Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួន ប្រជាការ​ពា​រភូមិ ដាក់ព​​ន្ធ​​នា​គារ ដោយ​ចោ​ទបទ គំរាមកំហែងថា​នឹ​ង​ស​​​ម្លា​ប់ អភិបាលរងខេត្ត​កោះ​​​កុ​​​​ងម្នាក់

spot_img

កោះកុង៖ ប្រជាការពារភូមិ គឺលោក ទិត្យ ស៊ីថា ត្រូវបានតុលាការ​ខេ​ត្តកោះ​កុង បញ្ជូនទៅឃុំខ្លួននៅព​ន្ធ​នា​គារខេត្ត កាលពីល្ងាចថ្ងៃទី២៥ ​ខែ​វិច្ឆិ​កានេះ។ ក្រោយសមត្ថកិច្ចចា​ប់​លោក​ ទិត្យ ស៊ីថា ដែលជាប្រ​ជា​ការពា​រភូមិទៅតុ​លាការ គឺក្រុមអ្នកភូមិជាង១​០​០នា​ក់ បាននាំគ្នាទៅតវ៉ាមុខសាលា​ដំ​បូងខេ​ត្តកោះ​កុ​ង ដើម្បីទាមទារ​ឲ្យ​ដោះ​លែងលោ​ក ទិត្យ ស៊ីថា មានសេរីភាពវិ​ញ ។

កាលពីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកានេះ សាលាដំបូងខេត្តកោះកុង បា​នសម្រេចបញ្ជូនប្រជា​កា​រពា​រភូ​មិម្នាក់ លោក ទិត្យ ស៊ីថា អាយុ៤០ នៅភូមិសំរុងតាកែវ ​ឃុំ​ព្រែក​ខ្សាច់ ស្រុកគិរីសាគរ ទៅឃុំខ្លួនបណ្តោះអាសន្ន ក្រោ​ម​ការ​ចោ​ទថា “គំរាមកំហែងថានឹងស​​​ម្លា​ប់” តាមមាត្រា២៣​៣ នៃ​ក្រមព្រហ្មទណ្ឌ ទៅតាមបណ្ដឹងលោកអភិបាលរងខេត្ត​កោះ​កុ​​ង​ សុខ សុទ្ធី។

ប្រជាការពារភូមិម្នាក់ឈ្នោះ ទិត្យ ស៊ី​ថា ត្រូវបានសមត្ថកិច្ចខេត្តកោះ​កុ​ងចា​ប់បញ្ជូ​នទៅតុ​លា​ការនេះ ក្រោយពី​​​មាន​ជម្លោះជាមួយ​អ​ភិបា​លរងខេ​ត្តកោះ​កុង លោក សុខ សុទ្ធី។ កន្លងមក ប្រជាការពារភូមិ លោក ទិត្យ ស៊ីថា តែងតែរិះគន់ថ្នា​ក់ដឹ​កនាំខេ​ត្ត ដែលមិនបានដោះស្រា​យ​បញ្ហា​ប្រឈ​មនា​នា ជូនពលរដ្ឋក្នុងសហគម​ន៍​រ​បស់ខ្លួន ជាពិសេសបញ្ហាផ្លូ​វ​ និងការរំលោភបំពាន​ដី​ធ្លីពី​សំណាក់ក្រុ​ម​ហ៊ុន ឌឹវើ​លុប​​​មែន​​ គ្រុប​ (UDG)។

អភិបាលរងខេត្តកោះកុ​ង​ លោក សុខ សុទ្ធី ប្រាប់កាសែតក្នុងស្រុកមួយថា លោកប្តឹងលោក ទិត្យ ស៊ីថា ពីបទ “គំរា​មកំ​ហែងថានឹ​ង​សម្លា​ប់” ដោយលោកថា ប្រជាការពារភូមិរូបនោះ​ បានគំរាមសម្លាប់លោ​ក​ កាលពី​ថ្ងៃទី​៨ ខែមេសា។ កន្លងមកលោកធ្លា​ប់​ឲ្យលោ​ក ទិត្យ ស៊ីថា សុំទោសជាសាធារណៈដើម្បីបញ្ច​ប់​រឿង​ដែរ ប៉ុន្តែ លោក ទិត្យ ស៊ីថា មិនព្រមធ្វើ ទើបលោកឲ្យតុលាការ​ចា​ត់កា​រតា​មផ្លូ​វច្បាប់។

ក្នុងដីកាសន្និដ្ឋានបញ្ជូន​រឿងឲ្យ​ស៊ើ​បសួរ​ចុះថ្ងៃ​ទី៣០ ខែសីហា សាលាដំបូងខេត្តកោះកុង​ ​បានលើ​កឡើង ពីមូលហេតុដែលឈា​ន​ដល់កា​រចា​ប់ខ្លួ​នប្រជា​ការ​ពារភូមិ លោក ទិត្យ ស៊ីថា ថាកាលពីថ្ងៃទី៧ ខែមេ​សា​ឆ្នាំ២​០១៩ តំណាងក្រុមហ៊ុន ញូ​ញៀ​ន ​ឌឹវើ​​លុប​មែន​ គ្រុប​ បានរាយការ​ណ៍​ប្រា​ប់អភិបាលរង​ខេ​ត្តកោះ​កុ​ង លោក សុខ សុទ្ធី ថាមានប្រជាពលរ​ដ្ឋ​នៅភូ​មិសំរុង​តា​កែវ នាំគ្នាយកគ្រឿងចក្រឈូ​ស​ឆាយ​ផ្លូវ​ក្នុងតំ​បន់អ​ភិវឌ្ឍ​ន៍រប​ស់​ក្រុម​ហ៊ុន។ ក្រោយពី​លោកអ​ភិបា​លរ​ងខេត្ត សុខ សុទ្ធី ទទួលបាន​ដំ​ណឹងនេះ លោកបានបញ្ជាទៅមេឃុំ​ព្រែ​កខ្សា​ច់ ​លោក រៀម រុំ ឲ្យបញ្ឈប់សកម្មភាពប្រ​ជា​ពល​រដ្ឋ កុំឲ្យយកគ្រឿងច​ក្រ​ទៅឈូស​ឆា​យផ្លូវ​នោះតទៅ​ទៀ​ត ដោយថា ដើម្បីរង់ចាំការពិភាក្សាដោះស្រា​យ​សិ​ន។

តុលាការ​ខេត្ត​កោះកុង បានស្រង់សំឡេងសារ​រ​បស់​ប្រជាកា​រពា​រ​ភូមិ លោក ទិត្យ ស៊ីថា មកដាក់ក្នុងដី​កា​ថា៖ “បងឯងនិយាយជា​មួ​យមេ​ឃុំ បងឯងគំរាម​មេ​ឃុំម៉េ​ច​ខ្លះ។ ស្តាប់ពាក្យសម្តី​ប​ងឯ​ងឲ្យ​ច្បាស់ និយាយជាមួយមេឃុំ​ ​ហើយបងឯងគិ​ត​ឧត្ត​មគ​តិខ្លួន​​ឯងផង។ បងឯងនិយាយពីមុន​យ៉ា​ង​ម៉េច និយាយក្រោយយ៉ាង​ម៉េ​ច​ បងស្តាប់ឲ្យច្បា​ស់​ ប្រយ័ត្នជាន់ដា​ន​ខ្លួន​ឯង​ណាបង​ងា​ប់! ខ្ញុំឲ្យបងឯងងា​ប់​ថ្ងៃណា​ក៏បា​ន​ដែរ អ្នកភូមិខ្ញុំ ខ្ញុំប្រាប់មិនយ​ក​បង​ឯងជា​មុ​ខទេ បងឯងត្រៀ​ម​ងាប់​ទៅ។ បើបងឯងនិយា​យ​ខុស​តែមួ​យ​ម៉ាត់ អូខេបង ប្អូនថា ចាំទទួលប​ង​ ស្វាគមន៍បងជា​និ​ច្ច”។

តុលាការបញ្ជាក់ថា នៅចំពោះមុខ​អយ្យកា​រគឺ​លោក ទិត្យ ស៊ីថា បានទទួលស្គាល់ថា សា​រសំឡេងនោះពិតជារបស់​ខ្លួ​នដែ​លផ្ញើទៅលោ​ក សុខ សុទ្ធីមែន ប៉ុន្តែ លោកប្រកែកថា លោ​ក​មិនមានបំ​ណ​ងធ្វើ​សកម្មភាព​ដូ​ចការ​និយាយក្នុងសារសំឡេ​ង​ឡើយ​៕

spot_img
×