Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ា​គី​ស្ថាន​៖ បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នៅ​ទីសក្ការៈ​បូជា សម្លាប់​មនុស្ស​ជិត ២០​នាក់​

spot_img

​មនុស្ស​យ៉ាងហោចណាស់​ចំនួន ១៨​នាក់ បាន​ស្លាប់ និង ២៧​នាក់​ផ្សេងទៀត​រងរបួស​ក្នុងការ​វាយប្រហារ​ដោយ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​ទីសក្ការៈ​បូជា​អ៊ីស្លាម ក្នុង​ខេត្ត Baluchistan ប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​ដ៏​ល្បី​របស់​អង់គ្លេស BBC​។​

​មុនពេល​កើតហេតុ អ្នក​គោរពបូជា​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា ដើម្បី​ប្រារព្ធ​ពិធី​សាសនា នៅ​តំបន់ hal Magsi​។​

​ជនដៃដល់​បាន​បំផ្ទុះ​ខ្លួនឯង បន្ទាប់ពី​ប៉ូលិស​ម្នាក់​បាន​ចាប់​អត្តឃាត​ជន​ឲ្យ​ឈប់​នៅ​ក្លោងទ្វារ​នៃ​ទីសក្ការៈ​បូជា​។ មន្ត្រីប៉ូលិស​នោះ​ស្លាប់​ដោយសារ​ការផ្ទុះ​គ្រាប់បែក​អត្តឃាត​។​

​ក្រុម​ភេរវ​ករ​ដ្ឋ​អ៊ីស្លាម (IS) បាន​ចេញមុខ​ប្រកាសថា ខ្លួន​គឺជា​អ្នក​នៅ​ពីក្រោយ​ការវាយប្រហារ​នោះ​។​

​កាលពី​ខែ កុម្ភៈ ដើមឆ្នាំ​នេះ ក៏មាន​ការវាយប្រហារ​នៅ​ទីកន្លែង​សក្ការៈបូជា​សាសនា​ផងដែរ នៅក្នុង​ខេត្ត Sinhd បណ្តាល​ឲ្យ​មនុស្ស​ជិត ១០០​នាក់​ស្លាប់​។ ការវាយប្រហារ​នោះ ក៏​ជា​ទំនួល​ខុសត្រូវ​របស់​ក្រុម IS ដែរ​៕​

spot_img
×