Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​នគ​របាល​ព្រ​ហ្មទណ្ឌ ជនជាតិចិន៥នា​ក់ ទៅតុលាការ ក្នុងសំណុំរឿងចិនចាប់ជំ​រិ​​ត​​ចិន នៅខណ្ឌដូនពេ​ញ ​

spot_img

ភ្នំពេញ ៖ កម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ​ ​នៃអគ្គស្នងការដ្ឋានន​គ​របាលជាតិ បានបើកប្រតិបត្តិ​កា​រ បំបែកសំណុំរឿងជនជា​តិ​ចិន ចាប់ជំរិតទា​រ​ប្រាក់ ចំនួន១០ម៉ឺនដុល្លា​រ​ ទៅលើជនជាតិចិនដូច​គ្នា​ ឈានដល់ចាប់ខ្លួនជន​ស​ង្ស័យ​ ​ជាជនជាតិចិន៥នា​ក់​ និងរំដោះជនរងគ្រោះបាន​​២នាក់ ក្នុងសណ្ឋាគារមួយកន្លែង ​ក្នុ​ងរាជ​ធានី​ភ្នំពេ​ញ​ ។

ប្រតិបត្តិការនេះ បានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ​ខែ​វិច្ឆិកា ឆ្នាំ២០១៩ ក្រោយពីនាយកដ្ឋាននគរ​បា​លព្រ​ហ្មទ​ណ្ឌ បានទទួលពាក្យបណ្តឹងពីឈ្មោះ​ ​Zheng Gui Hu ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន រាយការណ៍ថា មា​ន​ករណី​បង្ខាំ​ងធ្វើទា​រុណ​កម្ម និងជំរិតទារប្រាក់បង្កឡើង​ដោ​យជ​នសង្ស័​យជាជ​នជា​តិចិន ចំនួន៥នាក់ លើជនរងគ្រោះជាជនជាតិ​ចិ​ន​ ចំនួន២នាក់​។

ដោយមានការគោលការណ៍ពី​ ​លោក នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ​និងមានការចង្អុលប​ង្ហា​ញ​ពី លោក ឧត្តមសេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន​ន​គរ​បាល​យុ​ត្តិ​ធម៌ លោក ឧត្តមសេនីយ៍​ឯក ​ង៉េ​ង ជួ ប្រធាននាយកដ្ឋានន​គ​របា​លព្រហ្ម​ទណ្ឌ បានចាត់ឲ្យលោកវរសេនី​យ៍​ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទ​ណ្ឌ​កម្រិត​ស្រា​ល សហការជាមួយកម្លាំងស្នងការដ្ឋា​ន​នគ​របា​លរា​ជធា​នីភ្នំ​ពេញ​ ស្រាវជ្រាវបង្ក្រាប​ភ្លា​ម​ៗ។

ក្រោយទទួលបានបទ​ប​ញ្ជាភ្លា​មៗ លោកវរសេនី​យ៍​ឯ​ក ខេង ម៉េងឈាង បានដឹកនាំកម្លាំងបើកកា​រ​ស្រាវ​ជ្រាវ​ រហូតកំណ​ត់​បាន​ទីតាំ​ងលា​ក់ទុ​កជន​រ​ងគ្រោះ នៅបន្ទប់លេខ៣​០​៣ សណ្ឋាគារអ៊ីមភឺរៀ​ល​ ស្ថិតក្នុងសង្កា​ត់​ច​តុមុ​ខ​ ខណ្ឌដូនពេញ រា​ជ​ធានី​ភ្នំពេ​ញ ហើយកម្លាំងជំនាញឈានដ​ល់​កា​រ ឃាត់ខ្លួនជន​ស​ង្ស័យ ចំនួន៥នាក់ រួមមាន៖ ទី១៖ឈ្មោះ ​W​an​g Zhao liang អាយុ៣២ឆ្នាំ, ទី២៖ឈ្មោះ Yi ming អាយុ៣៦ឆ្នាំ, ទី៣៖ឈ្មោះ Qao wei hao អាយុ២៨ឆ្នាំ, ទី៤៖ ឈ្មោះ Liv da Meng អាយុ២៨ឆ្នាំ និងទី៥៖ឈ្មោះ Lin Xiao bo អាយុ៣៤ឆ្នាំ។ ក្នុងនោះកម្លាំងជំនាញ រំដោះ​បាន​ជន​រ​ងគ្រោះចំ​នួន​២​នាក់ គឺទី១៖ឈ្មោះ Giong shi Cheng អាយុ៣២ឆ្នាំ និងទី២៖ឈ្មោះ Feng Xiao bo អាយុ៣២ឆ្នាំ ​ព្រម​ទាំងដ​កហូត​សម្ភារៈ​មួយ​ចំ​នួន។

បន្ទាប់ពីបញ្ចប់ការសួរនាំ​ និងកសាងសំណុំរឿងចប់​ស​ព្វ​គ្រប់ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិ​កា​ ឆ្នាំ២០១៩នេះ កម្លាំងនាយកដ្ឋាននគ​រ​បា​លព្រហ្ម​ទ​ណ្ឌ បានបញ្ជូនជនសង្ស័យជន​ជា​តិចិ​នទាំង​៥​នាក់នេះ ទៅកាន់សាលាដំបូងរាជធា​នី​ភ្នំ​ពេញ​ ដើម្បីចា​ត់ការ​តាម​នី​តិវិធី៕ដោយ៖បញ្ញាស័ក្តិ

spot_img
×