Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្ទុះ​ឆេះ​រថយន្ត​ស្ទូច​ នៅរោងចក្រ​អគ្គិសនី​

spot_img

ភ្នំពេញ​ ៖​ នៅវេលាម៉ោង ១១​ព្រឹក ត្រូវនឹងថ្ងៃទី​ ២៦ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅ​រោងចក្រ​អគ្គិសនី​ ស្ថិតនៅ​ចំណុច​ភូមិ​ ប្រទះ​ឡាង​ សង្កាត់​ ​ប្រទះ​ឡាង​ ខណ្ឌ​កំបូល រាជធានីភ្នំពេញ។

នាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរ​បាលជាតិ​ បានឲ្យដឹងថា  អគ្គីភ័យមួយកន្លែងកើតឡើងនៅ​រោងចក្រ​អគ្គិសនី ដោយមូលហេតុ​ ផ្ទុះ​ឆេះ​រថយន្ត​ស្ទូច​បង្ក​ជា​អ​គ្គិ​ភ័យ​​ ខូចខាត ឆេះ​រថយន្ត​ស្ទូច​ចំនួន​ 1​ គ្រឿង​អស់​ទាំង​ស្រុង​ ឆេះ​ឃ្លាំ​ង​ស្តុក​ទុក​សម្ភារៈ​អគ្គិសនី​ ទំហំ​ 20ម៉ែត្រ​ គុណ​ 30ម៉ែត្រ អស់ប្រហែល​ 30% និង​​ពុំ​​បាន​បណ្តាល​ឲ្យ​ឆេះ​រាល​​​ដាល​​ដ​ល់​ផ្ទះ​​​អ្នក​​នៅ​ក្បែ​រ​​ខាង​​ឡើ​យ។​

ករណីនេះបានប្រើ រថយន្តការិយាល័យ​អគ្គិភ័យ​​ ចំនួន​ 5 គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ 5​ ឡាន​ ស្មើនឹង​ 20​ ម៉ែត្រគូប​ ។
រថយន្តកងពលតូចលេខ​70​ ចំនួន​ 2 គ្រឿង ប្រើប្រាស់ទឹកអស់ចំ​នួ​ន​ 2​ ឡាន​ ស្មើនឹង​​ 8​ ម៉ែត្រគូប​
រថយន្ត​ក្រុមហ៊ុនស្រាបៀរ​ក​ម្ពុជាចំ​នួ​ន​ 1​ ប្រើប្រាស់ទឹ​កអស់​ចំនួ​ន​ 1​ ឡាន ស្មើនឹង ​6​ ម៉ែត្រ​គូប ៕ដោយ៖កូឡាប

spot_img
×