តែងនៅសាលារាជធានី ភ្នំពេញ​ ​ក៏​ដូចជា​នៅតាម​សាលា​ខណ្ឌទាំ​ង​១៤ គឺយើងបានបង្កើតច្រក​ចេ​ញ​ចូល​តែ​មួយ និងការិយាល័យ របស់ប្រជាពលរដ្ឋ ដែលអាច​ ​បម្រើ​សេវាជូ​ន​ប្រជាពល រដ្ឋបានទាន់ចិត្ត ព្រមទាំងអាចកាត់បន្ថយភាពក្រី​ក្រ​នៅ​មូលដ្ឋា​នក្នុ​ងរយៈ​ពេលដ៏​ខ្លីខា​ង​មុខ​នេះ ៕ ដោយ៖កូឡាប

spot_img
×