Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​១០ ផ្តោតសំខាន់​លើ​ការប្រើប្រាស់​បង្គន់​អនាម័យ ការបរិភោគ​ទឹក​មាន​សុវត្ថិភាព និង​ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ​

spot_img

​កំពង់ឆ្នាំង​៖ គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន ២ (LASED II) បានរៀបចំ​យុទ្ធនាការ​អបអរសាទ​រ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ លើក​ទី​១០ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ “​អនាម័យ​សម្រាប់​ទាំងអស់គ្នា​” នៅក្នុង​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​ទាំង​៤​កន្លែង ដែល​ស្ថិតនៅក្នុង​ឃុំ​ពាម ឃុំ​ឈានឡើង និង​ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់​ឆ្នាំ ដើម្បី​ផ្សព្វផ្សាយ​អំពី​សារលិខិត​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ការផ្សព្វផ្សាយ​សារ​អប់រំ​ខ្លីៗ ការឆ្លើយ​សំណួរ និង​ការសម្តែង​សកម្មភាព​ផ្តោតជាសំខាន់​លើ​ការប្រើប្រាស់​បង្គន់​អនាម័យ ការបរិភោគ​ទឹក​មាន​សុវត្ថិភាព និង​ការលាង​សម្អាត​ដៃ​នឹង​សាប៊ូ​។

​ការរៀបចំ​យុទ្ធនាការ​នេះ​គឺជា​ការរួមចំណែក​ក្នុងការ​ជំរុញ​ចលនា​លើកកម្ពស់​អនាម័យ​ជនបទ ជាពិសេស​ក្នុងចំណោម​សម្បទា​និក​ដែល​បានទទួល​ដី​លំនៅឋាន និង​ដី​កសិកម្ម​ពី​រាជរដ្ឋាភិបាល និង​ជាការ​រួមចំណែក​ក្នុងការ​ធ្វើឱ្យ​សម្រេច​នូវ​ទស្សនៈវិស័យ និង​គោលដៅ​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់ថា​នៅ​ឆ្នាំ​២០២៥ “​ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ​ត្រូវមាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកបដោយ​និរន្តរភាព​”​។​

​គម្រោង LASED II រៀបចំ​យុទ្ធនាការ​ផ្សព្វផ្សាយ​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​នេះ​នៅ​គ្រប់​ទាំង​១៤​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​នៅក្នុង​ខេត្ត​គោលដៅ​ទាំង​៥​រួមមាន ខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ឆ្នាំង កំពង់ស្ពឺ និង​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី​១៨ ខែវិច្ឆិកា ដល់​ថ្ងែ​ទី​៤ ខែធ្នូ ឆ្នាំ​២០១៩​។​

​បើ​យោងតាម​សារលិខិត​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ក្នុងឱកាស​អបអរសាទ​រ​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១០ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩
​ក្រោម​ប្រធានបទ “​អនាម័យ​សម្រាប់​ទាំងអស់គ្នា​។​

​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ គឺជា​ទិវា​ជាតិ​លើកកម្ពស់​អនាម័យ​ជនបទ​លើក​ទី​១០ ដែលជា​​ព្រឹត្តិការណ៍​​ប្រចាំឆ្នាំ​មួយ​ដ៏​សំខាន់​ក្នុងការ​ដាស់តឿន​ឱ្យ​យើងទាំងអស់គ្នា​ត្រូវតែ​យកចិត្តទុកដាក់​ក្នុងការ​​ប្រមូល​ផ្តុំ​ធនធាន និង​សក្តានុពល​គ្រប់យ៉ាង ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​ទស្សនៈវិស័យ និង​គោលដៅ​​របស់​រាជរដ្ឋាភិបាល​ដែល​បាន​កំណត់ថា​នៅ​ឆ្នាំ​២០២៥ ប្រជាជន​គ្រប់រូប​នៅ​សហគមន៍​ជនបទ ត្រូវមាន​​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ ព្រមទាំង​រស់នៅក្នុង​បរិស្ថាន​ដែលមាន​អនាម័យ​ប្រកបដោយ​​និរន្តរភាព​។ ក្នុង​រយ​:​ពេល​១០​ឆ្នាំនេះ ឃើញថា​ស្ថានភាព​អនាម័យ​ជនបទ​នៃ​ប្រទេស​កម្ពុជា​យើង​មាន​វឌ្ឍនភាព​គួរឱ្យ​ចាប់អារម្មណ៍​។ បើ​យើង​ពិនិត្យមើល​ត្រឡប់ក្រោយ​នៅក្នុង​ឆ្នាំ​២០១០ អត្រា​អនាម័យ​ជនបទ​នៃ​ប្រទេស​​កម្ពុជា​យើង​មាន​ត្រឹមតែ​៣២% ប៉ុណ្ណោះ ប៉ុន្តែ​នៅក្នុង​ឆ្នាំ​២០១៧ យោងតាម​ការអង្កេត​សេដ្ឋកិច្ចសង្គម​កម្ពុជា​​ពាក់ព័ន្ធ​នឹង​ស្ថានភាព​អនាម័យ​ជនបទ​នៅ​កម្ពុជា​នោះ អត្រា​អនាម័យ​ជនបទ​បាន​កើនឡើង​រហូតដល់​៧១,២%ជា​អត្រា​មួយ​ដ៏​ខ្ពស់​ធ្វើឱ្យ​ប្រទេស​កម្ពុជា​យើង​ប្រែក្លាយជា​ប្រទេស ដែល​អនាម័យ​ជនបទ​កាន់តែ​ប្រសើរឡើង​​ជា​លំដាប់​។វឌ្ឍន​ភាពជា​វិជ្ជមាន​នៃ​ស្ថានភាព​អនាម័យ​ជនបទ​នេះ គឺជា​មោទនភាព​របស់​ប្រទេស​កម្ពុជា​យើង​។​

​សមិទ្ធផល​នេះ បានកើត​ឡើង​ដោយសារ​ការខិតខំ​យ៉ាង​ពេញទំហឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដោយមាន​
​ការចូលរួម​យ៉ាងសកម្ម​ពី​សំណាក់​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល វិស័យ​ឯកជន ជាពិសេស​គឺ​ការ​
​ភ្ញាក់រឭក​ផ្ទាល់​របស់​ប្រជាជន​យើង​នៅ​ជនបទ ក្នុងការ​ផ្លាស់ប្តូរ​ឥរិយាបថ​ប្រតិបត្តិ​អនាម័យ​។ ខ្ញុំព្រះករុណា​
​ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ទាំង​២៥​រាជធានី ខេត្ត ដែល​បាន​បង្កើតជា​យន្តការ​សម្របសម្រួល និង​ដឹកនាំ​ចលនា​លើកកម្ពស់​អនាម័យ​នៅក្នុង​ខេត្ត​សាមី​របស់ខ្លួន ព្រមទាំង​កសាង​ផែនការ​​សកម្មភាព​ខេត្ត ដើម្បី​លើកកម្ពស់​ការផ្គត់ផ្គង់​ទឹកស្អាត ការរស់នៅ​ស្អាត និង​អនាម័យ ដែលជា​ផែនទី​តម្រង់​.
​ទិស​ក្នុង​ការដឹកនាំ​ការងារ​នេះ​ឱ្យមាន​ភាព​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។​

​ជាមួយ​មោទនភាព​នៃ​ការរីកចម្រើន​នេះ យើងទាំងអស់គ្នា​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ទ្វេ​ឡើង​បន្ថែមទៀត​
​ក្នុង​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ទស្សនៈវិស័យ​របស់​រាជរដ្ឋាភិបាល​
​នៅ​ឆ្នាំ​២០២៥​។​

​ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល ខ្ញុំព្រះករុណា​សូម​លើកទឹកចិត្ត​ឲ្យ​គ្រប់​បណ្តា​ផ្នែក​ពាក់ព័ន្ធ​ត្រូវ​បន្ត​នូវ​​កិច្ចសហប្រតិបត្តិការ​បង្កើន​ការខិតខំ​ព​នឿន​អនាម័យ​ជនបទ ក្រោម​ពាក្យស្លោក “​អនាម័យ​សម្រាប់​ទាំងអស់​​គ្នា​” ដើម្បី​ធានាបាន​នូវ​សុខភាព ភាព​ស្អាត និង​សេចក្តីថ្លៃថ្នូរ សម្រាប់​ប្រទេសជាតិ​យើង​។ ដើម្បី​ជំរុញ​​ការងារ​លើកកម្ពស់​អនាម័យ​ជនបទ​ឱ្យ​កាន់​តែមាន​ភាពជឿនលឿន​បន្ថែមទៀត ខ្ញុំព្រះករុណាខ្ញុំ សូម​ផ្តល់នូវ​អនុ​សាសន៍​មួយចំនួន​ដូចខាងក្រោម​នេះ​៖

​ទី​១ សូម​ផ្តល់​ជា​អាទិភាព និង​បង្កើន​ភាពជា​ម្ចាស់​ក្នុងការ​ដឹកនាំ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ផ្គត់​​ផ្គង់​ទឹកស្អាត ការរស់នៅ​ស្អាត និង​អនាម័យ​ជនបទ ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត ដោយមាន​កិច្ចសហប្រតិបត្តិការ​​ល្អជា​មួយផ្នែក​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ កៀរគរ​ធនធាន និង​ពិនិត្យ​ដោះស្រាយ​កត្តា​រាំងស្ទះ​ទាំងឡាយ ដើម្បី​​បង្កើន និង​ព​នឿន​ការលើកកម្ពស់​អនាម័យ​នៅ​ជនបទ​។​

​ទី​២ ត្រូវ​យកចិត្តទុកដាក់​ពិនិត្យមើល​តំបន់​ដែលមាន​បរិស្ថាន​ប្រឈម ហើយ​ត្រូវ​រិះរក​គ្រប់​មធ្យោបាយ​
​បច្ចេកទេស ធនធាន ដើ​ម្បី​កែលម្អ និង​បង្កើន​ស្ថានភាព​អនាម័យ​ក្នុង​តំបន់​ទាំងនេះ​។​

​ទី​៣ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការលើកកម្ពស់​អនាម័យ​សម្រាប់​ក្រុម​ជន​ងាយ​រងគ្រោះ ដូចជា​​ជនពិការ ស្ត្រី​មាន​ផ្ទៃពោះ ជនក្រីក្រ​ជាដើម ដើម្បី​ធានាបាន​នូវ​គោលការណ៍​សមធម៌ និង​បរិ​យា​ប័ន​។​

​ទី​៤ គ្រប់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​បង្កើន​ការគាំទ្រ និង​ចូលរួម​តាម​គ្រប់​រូបភាព និង​គ្រប់​មធ្យោបាយ​​ដើម្បី​ជំរុញ​ការលើកកម្ពស់​អនាម័យ​តាម​សមត្ថកិច្ច​ការងារ​រប​ស់​ខ្លួន​។​

​ទី​៥ គ្រប់ផ្នែក​ពាក់ព័ន្ធ​ត្រូវ​យកចិត្តទុកដាក់​លើ​ការគ្រប់គ្រង​កាកសំណល់​លាមក ដើម្បី​ធានាបាន​​ថា​ពុំមាន​ការធ្វើ​ឲ្យ​កខ្វក់​ដល់​បរិស្ថាន ។​

​ទី​៦ លើកទឹកចិត្ត​កម្មករ កម្ម​ការ​នី​ឱ្យ​ចូលរួម​លើកកម្ពស់​អនាម័យ​ក្នុង​ក្រុមគ្រួសារ​តាមរយ​:​ការចែក​​រំលែកប្រាក់ចំណូល​ក្នុង​ការសង់​បង្គន់​អនាម័យ​តាម​គ្រួសារ​របស់ខ្លួន​៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×