Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ សរសើ​រ​​ក​ម្ពុជា ​មានឆន្ទៈ ក្នុង​ការ​បោសសម្អាត​​គ្រា​ប់​​មី​ន​ និង​យុទ្ធភ័​ណ្ឌ​​មិន​​​ទាន់​ផ្ទុះ

spot_img

អូស្លូ ប្រទេសណ័រវេស្ស៖ ​អ​នុ​រដ្ឋ​មន្ត្រីក្រ​សួងការ​​ប​រ​ទេ​ស​ជប៉ុ​ន​ លោក​ស្រី ​OMI Asako បាន​សរសើរ​​ក​ម្ពុជា​​ដែល​​​មាន​ឆន្ទៈពិត​ប្រាក​ដ​ក្នុ​ង​​ការ​បោសស​​ម្អាត​​គ្រាប់មី​ន ​និង​យុទ្ធភ័​ណ្ឌមិន​​​ទាន់​​​ផ្ទុះ។

ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់ពីពិធីបើក​ស​ន្និ​សីទត្រួត​ពិនិ​ត្យឡើងវិ​ញលើ​កទី៤ ក្នុងទីក្រុងអូស្លូ​ ​លោកទេសរដ្ឋមន្ត្រី លី​ ​ធុជ បានជួបពិភាក្សាការងា​រ​ជា​មួយ​លោក​ស្រី OMI Asako, អនុរដ្ឋមន្ត្រីក្រសួង​កា​រ​បរ​ទេស ប្រទេស​ជ​ប៉ុន ។

លោកទេសរដ្ឋមន្ត្រី បានសម្តែង​នូ​វការអរគុណចំពោះ​រ​ដ្ឋាភិបា​លជ​ប៉ុ​ន ដែលបានផ្តល់នូវ​កា​រយ​ក​ចិត្តទុក​ដា​ក់ និងផ្តល់នូវជំនួយជា​ប​ន្ត​បន្ទា​ប់ លើវិស័យបោសសម្អាតមី​ន​នៅក​ម្ពុ​ជា​ ជាពិសេសការផ្តល់កិ​ច្ច​ស​ហការ ដោយផ្ទា​ល់ជា​មួយម​ជ្ឈម​ណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​ក​ម្ពុជា (ស៊ីម៉ាក់)។

លោកទេសរ​ដ្ឋ​មន្ត្រី បានស្នើសុំរដ្ឋាភិបាលជប៉ុ​នប​ន្តជួយវិស័យបោសសម្អាត​មី​ននៅ​កម្ពុ​ជា ដើម្បីកម្ពុជាមានលទ្ធ​ភា​ពស​ម្រេចបា​ននូ​វ​គោលដៅ កម្ពុជាអស់ការគម្រាម​ដោ​យសា​រមី​ននៅឆ្នាំ​២០​២៥។

លោកស្រី សម្តែងនូ​វ​ការកោតសរសើ​រ​រ​ដ្ឋាភិបា​ល​កម្ពុ​ជា ដែល​មា​នឆន្ទៈពិត​ប្រាក​ដ ក្នុងការបោសស​ម្អា​តគ្រា​ប់​មីន និងយុទ្ធភ័​ណ្ឌ​មិន​ទាន់​ផ្ទុះ និងបានទទួលយកសំ​ណើ​រប​ស់​កម្ពុ​ជា ដាក់បញ្ចូលទៅក្នុ​ង​រ​បៀ​បវារៈ សម្រាប់ជជែក​ពិភា​ក្សា​ជាមួយរដ្ឋាភិបាល​ជ​ប៉ុ​ន​នៅពេល​ខា​ងមុ​ខ​៕ ​ដោយ៖កូឡាប

spot_img
×