Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោរលួច​រថយន្ត​កាម​រី​១​គ្រឿង នៅជាប់​ហាង​ថតរូប ក្នុង​ក្រុង​សិរីសោភ័ណ​

spot_img

បន្ទាយមានជ័យ ៖ កាន់តែ​ស្រៀវ​ឆ្អឹងខ្នង​ហើយ​អ្នក​សិរីសោភ័ណ ដែល​បាន​ចត​ឡាន​ក្រៅ នា​មុខ​ឬ​ចំហៀង​ផ្ទះ​ទាំងយប់​ទាំង​ថ្ងៃ​ព្រោះ​ឥឡូវ​មាន​ចោរ​ចូល​លួច​រថយន្ត​កាមរី​១​គ្រឿង​ចង្កូត​ស្តាំ​១​គ្រឿង​នៅជាប់​ហាង​ថតរូប​មួយ​ខាងក្រោយ​ខារ៉ាអូខេ​និង​សណ្ឋាគារ​នាគ​មាស​ឬ​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ហាង​គុយទាវ​កាហ្វេ​មូស្លីម​ជាទី​ដែល​មន្ត្រីរាជការ កងកម្លាំង​កម្លាំង​និង​អ្ម​ក​កាសែត​ចូលចិត្ត​បំផុត នា​ភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ​ម៉ោង​១​យប់ ចូល​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨ ។

​លោក​វរសេនីយ៍ យ៉ាន់​សុវណ្ណ មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​៖ រថយន្ត​តូច​នោះ​ម៉ាក​តូយ៉ូតា​កាមរី​(Camary)​សេរី​ឆ្នាំ ១៩៩៣ ចង្កូត​ស្តាំ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 2A-1703 ។ រថយន្ត​មួយគ្រឿង​ត្រូវ​ម្ចាស់​ចត​ទុក​នៅមុខ​ផ្ទះជួល​អ្នកលក់​បោះពុម្ព​និង​លក់ដុំ​និង​រាយ អាវ​កីឡា អាវ​យ៉ឺ​ត និង​សម្ភារៈ​កីឡា​ជាប់​និង​ហាង​ថតរូប​ម៉ី​ម៉ិ ស្ថិត​ក្នុងភូមិ​៣​សង្កាត់​ព្រះ​ពន្លា ។​


បើតាម​កាម​រ៉ា​សុវត្ថិភាព​របស់​ហាង​នោះ ថា​រថយន្ត​បាន​បាត់​នៅ​ម្តុំ​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​១០​មករា ។​ចោរ​មាន​គ្នា​ចំនួន​៣​នាក់​បាន​ជិះ​ម៉ូតូ​មក​លួច​ម្នាក់​ចូល​លួច​២​ចាំមើល​ក្រោយ ។​ពេលដែល​លួចបាន​ហើយ​ចោរ​២​នាក់​បាន​ជិះ​ម៉ូតូ​ចេញទៅ​តាមផ្លូវ​ផ្សារ​សិរីសោភ័ណ ចំណែក​ចោរ​ម្នា​ក់ទៀតចូល​ជិះ​រថយន្ត​ចេញ​តាម​ក្រោយ​ទៅ​បាត់​ដោយ​សុ​វត្តិភាព​។​

នៅ​មុនពេល​កើតហេតុ​នោះ​ឈ្មោះ​ញាណ កែវ ប្រុស អាយុ​៤៦​ឆ្នាំ រស់នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​ម្ចាស់​ហាង​លក់​ខោអាវ​បាន​ខ្ចី​រថយន្ត​របស់​ប្អូនថ្លៃ​ម្ចាស់​កម្មសិទ្ធិ​នៅក្នុង​កាត​គ្រី​ឈ្មោះ​សំ​ឌី រស់នៅ ភូមិ​កំពង​ស្វាយ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ យកមក​ជិះ​រួច​យកមក​ទុក​នៅមុខ​ហាង​របស់ខ្លួន​។​

លុះ​នៅ​ម៉ោង​៧​យប់​ខ្លួន​បាន​ចេញពី​ហាង មិនបាន​ជិះ​រថយន្ត​នោះទេ ហើយ​ម៉ោ​១២​យប់​ខ្លួន​បាន​ចូលមក​ហាង​វិញ​រថយន្ត​នៅ​ចត​នៅមុខ​ហាង​ដដែល​។

លោក​វរសេនីយ៍ យ៉ាន់ សុវណ្ណ និយាយថា​៖ សមត្ថកិច្ច​កំពង់​ដុតដៃដុតជើង​ស្វែងរក​ចោរ​ទាំង​៣​នាក់​នោះ​ហើយ ។​
សូមបញ្ជាក់ថា នៅ​ក្រុង​សិរីសោភ័ណ គេ​សង្ក​ត​ឃើញថា មាន​ម្ចាស់​រថយន្ត​ច្រើន​ដែរ​ដែល​ចូលចិត្ត​ចត​យាន​របស់ខ្លួន​នៅ​ខាងក្រៅ​ផ្ទះ​នា​ខាងមុខ​ឬ​ចំហៀង ហើយ​ដាក់​កាម​រ៉ា​សុវត្ថិភាព​ការពារ​ឬ​ជួយ​យាម​៕ ដោយ ៖ បន្ទាយ​

spot_img
×