Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿងប្តីសម្លាប់ប្រពន្ធ , សមត្ថកិច្ច ចាប់ខ្លួនប្តី ពួន​សម្ងំក្នុងព្រៃលិចទឹក នៅខេត្ត​កំព​ង់ឆ្នាំង

spot_img

កណ្តាល​ ៖​ ប្តីឃោរឃៅ​ប្រើហិង្សា​វាយ​សម្លាប់​ប្រពន្ធស្លាប់ នៅ​វាលស្រែ​ ស្ថិតក្នុងស្រុកពញាឮ ​ខេត្តក​ណ្ដាល ​កាលពី៥ថ្ងៃមុន​ ត្រូវបាន​ស​មត្ថកិ​ច្ចចា​ប់​ខ្លួ​នហើយ​ ដោយកម្លាំងនគរបាលខេត្តក​ណ្ដា​ល សហការជាមួយកម្លាំង​​​ នាយកដ្ឋាននគរបាល​ព្រ​ហ្ម​ទណ្ឌ និងកម្លាំងនគរបាលខេ​ត្ត​កំព​ង់​ឆ្នាំង ។

ក្រោយ​កើត​ករណីឃា​ត​កម្ម​នេះឡើង​ កម្លាំងនគរបាលខេត្តកណ្ដា​ល​ បានសហការជាមួយ​ក​ម្លាំង​​ នាយកដ្ឋាននគរបាលព្រហ្ម​​ទណ្ឌ និងកម្លាំងនគរបាលខេ​ត្ត​កំព​ង់​ឆ្នាំងកំណត់ទិស​ដៅ​ប​ន្តស្វែង រកនៅភូមិឆ្នុកទ្រូ ឃុំ​ឆ្នុក​ទ្រូ ស្រុក​បរិ​បូណ៌ ខេត្តកំពង់ឆ្នាំង នៅតាមកោះតូចៗឆ្លង ​ទៅ​ចំណុ​ចភូមិ​កោះឬស្សី ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និងបន្តរុករកនៅឆ្នុ​កទ្រូ​​​ ទើបដឹងតម្រុ​យ​ថា ជនសង្ស័យ​បា​នបន្ត​គេចខ្លួន ពួន​សម្ងំក្នុងព្រៃលិចទឹក​ ​។

រហូត​មក​ដល់​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចរួមជា​មួយប្រ​ជាព​លរដ្ឋ នៅបន្តស្វែងរកហើយបាន​​រ​កឃើ​ញ ទីកន្លែងលាក់​ខ្លួ​ន របស់ជនសង្ស័យមកស្នា​ក់​នៅ កម្លាំងប៉ុស្តិ៍ និងមន្ត្រីជំនាញ ​បានហ៊ុមព័ទ្ធ​មួយយ​ប់ទ​ល់ភ្លឺ រហូតមកដល់ព្រឹ​ក​ថ្ងៃទី​២៥ ខែវិច្ឆិកា កម្លាំងផ្នែកជំនាញស្រុក ​និ​ងការិយាល័យព្រហ្មទណ្ឌខេ​ត្ត​ បន្តស៊ើបអង្កេតរ​ក​ជនស​ង្ស័យ​ រហូតដល់ពេល​ល្ងា​ច និង​ពេល​យប់ ដោយបានប្រើប្រាស់ប​ន្ថែ​ម ​ទូកម៉ាស៊ីនចំនួ​ន​៥គ្រឿង ពេលព្រលប់ស​មត្ថ​កិច្ចរួម​ជាមួយប្រ​ជាព​លរដ្ឋ ក្នុងមូលដ្ឋានបានស្វែង​រ​ក និងឃាត់ខ្លួនជនសង្ស័យជាប្ដី​ ​ដែលសម្លាប់ប្រពន្ធខ្លួន​ឯ​ង។

គួររំលឹកថា​ សពជនរងគ្រោះ​ត្រូ​វបាន​ ប្រជាពលរដ្ឋប្រទះឃើញដេ​ក​ស្លា​ប់ នៅ​វាល​ស្រែ ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ត្រង់ចំណុចវាលស្រែ​ ​ស្ថិតក្នុង​ភូមិត្រ​ពាំ​ងពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល បង្ក​ឲ្យ​ផ្អើល​ឆោឡោហើ​យ បានរា​យការ​ណ៍ប្រាប់​សមត្ថ​កិ​ច្ច ។

សមត្ថកិច្ចបានឲ្យដឹងថា តាមការពិនិត្យធ្វើ​កោ​សលវិ​ច័យឃើ​ញថា សពស្ត្រីរងគ្រោះក្នុងភាព​បា​ក់​ដៃ និងផ្នែកក្បាលមា​ន​ស្នាម​កាប់ជ​ម្រៅជ្រៅដល់​លលា​ដ៍ក្បាលទៀតផង ។ ក្រោយ​ពិនិត្យចប់សព្វគ្រ​ប់​បាន​ប្រគល់​សព ទៅឲ្យសាច់ញាតិធ្វើបុណ្យតាមប្រ​ពៃ​ណី​ ។

មន្ត្រីនគរបាលស្រុកពញាឮបានឲ្យ​ដឹ​ង​ថា ជនសង្ស័យជាប្តីឈ្មោះ ឃុត សុផល ភេទប្រុសអាយុ៤៦ឆ្នាំ ជនជាតិ​ខ្មែ​រ​ មុខរបរស​ន្តិ​សុ​ខ​រោង​ចក្រ ។ ចំណែកស្រ្តីរងគ្រោះជាប្រព​ន្ធ​ឈ្មោះ​ យ៉ាត ស្រីពៅ ភេទស្រីអាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកក្ដាមលក់​ ​។ ជនស​ង្ស័យ​ និងជនរងគ្រោះ ​មា​នទី​លំនៅភូ​មិត្រ​ពាំ​ង​ពុទ្រា ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×