Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេទ័ព​កម្ពុជា អរគុណ​រាជរដ្ឋាភិបាល​ថៃ បាន​សហការ​ល្អ​ជួយ​ទប់ស្កាត់​ពួក​ជ្រុលនិយម​

spot_img

(​ភ្នំពេញ​)៖​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានចាត់ទុក​សកម្មភាព​ជួយ​ទប់ស្កាត់​ទប់ស្កាត់​ពួក​ជ្រុលនិយម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ពី​សំណាក់​ភាគី​ថៃ បាន​គោរព​ដល់​គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​ប្រទេស​ដទៃ ឯ​សភាពការណ៍​នៅតាម​បណ្តោយ​ព្រំដែន មកដល់ពេលនេះ​មាន​ភាពល្អប្រសើរ​។​

នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានអនុញ្ញាត​ឲ្យ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Maanat Wongwat មេបញ្ជាការ​កងទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ ចូលជួប​សម្តែង​ការគួរសម នៅ​បន្ទប់​សវនាការ​អគ្គបញ្ជាការដ្ឋាន​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានលើកឡើង​ពី​ទំនាក់ទំនង និង​សហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ប្រទេស​ទាំងពីរ​។ លោក​ថា សភាពការណ៍​នៅតាម​បណ្តោយ​ព្រំដែន មកដល់ពេលនេះ​មាន​ភាពល្អប្រសើរ ដោយ​កងកម្លាំង​ប្រទេស​ទាំងពីរ បាន​ផ្លាស់ប្តូរ​ព័ត៌មាន​សន្តិសុខ ការសហការ​បង្ក្រាប​ប​ទ​ល្មើស​ឆ្លងដែន​ខុសច្បាប់ ការជួញដូរ​គ្រឿងញៀន និង​ជួញដូរ​មនុស្ស​បាន​ទាន់ពេលវេលា​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ក៏ដូចជា កងទ័ព និង​ប៉ូលីស​ថៃ ដែល​បាន​សហការ​ល្អ​ជួយ​ទប់ស្កាត់​ពួក​ជ្រុលនិយម​ដឹកនាំ​ដោយ​ទណ្ឌិត សម រង្ស៊ី ក្នុងការ​ប៉ុង​ប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុ​ជានា​ពេលកន្លងមក​។ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បានចាត់ទុក​សកម្មភាព​ជួយ​ទប់ស្កាត់​របស់​ភាគី​ថៃ​នេះ​ថា បាន​គោរព​ដល់​គោលការណ៍​មិន​ជ្រៀតជ្រែក​ផ្ទៃក្នុង​ប្រទេស​ដទៃ​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ Maanat Wongwat បាន​ថ​កលែង​ថា ពិ​ពណ៌​ការងារ​សន្តិសុខ និង​ការពារជាតិ នៅ​ព្រះរាជាណាចក្រ​ថៃ កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា​កន្លងទៅ មាន​សារសំខាន់​ដល់​ការគិតគូរ​ពី​សន្តិសុខ​រួម របស់​អាស៊ាន ហើយ​ដែល​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​យកចិត្តទុកដាក់​រក្សា​សុវត្ថិភាព​ឲ្យ​បានល្អ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ Maanat Wongwat បានផ្តល់​លទ្ធភាព​ដល់​កងទ័ព​ជើង​អាកាស​កម្ពុជា ក្នុងការ​ទៅធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​ភាព​រីកចម្រើន​របស់​ក​ង​ទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ ជាពិសេស ការងារ​ជួសជុល និង​កិច្ចប្រតិបត្តិការ​បន្ធូ​បន្ថយ​គ្រោះមហន្តរាយ​នានា​ដែល​កើតមាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×