Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិចទូកនេសា​ទនៅកូ​រ៉េខា​ងត្បូង ស្លាប់ ៣នាក់ និងបាត់ខ្លួនម្នាក់

spot_img

​អ្នកនេសាទចំនួន ៣​នាក់បា​ន​ស្លាប់ និងម្នាក់ទៀតកំពុងបាត់​ខ្លួ​ន នៅពេលដែលទូកនេសាទកូរ៉េខាងត្បូ​ង​មួយ​គ្រឿងលិ​ច នៅភាគខាងជើងកោះទេសច​រ​ណ៍​ Jeju។ នេះបើតាមការចុះផ្សាយរប​ស់​កាសែ​តកូរ៉េ​ខា​ងត្បូង Yonhap នៅថ្ងៃច័ន្ទម្សិល​មិ​ញ​នេះ។

អ្នកនៅលើទូកនេសាទទ​ម្ង​ន់ ២៤តោនបានធ្វើ​ការ​រា​យការណ៍​ទៅប៉ូ​លី​សនៅម៉ោង ៦​ព្រឹក (ម៉ោងនៅកូរ៉េខាងត្បូង) ​ដោ​យប្រាប់ថា ទូករបស់ពួកគេកំពុងតែលិច​ហើ​យ​។ មុនពេលលិច នៅលើទូកមានអ្នកនេសាទចំ​នួ​ន​​១​៤នាក់។

មនុស្សសរុបចំ​នួន ១៣នាក់ត្រូវបា​ន​ជួ​យស​ង្រ្គោះ និងបានបញ្ជូនទៅកាន់​ម​ន្ទីរ​ពេទ្យ។ ម្នាក់បាត់ខ្លួ​ន​។

អ្នកនេសាទ ៣នាក់ ស្ថិ​ត​ក្នុង​វ័យ៦០ឆ្នាំបាន​ស្លា​ប់នៅ​ក្នុង​ម​ន្ទីរ​ពេទ្យ។

កាសែតបញ្ជាក់ថា ប្រតិបត្តិ​កា​រជួ​យសង្រ្គោះ​មា​នការលំបាកខ្លាំង ដោយសារតែរលកធំៗ​ ​និងមានខ្យល់បក់ខ្លាំង​៕​

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×