Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកវេទិកាផ្ស​ព្វ​ផ្សាយ និងពិគ្រោះយោបល់​ របស់ក្រុមប្រឹក្សាខេត្ត នៅក្រុ​ងបា​វិត

spot_img

ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង និ​ងលោ​ក សេង សិលា អភិបាលរងខេត្ត តំណាងលោក ម៉ែន​ ​វិបុ​ល អភិបាលខេត្តនៅថ្ងៃទី២៦​ ​ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងវេ​ទិ​កាផ្ស​ព្វផ្សា​យ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត​ ​ស្ថិតនៅ​បរិ​វេន​ពោធិថ្មី សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

មានប្រសាសន៍នាឱកាសវេ​ទិកា​ផ្ស​ព្វ​ផ្សាយ និងពិគ្រោះយោបល់នៅពេលនេះ ​លោ​ក ជុំ ហាត ប្រធានក្រុមប្រឹក្សាខេត្ត បាន​ថ្លែ​ងអំណ​រគុណ​ចំពោះ​វត្តមាន លោក លោកស្រី ប្រជាពលរដ្ឋ វិស័យឯកជន និងសមាជិក ​ស​មាជិកា​នៃអង្គវេទិកាទាំងមូ​លដែលបាន​ចូ​លរួ​មក្នុ​ងវេទិ​កានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហកា​រ​យ៉ាង​ខ្លាំងក្លា នៅក្នុងដំណើរការនៃការ​គាំ​ទ្រ និងជំរុញការ​អ​ភិវ​ឌ្ឍន៍តាម​បែប​ប្រជាធិ​ប​តេយ្យ នៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុត្តិ​សា​ស្ត្រ ​​ស្តី​ពីកំណែទម្រង់វិមជ្ឈកា​រ​ និងវិសហមជ្ឈ​កា​រ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័​យ​ថ្មី​ៗថែ​មទៀត បម្រើឱ្យសេចក្តីត្រូវការ​ពិ​តប្រា​កដរ​បស់​ប្រជា​ពល​រ​ដ្ឋនៅ​មូល​ដ្ឋា​ន ដែលជាកម្មវត្ថុចម្បងនៃកា​រ​រៀបចំអង្គវេទិ​កា និងរួមគ្នារកដំណោះស្រា​យ​ បញ្ហាប្រឈមនានាជូនប្រ​ជា​ពល​រ​ដ្ឋ។

លោក សេង សិ​លា អភិបាលរងខេត្តបានបន្ថែ​ម​ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹ​ក្សា​ខេត្ត​ បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រ​ប់​ថ្នា​ក់ អ្នក​ពា​ក់ព័ន្ធ និងប្រជាពលរ​ដ្ឋ​ទាំង​អស់ អាចចូលរួមក្នុងការផ្តល់ម​តិ​យោប​ល់ ចំពោះការអភិវឌ្ឍមូ​ល​ដ្ឋា​ន សមិទ្ធផល បញ្ហាប្រឈម និង​ទិ​សដៅ​អ​នុវ​ត្តនា​ពេលខា​ង​មុខ របស់រដ្ឋបាលខេត្ត ផ្តល់នូវអនុសា​ស​ន៍ និងសំណូមពរនានា​ ​សម្រាប់កា​រពិ​ភា​ក្សា និងតាមរយៈការឆ្លើយតបបានទាន់ពេល​វេ​លាពីស្ថា​ប័នជំ​នាញ និងកម្លាំងសមត្ថកិច្ច​ពា​ក់​ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ ​និងដោះ​ស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូ​វ​ការ​ជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រនៅមូ​ល​ដ្ឋា​ន៕ ដោយ៖វ៉ៃកូ

spot_img
×