Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទេសរដ្ឋមន្ត្រី លី ធុជ ៖ បោសសម្អាត​មីន​មួយ​គ្រាប់ គឺ​ជួយសង្គ្រោះ​មនុស្ស​មួយ​គ្រួសារ​

spot_img

​អូ​ស្លូ ប្រទេស​ណ័​រវេ​ស្ស​៖ ទេសរដ្ឋមន្ត្រី លី ធុជ សម្អាត​មីន ១​គ្រាប់ គឺ​ជួយសង្គ្រោះ​មនុស្ស​មួយ​គ្រួសារ ហើយ​ដី​បោសសម្អាត​រួច បាន​ក្លាយទៅជា​ទ្រព្យសម្បត្តិ​សម្រាប់​សហគមន៍​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​អាជ្ញាធរ​មីន​។

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ក្នុង​សន្និសីទ​ពិនិត្យឡើងវិញ​លើក​ទី​៤ នៃ​រដ្ឋ​ភាគី​អនុសញ្ញា​អូ​តា​វ៉ា នៅ​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រវេ​ស្ស នា​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា បាន​រាយការណ៍​ជូន កិច្ចប្រជុំពេញអង្គ នូវ​សំណើសុំ​របស់​កម្ពុជា ក្នុងការ​ពន្យារពេល​បោសសម្អាត​លើក​ទី​២​។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង អំពី​លទ្ធផល​បណ្តាលមកពី​ស​ង្គ្រា​ម ជាង​៣​ទសវត្សរ៍​ដែល​នាំ​ឲ្យ​កម្ពុជា ក្លាយទៅជា​ប្រទេស​ដែល​បន្សល់ទុក​នូវ គ្រាប់មីន​ច្រើនជាងគេ​បំផុត នៅលើ​ពិភពលោក​។ លោក​ទេសរដ្ឋមន្ត្រី ក៏បាន​លើក​នូវ​លទ្ធផល ដែល​កម្ពុជា​សម្រេចបាន ក្នុងអំឡុងពេល​សំណើសុំ​ពន្យារពេល​លើក​ទី​១​។ គិត​ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ខែធ្នូ ២០១៨ កម្ពុជា​បោសសម្អាត​បាន​ផ្ទៃដី ១.៨២៣ គីឡូម៉ែត្រ​ក្រឡា ដោយ​រកឃើញ​និង​បំផ្លាញចោល គ្រាប់មីន​ប្រឆាំង​មនុស្ស​ជាង​១​លាន​គ្រាប់ គ្រាប់មីន​ប្រឆាំង​យាន្ត​យន្ត​ប្រមាណ ២.៤៨៤០​គ្រាប់ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជិត​៣​លាន​គ្រាប់​។ កម្ពុជា​នៅសល់​ផ្ទៃដី​ប្រមាណ ៨៩០​គីឡូម៉ែត្រ​ក្រឡា ដែល​មានការ​គម្រាម​ដោយសារ​មីន ហើយ​ដែល​ត្រូវ​បោសសម្អាត​ឲ្យ​អស់​ក្នុង​រយៈពេល​៦​ឆ្នាំ​ខាងមុខ​។ កម្ពុ​ជាមាន​ផែនការ​ជាក់លាក់​សម្រាប់​រយៈពេល​៦​ឆ្នាំ ខាងមុខ​គឺ នឹង​ស្រាវជ្រាវ​៧៣​ស្រុក ដែល​នៅសល់ បន្ត​ជំរុញ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​២.០០០​នាក់ ឲ្យ​ចូលរួម​ក្នុងការ​បោសសម្អាត​មីន​មនុស្សធម៌ បន្ត​ស្វែងរក​នូវ​វិធីសាស្ត្រ​ថ្មីៗ ដើម្បី​កាត់បន្ថយ​ផ្ទៃដី ដែល​មានការ​គម្រាម ទាក់ទាញ​ម្ចាស់ជំនួយ​ពី​ប្រភព​ផ្សេងៗ និង​ធ្វើការ​បោសសម្អាត​ផ្ទៃដី ដែល​មានការ​គម្រាម​ដោយ​មីន​ប្រឆាំង​យានយន្ត​ប្រមាណ ៨០៦​គីឡូម៉ែត្រ​ក្រឡា​។ ដើម្បី​សម្រេច​ផែនការ​នេះ កម្ពុជា​ត្រូវការ​ថវិកា​ប្រមាណ ៣៧៧​លាន​ដុល្លារ ក្នុងនោះ​ត្រូវ​ប្រើប្រាស់​តាម​អាទិភាព គឺ​បោសសម្អាត​១១០​គីឡូម៉ែត្រ​ក្រឡា ក្នុង​ឆ្នាំ​២០២០-២០២១ នៅក្នុង​ភូមិ​ចំនួន​៥០០​សម្រាប់​ផ្ទៃដី ដែល​មានការ​គម្រាម​ដោយសារ​មីន​។​

​លោក​បាន​ថ្លែងថា ចូលរួម​នៅក្នុង​សំណើសុំ​របស់​កម្ពុជា អង្គការ ICBL និង​អង្គការ GICHD បាន​សំដែង​នូវ​ការគាំទ្រ​ទាំងស្រុង សម្រាប់​សំណើសុំ​នេះ ពីព្រោះ​កម្ពុជា​មានការ​តាំងចិត្ត​ខ្ពស់ និង​មាន​ផែនការ​ច្បាស់លាស់ ដែល​អង្គការ​កំពូល​ទាំងពីរ​នេះ យល់ថា កម្ពុជា​ពិត ជា​អាច​បំពេញបាន​នូវ​កាតព្វកិច្ច​នេះ​៕​ដោយ​៖​កូ​ឡាប​

spot_img
×