Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​ទីតាំង​កាត់ត និង​តម្លើងរថយន្ត​ខុស​បច្ចេកទេស​មួយកន្លែង ដកហូត​វត្ថុតាង​រថយន្ត​ស៊េរី​ទំនើប ​៣​ គ្រឿង​

spot_img

កណ្តាល​៖ លោក អ៊ា​វ ចំរើន ស្នងការ​នគរបាល​ខេត្តកណ្តាល បានបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា កងកម្លាំង​នគរបាល បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​កាត់ត និង​តម្លើងរថយន្ត ខុស​បច្ចេកទេស​មួយកន្លែង ដក​ហូត​​វត្ថុតាង​រថយន្ត​សេរី​ទំនើប​៣​គ្រឿង​។​

​លោកស្នងការ បាន​បន្ថែមទៀតថា ដោយមាន​ការចូលរួម​សម្របសម្រួល​នីតិវិធី​របស់លោក ឯក ស៊ុន​រស្មី​ជា​ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តកណ្ដាល បាន​សហការ​ជាមួយ កម្លាំង​សាខាគយ​និង​រដ្ឋាករ​ខេត្ដ​កណ្ដាល និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មុខកំពូល ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ នា​ថ្ងៃ​អង្គារ ១៥​រោច ខែ​ក​ត្ដិក ឆ្នាំកុរ ឯកស័ក​ពុទ្ធសករាជ​២៥៧៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ វេលា​ម៉ោង​១០​និង​៤០​នាទី បាន​ចុះមក​ដល់ទី​តាំង កែច្នៃ តម្លើងរថយន្ត​គ្មាន​ពន្ធ គ្មាន​ច្បាប់​អនុញ្ញាត ស្ថិតនៅ​ក្នុងភូមិ​ព្រែក​ជ្រៅ ឃុំរ​ការ​កោង​ទី​២ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

​លោក​បាន​បញ្ជាក់ថា វត្ថុតាង​ដកហូត​រួមមាន : ១_​រថយន្ត​ទេសចរណ៍​ម៉ាក​Toyotacamry Hybrid ពណ៌​ស ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ​២០០៧ (​រថយន្ត​កាត់ត​)​។ ២-​រថយន្ត​ទេសចរណ៍​ម៉ាក lexus RX330 ពណ៌ ទឹកប៊ិច ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ ២០០៤(​រថយន្ត​កាត់ត​)​។ ៣-​រថយន្ត​ទេសចរណ៍​ម៉ាក lexus NX200t ពណ៌​ស ចង្កូត​ឆ្វេង ស៊េរី​ឆ្នាំ 2017 (​មិនមាន​ឯកសារ​)​។ ចំពោះ​វត្ថុតាង​រថយន្ត​ទាំង​៣​គ្រឿង​ខាងលើ លោក​ព្រះរាជអាជ្ញារង​បានសម្រេច ឲ្យ​យកទៅ​រក្សាទុក នៅ​ស្នាក់ការ សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្ដាល ដើម្បី​អនុវត្តតាម​នីតិវិធី ចំណែក​ទីតាំង​ខាងលើ​បិទ​សៀល ជា​បណ្ដោះអាសន្ន​៕ ​ដោយ​៖​កូ​ឡាប​

spot_img
×