Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកម៉ូ​តូមិ​ន​ប្រកា​ន់ស្តាំ ត្រូវកុងតឺន័​រ​បុ​កស្លាប់ ​នៅ​ក្រុង​បាវិ​ត

spot_img

ខេត្តស្វាយរៀងៈបុរស​ម្នាក់ ដែលជាអ្នកបើកម៉ូតូ​ជ​នជាតិវៀតណាម បានស្លាប់នៅក្នុងក​រ​ណីគ្រោះ​ថ្នាក់ច​រាចរណ៍ រវាងម៉ូតូនិងរថ​យ​ន្តកុ​ងតឺន័រ ដែលហេតុការណ៍ខាងលើ​នេះ​ បានកើតឡើងកាល​ពី​វេលាម៉ោ​ង​១២​និង​២០​នាទីថ្ងៃ​ត្រង់ ថ្ងៃទី​២៦ ខែវិច្ឆិ​កា ឆ្នាំ២០១៩នេះនៅ លើផ្លូវជាតិលេខ​១ ចន្លោះគីឡូម៉ែត្រលេខ១៦​២​ និង​ ១៦​៣ ស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ក្នុង​ទិស​ដៅផ្ទុយ​ទិស​គ្នាពីលិច​ទៅកើ​ត​ ។

ប្រភពដដែលបានបន្តថាៈ មានរថយន្តកុ​ង​តឺន័រ​មួ​យគ្រឿ​ងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហមពាក់ផ្លាកលេខ51D.36610 បើកបរដោ​យ​ឈ្មោះ ​ង្វៀង ម៉ិញហាយ ភេទប្រុស អាយុ២៧ ឆ្នាំជនជាតិ​វៀ​តណា​ម មុខរបរបើកបររថយន្ត​រ​ស់នៅ​ភូ​មិ ជាងមិចឃុំកាំថាំង ​ស្រុ​កយឿ​ង​ចូវ ខេត្តតាយនិញ។ បើកបរពីកើតទៅ​លិចក្រោយ ពីបុកប៉ះរួចហើយអ្ន​ក​បើក​បរ រថយន្តបានរ​ត់​គេច​ខ្លួន​បាត់ បន្សល់ទុកតែវត្ថុតា​ង​នៅនឹង​កន្លែ​ងកើត​ហេតុ​។

សមត្ថកិច្ចបានបន្តទៀតថាៈ ម៉ូតូរបស់ជនរង​គ្រោះ​ម៉ាក ហុងដាសេ១​២​៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង 1B-7587 បើកបរដោយឈ្មោះគឹម ភឿង ភេទប្រុស​ អាយុ៤៧ឆ្នាំ​ ជនជាតិវៀតណាមមុ​ខ​របរ​ កម្មក​រសំ​ណង់ រស់នៅភូមិបាវិ​ត​កណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វា​យ​រៀង បើកបរពីលិចទៅ​កើត មិនពាក់មួកសុ​វត្ថិភាព ម៉ូតូមានកញ្ច​ក់មើ​លក្រោ​យ បណ្តាលឲ្យស្លា​ប់​នៅនឹងកន្លែងកើតហេតុ។ បច្ចុប្បន្ន​ សា​កសព សម្ថកិច្ចយើងបានប្រ​គ​ល់ឲ្យ​ក្រុម​គ្រួសា​រ យកទៅធ្វើបុណ្យតាមប្រពៃណីខ្មែ​រ​។ ចំពោះមធ្យោបាយទាំង០២គ្រឿ​ង ​សមត្ថ​កិច្ច ​យក​មករ​ក្សាទុក នៅអធិ​ការ​ដ្ឋាន​នគរបា​លក្រុ​ង​បាវិត ដើម្បីកសាងសុំណុំរឿង ចា​ត់​ការ​តាមនីតិវិធី។
ម​ធ្យោបាយ​ទាំង​០២​គ្រឿង ខូច​ខាត​ស្រាល ទាំង​០២គ្រឿ​ង។ មូលហេតុ អ្នកបើកបរម៉ូតូ​មិ​នប្រ​កាន់​ស្តាំ៕ដោយ៖ វ៉ៃកូ

spot_img
×