Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្នាំ២០២០ រាជរដ្ឋា​ភិ​បាល គ្រោងនឹងចំណាយប្រ​មា​ណ៨​.​១៩៦លាន​ដុល្លារ​ ហើយ​​​កំណ​ត់​​​​​​ទំ​​​ហំនៃ​​ការ​ខ្ចីប្រាក់ពី​ដៃគូអ​​​ភិវឌ្ឍន៍ប្រមាណ១.៩​២​៧ លាន​ដុល្លា​​រ

spot_img

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវ​ត្ថុ​សម្រាប់​ការ​គ្រប់គ្រង ឆ្នាំ២០២ ត្រូវបានរាជរដ្ឋា​ភិ​បាល គ្រោងនឹងចំណាយ​ចំ​នួ​ន​៣៣.៣៣៩.៦៣៣ លានរៀល ស្មើប្រមាណ៨.១៩៦លាន​ដុល្លារ​ ត្រូវជា២៨,០១​ភាគរយ នៃផលិត​ផលក្នុងស្រុកស​រុ​ប (ផ.ស.ស) គឺមានកំណើន ២២,៧ភាគរយ ធៀបនឹងច្បាប់​ថវិកា​ជា​តិ​ ឆ្នាំ​២០១៩​។ ក្នុង​ច្បាប់ថ​វិកា​ជាតិ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កំណត់​​​​ទំ​​ហំនៃ​​ការ​ខ្ចីប្រាក់ពី​ដៃគូអ​ភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២០ ក្នុង​ក​ម្រិត១​.​៤០​០ លាន SDR ស្មើប្រមាណ១.៩២៧ លាន​ដុល្លា​រអា​ម៉េរិក។

រដ្ឋសភាបានបន្តសម័យប្រជុំលើកទី​៣​ នីតិកាលទី៦ នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិភាក្សា និងអនុម័តរបៀ​ប​វារៈ​ចំ​នួ​ន៤ រួមមាន៖ ១. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បា​ប់​ស្តីពី​ ហិរញ្ញវត្ថុសម្រាប់ការ​គ្រ​ប់គ្រ​ងឆ្នាំ២​០​២០។ ២. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បា​ប់ស្តី​ពី ការទូទាត់ថវិកាទូទៅរបស់រ​ដ្ឋ​ សម្រាប់ការគ្រប់គ្រង២០​១​៨។ ៣. ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ​វិ​សោធន​កម្ម​មាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីព ដែ​ល​ត្រូវ​ប្រកាស​ឱ្យប្រើដោ​យព្រះរា​ជក្រ​ម​លេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ ៤. ការពិភាក្សា និងអនុម័ត​សេច​ក្តីព្រា​ងច្បាប់​ស្តី​ពី ​ការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រ​ក​ម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងស​ម្រា​ប់​អនុវត្ត​ប​ទប្ប​ញ្ញត្តិ នៃអនុសញ្ញា សហប្រជាជាតិស្តីពី ច្បាប់​ស​មុទ្រ​ ចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុ​ក​ត្រី ​ផ្លាស់ទី​មធ្យម និងផលស្តុកត្រីផ្លាស់ទីឆ្ងាយ។

ក្នុងសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិកាលទី៦ នៃរដ្ឋសភា ដែលបាន ពិភាក្សា សេចក្តីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុ​សម្រាប់ការគ្រ​ប់​គ្រង​ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋ​កិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ជារួម ថវិកាជាតិឆ្នាំ​២០២០ ត្រូវបាន រាជរដ្ឋាភិបាល បង្កើន​កា​រចំណា​យអាទិ​ភាព​ចាំបាច់ តាមវិស័យទាំង ៤ រួមមាន៖ វិស័យរដ្ឋ​បាល​​ទូទៅ វិស័យការពារជាតិ​ ​សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យ​សង្គម​កិច្ច និងវិស័យ​សេដ្ឋ​កិច្ច។ ក្នុងនោះ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានរាជរដ្ឋាភិបាល គ្រោងនឹងចំណាយ​ច្រើនជា​ង​គេ នៅឆ្នាំ២០២០ មានចំនួន ៣.៧៣៨.១៣០ លានរៀល ស្មើប្រមាណ ៩១៩ លានដុល្លារអាម៉េរិក​។​ បន្ទា​ប់មក ក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន៣.២១៨.២៣២ លានរៀល ស្មើប្រមាណ៧៩១លានដុល្លារអាម៉េរិក​។​ ក្រសួង​ការ​ពារជាតិ គ្រោងចំណាយ ២.៥៣៦.៧២៨ លានរៀល ស្មើប្រមាណ ៦២៣ លានដុល្លារអាម៉េរិក។ ក្រ​សួងសុ​ខា​ភិ​បាល ២.១០២.៨៩៩ លានរៀល ស្មើប្រមាណ ៥១៧ លានដុល្លារ និងក្រសួងមហាផ្ទៃ. ២​ ០៨៣.១០៧ លានរៀល ស្មើប្រមាណ ៥១២ លានដុល្លារ។ ជាមួយគ្នានេះដែរ ថវិកាជាតិ ឆ្នាំ២០២០ ក៏បានបង្កើនការចំណាយ​ដ​ល់រដ្ឋ​បាល​ថ្នាក់​ក្រោ​មជា​តិ ក្នុងនោះ ឧបត្ថម្ភរាជធា​នី​​ខេត្ត ចំនួន៤៧.០២៤លានរៀល ឧបត្ថម្ភមូលនិធិក្រុង ស្រុ​ក​ ចំនួន ២៣៥.១១៧ លានរៀល មានកំណើន ២២.៤ភាគរយ ធៀបនឹងច្បាប់ ឆ្នាំ២០១៩ និងឧបត្ថម្ភមូលនិ​ធិ​ឃុំ សង្កាត់ ចំនួន ៦០៧.៣៨៦ លានរៀល មានកំណើន ១៦ភាគរយ ធៀបនឹងច្បាប់ឆ្នាំ២០​១​៩​ និង​មូល​និធិ​អភិវឌ្ឍន៍​ឃុំ សង្កាត់ ចំនួន​១​៩៥.៩៣១ លានរៀល ដែលជាការផ្ទេរធនធានបន្ថែម​ពី​ថវិ​ការដ្ឋ ចំនួន១ភាគរយ ក្នុង១ឆ្នាំ នៃចំណូលចរន្តថ្នាក់ជាតិ ជូ​ន​រដ្ឋ​បាលឃុំ សង្កាត់ សម្រាប់ចំណាយ​អភិវឌ្ឍន៍មូល​ដ្ឋា​ន ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៣។ ក្នុងនោះ ការឧបត្ថម្ភធ​ន​បន្ថែ​មនេះ នឹងធ្វើឱ្យទំហំមូលនិធិអភិវ​ឌ្ឍ​ន៍​ឃុំ សង្កាត់ នឹងកើនឡើងទ្វេដង នៅឆ្នាំ២០២០ ពីប្រមាណ ៣៥.០០០ ដុល្លា​​រអា​ម៉េរិក ជាមធ្យមក្នុង១ឆ្នាំ ទៅប្រមាណជាង ៧០.០០០ ដុល្លារអាម៉េរិក ជាមធ្យម ក្នុង១ឆ្នាំ។

ក្នុង​ច្បាប់ថ​វិកា​ជាតិ ឆ្នាំ២០២០ រាជរដ្ឋាភិបាល​កំណត់​​ទំ​ហំនៃ​ការ​ខ្ចីប្រាក់ពី​ដៃគូអ​ភិវឌ្ឍន៍ សម្រាប់ឆ្នាំ២០២០ ក្នុង​ក​ម្រិត១​.៤០០ លាន SDR ស្មើប្រមាណ១.៩២៧ លាន​ដុល្លា​រអា​ម៉េរិក ខណៈកំណើនសេដ្ឋកិច្ចនឹងថយមក​នៅ​ត្រឹម​៦,៥ ភាគរយ។ បើតាមការលើកឡើងរបស់ក្រ​សួ​ងសេ​ដ្ឋ​កិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជា​ក់​ថា ការខ្ចីនេះ នឹងមិនបង្កើតជាបន្ទុក​បំ​ណុល​វ័ណ្ឌ​ករដ​ល់កម្ពុ​ជា​ទេ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×