Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៥ ដើរតួ​យ៉ាងសំខាន់ ជួយ​ដល់​ប្រទេស​កូរ៉េខាងជើង ព្រម​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​

spot_img

ប៊ូសាន ៖ ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ​បាន​ថ្លែងថា ប្រទេស​តាម​ដង​ទន្លេមេគង្គ​ទាំង​៥ (​កម្ពុជា ឡាវ ថៃ វៀតណាម និង​មី​យ៉ាន់​ម៉ា​) បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​ឧ​ប​ទ្វី​កូរ៉េ នឹង​ជួយ​ដល់​ប្រទេស​កូរ៉េខាងជើង ព្រម​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​

​លោក មូ​ន ជេ​អ៊ី​ន ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​ថ្លែង​នៅក្នុង​ពិធីជប់លៀង សម្រាប់​មេដឹកនាំ​ប្រទេស តាម​ដង​ទន្លេមេគង្គ​ទាំង​៥ នៅ​រាត្រី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ពិធីជប់លៀង មុនពេល​ចាប់ផ្តើម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​ជា​លើកដំបូង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ត្រូវបាន​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​វប្បធម៌​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ ដោយមាន​ការអញ្ជើញ ចូលរួម​ពី​លោក​ឧ​ត្ត​ម​សេនីយ ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ​, លោក ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម លោកស្រី អ៊ុង សាន​ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា និង​លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជា​តំណាង​ដ៏​ខ្ង់​ខ្ពស់ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​

​លោក ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ បាន​មានប្រសាសន៍ថា បណ្តា​ប្រទេស​មេគង្គ បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង នៅ​ឧបទ្វីប​កូរ៉េ ដោយបាន​ជំរុញ​ឱ្យ​កូរ៉េខាងជើង ក្លាយជា​សមាជិក​សហគម​ន៍​អន្តរជាតិ​។​

ប្រទេស​សមាជិក​អាស៊ាន នឹង​ជួយ​ដល់​ប្រទេស​កូរ៉េខាងជើង នៅពេល​ប្រទេស​នេះ ព្រម​រំសាយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បន្ថែមថា ខ្ញុំ​សង្ឃឹមថា មេដឹកនាំ​កូរ៉េ​ទាំងពីរ អាច​រៀបចំ​ពិធីជប់​លៀង ជាមួយ​មេដឹកនាំ​នៃ​ប្រទេស​ទន្លេមេគង្គ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ នឹងត្រូវ​ប្រារព្ធ​ជា​លើកដំបូង​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ នៅ​ទីក្រុង​ប៊ូសាន សាធារណរដ្ឋ​កូរ៉េ​។ កិច្ចប្រជុំ​កំពូល​នឹងធ្វើ​ឡើង​ក្រោម​ប្រធានបទ ផ្លូវ​ទៅកាន់​ទន្លេមេគង្គ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

  

spot_img
×