Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសី​ហនុ ស្វាគមន៍នាវា VIK​ING ORION ចូលចតនៅកំពង់ផែ​អ​ន្តរ​ជាតិ ក្រុងព្រះសីហនុ

spot_img

ខេ​ត្តព្រះ​សីហនុ៖ កាលពីព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេ​ត្ត​ព្រះសី​ហនុ បានអញ្ជើញស្វាគមន៍ភ្ញៀវទេសចរ​ប​រទេ​សចម្រុះ​ជាតិសា​សន៍ ធ្វើដំណើរតាមនាវាទេសចរ​ណ៍​ ​VIKING ORION ចូលចតនៅកំពង់ផែអន្តរជាតិ​ក្រុ​ងព្រះ​សី​ហនុ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏​បានណែនាំឱ្យមន្ត្រីកំពង់ផែ​ ​ក៏ដូចជាមន្ទីរទេសចរណ៍រៀប​ចំ​កែល​ម្អសោ​ភ័ណ​ភាព​ បរិស្ថាន ត្រូវដាក់ខ្សែសុវត្ថិភា​ព​ និងរៀបចំបង្គន់អ​នា​ម័យ តាមស្តង់ដារ ព្រោះភ្ញៀវទេសចរបរទេស​ ​ត្រូវ​ការ​បង្គន់អនាម័យនៅពេលរង់ចាំនៅទីលាន​កំ​ពង់​ផែ​ ។

សូមបញ្ជាក់ថា នាវាទេ​ស​ចរណ៍ VIKING ORION មានសញ្ជាតិ NORWAY មានបណ្តោយ ២២៨,៨០ម៉ែត្រ ទទឹង ២៨,៨០ម៉ែត្រ ជម្រៅទឹក ៦,៥០ម៉ែត្រ។ ដឹកភ្ញៀវទេសចរចម្រុះជាតិសាស​ន៍​ចំ​នួន ៧៨៩នាក់, ស្រី ៤១៩នាក់, មាន ១២សញ្ជាតិ និងមាន​នា​វិក​សរុប ៤៥៨នាក់, ស្រី ៩៥នាក់ មាន ៤៨សញ្ជាតិ។

នា​វា​ V​IKING ORION ចូលចតធ្វើទស្សនកិច្ចនៅព្រះរាជាណាច​ក្រ​កម្ពុ​ជា​រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិ​កា​ ឆ្នាំ​២០១៩ នាវាមានគម្រោងចាកចេ​ញ​ពីដែ​នសមុ​ទ្រ​កម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ៕​​ដោយ៖ដែនសីមា

spot_img
×