Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសព​ជន​ជាតិ​វៀត​ណា​ម ដែលស្លាប់ក្នុងទូកុង​តឺ​ណឺនៅ​អង់​គ្លេស បានមកដល់វៀតណាមហើ​យ​

spot_img

សាកសពចំនួន ១៦នាក់ក្នុងចំណោមជនរង​គ្រោះ​ចំនួ​ន ៣៩នាក់ដែលត្រូវគេប្រ​ទះ​ឃើញ​ស្លាប់ នៅក្នុងទូកុងតឺណឺកា​ល​ពីខែមុ​ន ក្នុងប្រទេសអ​ង់​គ្លេ​ស បានធ្វើដំណើរមកដល់ប្រទេស​វៀ​ត​ណាម​ហើ​យ នៅព្រឹកថ្ងៃពុធនេះ​​។ នេះបើតាមការបញ្ជាក់ពីប្រភ​ព​សន្តិសុ​ខនៅព្រ​លានយ​ន្ត​ហោះ។

សាកសពទាំងនោះបានដឹកតាមរយៈជើងយន្ត​ហោះ​រប​ស់​ក្រុ​មហ៊ុន Vietnam Airlines ពីទីក្រុងឡុងប្រទេស​អ​ង់​គ្លេ​ស មកទីក្រុងហាណូយ​។​

“ជើងយន្តហោះដែលមានផ្ទុកសាកស​ព​ចំ​នួ​ន ១៦នាក់បានធ្វើដំណើរម​ក​ដ​ល់។ ពួកយើងកំពុងរង់ចាំប​ញ្ជូ​នសា​កសពទាំងនោះទៅកាន់​​អាជ្ញាធ​រមូ​ល​ដ្ឋាន​”។ នេះបើតាមប្រភពបញ្ជាក់ប្រាប់ទី​ភ្នា​ក់ងា​រសារព័ត៌មាន​ AFP។

សាកសពជនរងគ្រោះ ១​៦​នាក់​នោះមក​ពីខេ​ត្ត​ចំនួន ៣ក្នុងប្រទេសវៀ​ត​ណា​ម។

សាកសពជនរងគ្រោះដទៃ​ទៀ​តនឹង​ធ្វើដំ​ណើរ មកដល់​ស្រុក​កំណើ​តវិញ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុ​ខ​ទៀ​ត​។

គ្រួសារជនរងគ្រោះរ​ង់​ចាំដោ​យទុក្ខ​សោក ចំពោះការវិលត្រឡប់របស់សមាជិ​ក​គ្រួសា​រពួ​កគេម​ក​វិញ ដោយគ្រួសារខ្លះបានខ្ចីលុ​យ​រដ្ឋា​ភិ​បាល ដើម្បីចំណាយលើការដឹក​ជ​ញ្ជូន​សាកស​ពសមា​ជិកពួ​កគេ​ម​កវិញ។

សាកសពដែលបានមក​ដ​ល់ នឹងត្រូវគេដឹកបញ្ជូនទៅកាន់​គ្រួ​សា​ររ​ប​ស់​ពួកគេ នៅថ្ងៃពុធដដែលស្ថិតនៅក្នុងខេ​ត្ត​ ​Nghe An, Ha Tinh និងខេត្ត Q​u​ang Binh ដើម្បីឲ្យគ្រួសារពួកគេរៀបចំពិធីបុណ្យ។​

​សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែតុលា កន្លងទៅនេះ សាកសពរបស់បុរសចំ​នួ​ន​ ៣១នាក់ និងស្រ្តី ៨នាក់ ត្រូវបានប៉ូលីសអង់គ្លេស​ប្រ​ទះឃើ​ញ​ក្នុងទូ​កុ​ងតឺណឺ នៅតំបន់ឧស្សាហ៍កម្ម​ E​s​sex។

ដំបូងឡើយ ប៉ូលីសស្មានថា ​ជ​នរងគ្រោះទាំងអស់ជាជ​ន​ជា​តិ​ចិន ប៉ុន្តែក្រោយការធ្វើកោស​ល្យវិ​ច័យរួច ទើបដឹងថា ជនរងគ្រោះទាំងអស់​ជា​ជនជា​តិ​វៀត​ណា​ម​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×