Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អនុប្រធាន​អចិន្ត្រៃយ៍ CAMSOC ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គណៈកម្មការ​ជំនាញ​ពិសេស​ចំនួន​៦

spot_img

​ភ្នំពេញ​៖ លោក​ថោង ខុន អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​លើ​គណៈកម្មការ​ជំនាញ​ពិសេស​ចំនួន​៦ នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដែលជា​គណៈកម្មការ​ឈាន​មុខ ដើម្បី​រៀបចំ​ផែន​ការងារ​របស់ខ្លួន ចាប់ពី​ដើមឆ្នាំ​២០២០ តទៅ​។​

​មានប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់​ខ្លឹមសារ​រួម​ស្តីពី​កិច្ចប្រជុំ​នេះ​ថា គណៈកម្មការ​ជំនាញ​ចំនួន​៦​នេះ មាន​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់ខ្លួន​រួចរាល់​អស់ហើយ ដើម្បី​រៀបចំ​ផែនការ​សកម្មភាព​ការងារ និង​គម្រោង​ថវិកា សម្រាប់​ដំណើរការ​។ លោក​អគ្គលេខាធិការ បានលើកឡើង​នូវ​ការចង្អុលបង្ហាញ​របស់​លោក ថោង ខុន ដោយ​បែងចែក​ការងារ​ជូន​ដល់​គណៈកម្មការ​ជំនាញ​ទាំងនេះ និង​ត្រួតពិនិត្យ​សកម្មភាព​ការងារ​ជាប្រចាំ​។ កិច្ចប្រជុំ​ផ្តោត​សំខាន់​លើ​ការកំណត់​លើ​ប្រភេទ​កីឡា ការកំណត់​លើ​ហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំ​គ្រោង​ឆ្អឺ​ង​ពិធី​បើក​-​បិទ ការអប់រំ​ផ្សព្វផ្សាយ​សង្គម​ទាក់ទង​ទៅនឹង​យុទ្ធនាការ​មួយចំនួន ហើយ​ត្រូវ​យកទៅ​ឆ្លង​ថ្នាក់ដឹកនាំ ដោយ​ត្រូវ​ចាប់ដំណើរការ​ពី​ឆ្នាំ​២០២០ ដើម្បី​ឆ្ពោះទៅ​ទទួល​រៀបចំ​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​។​

​លោក​វ៉ា​ត់ ចំរើន អះអាង​ទៀតថា ចាប់ពី​ដើមឆ្នាំ​២០២០ តទៅ គណៈកម្មការ​ជំនាញ​ទាំងនេះ នឹងត្រូវ​ចាប់ផ្តើម​សកម្មភាព​របស់ខ្លួន ដើម្បី​បំផុស​ចលនា​ផ្សព្វផ្សាយ​ស៊ី​ហ្គេម​ផង និង​កំណត់​ផែនការ​អភិវឌ្ឍ​កីឡា​ផង ដែល​យើង​កំណត់​គោលដៅ​ថា ស៊ី​ហ្គេម ឆ្នាំ​២០១៩​នេះ គឺជា​ដំណាក់កាល​ទី​១​នៃ​ការកំណត់​ប្រភេទ​កីឡា​គោល ត្រៀម​ស៊ី​ហ្គេម ២០២៣ និង​ដាក់ចេញ​នូវ​វិធានការ​នៃ​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា បូក​ជាមួយនឹង​ផែនការអភិវឌ្ឍន៍​ឲ្យ​ដល់​ឆ្នាំ​២០២៣​។ រីឯ​សម្រាប់​ដំណាក់កាល​ទី​២ ក្រោយ​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណាម ២០២១ នឹង​ការរុះរើ​កែសម្រួល​ន្តិ​ច​បន្តួច​។​

​សម្រាប់​ស៊ី​ហ្គេម ២០១៩ នៅ​ប្រទេស​ហ្វីលីពីន​នេះ CAMSOC បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ទៅ​សិក្សា​ស្រាវជ្រាវ ដកស្រង់​បទពិសោធន៍​លើ​ការគ្រប់គ្រង​ដឹកនាំ ការរៀបចំ​របស់​ម្ចាស់ផ្ទះ ២០១៩​នេះ ហើយ​ឯកឧត្តម​បណ្ឌិត ថោង ខុន បានចង្អុលបង្ហាញ​ឲ្យ​មន្ត្រី CAMSOC ទាំងអស់​ត្រូវយក​ពិសោធន៍​ចំណុចខ្លាំង ចំណុចខ្សោយ មក​កែសម្រួល​សម្រាប់​ការងារ​របស់​កម្ពុជា​យើង​។​

​លោក​អគ្គលេខាធិការ CAMSOC បន្ថែមទៀតថា នៅក្នុង​កំណែទម្រង់​ស៊ីជម្រៅ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏ដូចជា​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ឯកភាពគ្នា​លើ​កិច្ច​ការជួយ​ជំរុញ​អភិវឌ្ឍ​ប្រភេទ​កីឡា​ជាតិ​ទាំងអស់ ឲ្យ​មាន​មានការ​រីកចម្រើន ដើម្បី​ដើរ​ឲ្យ​ទាន់​គ្នា ស្របតាម​ផែនការមេ ស៊ី​ហ្គេម ២០២៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ ប្រភេទ​កីឡា​ទាំងអស់​ដែល​ត្រៀម​នោះ មិន​ប្រា​កដប​ញ្ជូ​ល​ក្នុង​ស៊ី​ហ្គេម ២០២៣​ទាំងអស់​នោះទេ ដោយ​ត្រូវ​ឆ្លងកាត់​ការពិនិត្យ​វាយតម្លៃ​ពី​ការដឹកនាំ គ្រប់គ្រង​របស់​សហព័ន្ធ​កីឡា​ជាតិ​នានា បូករួម​ទាំង​ស្តង់ដារ​បច្ចេកទេស គុណ​ផល​កីឡា​មាន​ភាពច្បាស់លាស់​។ ដូច្នេះ​ក្រោយ​ស៊ី​ហ្គេម ២០១៩​នេះ ចំពោះ​ប្រភេទ​កីឡា​ណាខ្លះ ដែល​មិនទាន់មាន​ការអភិវឌ្ឍ ឬ​មាន​បញ្ហា​មិន​ប្រក្រតី នៅក្នុង​ការគ្រប់គ្រង​ដឹកនាំ នឹងត្រូវ​ចាត់​ចូលក្នុង​ប្រភេទ​កីឡា​បម្រុង ដោយ​នឹង​ទទួលបាន​ការជួយជ្រោមជ្រែង​បន្ថែម​ល្បឿន ដោយ​ធ្វើ​យ៉ាង​ឲ្យ​មានការ​រីកចម្រើន​សម្រាប់​ប្រភេទ​កីឡា​ចន្លោះ​ពី ៣០ ដល់ ៣៥​ប្រភេទ​កីឡា​។​

​លោក​ស្នើ​ឲ្យ​មានការ​ចូលរួម​គ្រប់​ពី​សមាសភាព​ពាក់ព័ន្ធ ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​នេះ ទទួលបាន​ជោគជ័យ ហើយ​ដើម្បី​ឲ្យ​ទទួលបាន​ជោគជ័យ គឺ​ត្រូវតែ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ មានការ​ចូលរួម លះបង់​នូវ​ផលប៉ះពាល់​ទាំងអស់ ដើម្បី​រួមគ្នា​ទៅ​សម្រេច​ជោគជ័យ​សម្រាប់​ជាតិ​ទាំងអស់គ្នា​៕ ដោយ​៖​កូ​ឡាប​

spot_img
×