Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រា​ជិះ​ម៉ូតូ​មិន​ប្រកាន់​ស្តាំ​បុក​គ្នា​លាន់​ដូច​រន្ទះ​បណ្តាលឱ្យ​មនុស្ស ប្រុស​ស្រី ​២ ​នាក់ ​រងរបួស​ធ្ងន់​

spot_img

​ខេត្តស្វាយរៀង៖ បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​បាន​រងរបួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ដ៏​គួរឱ្យ​រន្ធត់​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​ខណៈដែល​ជនរងគ្រោះ​ទាំងពីរ​នាក់​ស្រវឹងស្រា​ដូចគ្នា​ហើយ​បើកបរ​មិន​ប្រកាន់​ស្តាំ​ដែល​ហេតុ​ការ​ណ៏​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​ព្រលប់​ថ្ងៃទី​២៦​ខែ វិច្ឆិកា​ឆ្នាំ​២០១៩ នេះ​នៅត្រង់ចំណុច ភូមិ​ចេក ឃុំ​សំរោង​ស្រុក​ចន្ទ្រា​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាលអោយរ​បូស​ទាំងពីរ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា៖ ជនរងគ្រោះ​ទី ១ .​ឈ្មោះ សរ វន ភេទ ប្រុស អាយុ​៣៥​ឆ្នាំ មុខរប​កសិករ រស់នៅ​ភូមិ​កោះ​ក្បាល​ខាង​ជេី​ង ឃុំ​សំរោង​ស្រុក​ចន្ទ្រា ចំណែក​ជនរងគ្រោះ​ទី ២ . ឈ្មោះ ហន នី​តា ភេទ​ស្រី អាយុ ១៨ ឆ្នាំ​មុខ​បរប​បម្រើ​ការ​នៅ​ខារ៉ាអូខេ​បុ​បា្ផ​សំរោង​ថ្មី​ជាយដែន​ស្ថិតក្នុង​ភូមិ​ចេក​ឃុំ​សំរោង​ស្រុក​ចន្ទ្រា​មានស្រុក​កំ​ណេី​ត​ភូមិ ជេី​ង​ខ្នា ឃុំ​ពន្លៃ ស្រុក បរិបូ ខេត្តកំពង់ឆ្នាំង​បាន​បេី​កបរ​ម៉ូតូ​ម៉ាក​អិ​ច​ស្ទេី​ពណ៍​ទឹក​បុិ​ច​ស្លាក​លេខ ស្វាយរៀង​២Q.៩៨៩៩ បេី​កបរ​ពី​កេី​តទៅ​លិច​ម្នាក់ឯង​ដល់​ត្រង់ចំណុច​កេី​ត​ហេតុ​ខាង​លេី​ក៍បាន​បុក​គ្នា​ពេញទំហឹង​តែម្តង បណ្តាល​ឈ្មោះ​ហន នី​តា​រងរបួស​ធ្ងន់​(​បាក់ក​ជេី​ង​ខាងឆ្វេង​)​។​

ប្រភព​ដដែល​បាន​បន្តថា៖ ​មូល​ហេតុដែល​បណ្តាលឱ្យមាន​គ្រោះថ្នាក់ ចរាចរ​ណ៏​នេះ គឺ​បណ្តាលមកពី​ឈ្មោះ​ហន នី​តា បេី​ក​លឿន ​​មិន​ប្រកាន់​ស្តាំ ហេី​យ​ស្រវឹង​ដូចគ្នា​។​

ប​ច្ប​ន្ន​ជនរងគ្រោះ​ទាំងពីរ​នាក់​ត្រូវ​ប​ញ្ជួ​ន​ទៅ​មន្ទី​ពេទ្យ​បង្អែក​ជី​ភូ ។ ចំណែក​វត្ថុតាង​សមត្ថកិច្ច​បាន​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ចន្ទ្រា​ជា​បណ្តោះអាសន្ន​​ដើម្បី​បន្ត​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×