Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៉ូលិសក្លែ​ងក្លា​យ ពាក់ស័ក្តិ៣ ជំរិតគំរាមពលរដ្ឋ​ ​ត្រូវបានឃា​ត់​ខ្លួន

spot_img

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរា​ជ​ធានី​ភ្នំ​ពេញ បានឲ្យដឹងថា បុរសម្នាក់ដែលស្លៀកពាក់ឯកស​ណ្ឋា​នប៉ូ​លិ​ស ហើយធ្វើការឃា​ត់​ម៉ូតូបុ​រសម្នាក់នៅម្តុំផ្លូវរថភ្លើង ភូមិអង្គ សង្កាត់ចោមចៅទី៣ ​នៅ​យប់​ថ្ងៃ​ទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣​០​យប់​ មិនមែនជាប៉ូលិ​ស​ឡើយ ។

គ្រងឯកសណ្ឋាន ប៉ូលិសសក្តិ៣ ជិះម៉ូតូដេញកាក់ម៉ូតូ យុវជ​ន​ម្នា​ក់ សុំពិនិត្យទឹកនោម និងសំឡុតគម្រាមយក​ទៅ​ខ​ណ្ឌ បង្កឲ្យមានការភ្ញាក់​ផ្អើ​ល​ ម៉ោង១២ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែ​វិ​ច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេ​ខ​៤​ ចំណុចមុខបុរីសែនម​នោ​រ​ម្យ ក្នុងសង្កាត់ចោមចៅទី៣​ ​ខណ្ឌពោ​ធិ៍សែន​ជ័​យ ចុងក្រោយប៉ូលិសក្លែងក្លាយសោះ​ ​និងឆ្លើយយ៉ាងឡូយព្រោះស្រ​ឡាញ់​ខោអាវប៉ូលិស​ពេ​ក​។

បុគ្គលមួយរូបបានយកឯកសណ្ឋានស​ម​ត្ថកិ​ច្ចនគរបាលម​​កស្លៀក ហើយបានដើរតួនាទីភារកិច្ចដូច​ស​មត្ថ​​កិច្ច ដែលហេតុថាសុំឆែកឆេរប្រ​ជា​ពល​រដ្ឋធ្វើ​ដំណើ​រនៅពេ​ល​​យប់ ដោយសំអាងខុសច្បាប់នេះ​ច្បា​ប់​នោះ ការពិតកៀប​ស៊ី​សោះ ​។

ទីបំផុតបុគ្គលរូបនេះជាប៉ូលិសក្លែងក្លាយ​ ​នៅពេលសមត្ថកិច្ចពិតប្រាក​ដ​ឃាត់​ខ្លួនយ​កម​ក​សួរនាំ ទើបឆ្លើយថាពាក់ស័ក្តិ៣​ជា​ប៉ូលិ​ស​ក្លែងក្លា​យទិញឯកសណ្ឋាន​ពីផ្សារ​យ​កម​កពា​ក់ ។

ប៉ូលិសក្លែងក្លា​យរូ​បនោះ​មាន​ឈ្មោះ ទូច ដេវីត អាយុ២៤ឆ្នាំ មានមុខរបរលក់ផ​លិ​តផល​តាម​អនឡា​ញ ស្នាក់នៅម្ដុំទួលទំពូ​ង​ទី២ ខណ្ឌចំការមន មានស្រុកកំណើត ស្រុ​ក​ស្អាង​ ខេត្ត​ក​ណ្ដាល ចំណែកឯជនរងគ្រោះមាន​ឈ្មោះ​ ​ជា សុផាណាត់ អា​យុ​២៤​ឆ្នាំ ជាកម្មកររោ​ង​ច​ក្រ ស្នាក់ម្តុំវត្តអង្គ ​ខ​ណ្ឌពោធិ៍​សែន​ជ័​យ​ រាជធានីភ្នំពេញ ៕​ ដោយ៖កូឡាប

spot_img
×