Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ស្វាយរៀង​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ ២០១៨ អនុវត្ត​បន្ត​

spot_img

​ខេត្តស្វាយរៀង ៖ អស់​រយៈពេល​ពេញ​មួយ​ព្រឹក​ថ្ងៃ​ពុធ ៩​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ ដំណើរការ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៨ របស់​រដ្ឋបាល​ខេត្តស្វាយរៀង បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ​តាម​ការគ្រោងទុក និង​ត្រូវបាន​ប្រារព្ធ​ពិធី​បិទ​នា​រសៀល​ថ្ងៃ​ដដែល​នេះ នៅ​សាលប្រជុំ​ធំ​សាលាខេត្ត ក្រោម​អធិបតីភាព​ឯកឧត្ដម ប៉ាវ ហមផាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្ដម លោក លោកស្រី​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រធាន​មន្ទីរ​-​អង្គភាព កងកម្លាំងប្រដាប់អាវុធ​ទាំងបី និង​មន្ត្រីរាជការ​សាលាខេត្ត​ស្វាយរៀង​ទាំងអស់ ។​

​មានប្រសាសន៍​ស្វាគមន៍​ក្នុងឱកាស​នោះ ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង បាន​ជម្រាបជូន​អំពី​លទ្ធផល និង​ដំណើរការ​នៃ​អង្គសន្និបាត ព្រមទាំង​សមិទ្ធផល​សំខាន់ៗ​មួយចំនួន​ទាំង​ផ្នែក​ពុទ្ធចក្រ និង​អាណាចក្រ ដែល​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ​-​អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​នៅក្នុង​ខេត្ត និង​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀង រួមគ្នា​សម្រេចបាន​ក្នុង​ឆ្នាំ​២០១៧​កន្លងមកនេះ ជាពិសេស​លើ​ការងារ​ថែរក្សា​សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់​សាធារណៈ ការងារ​បង្កបង្កើនផល ការវិនិយោគ​ឯកជន ការកែលម្អ​សោភ័ណភាព​ក្នុង​ក្រុង ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​ទាំង​ក្នុង​បរិវេណ​សាលាខេត្ត និង​នៅតាម​បណ្ដា​មូលដ្ឋាន​ក្រុង ស្រុក ដូចជា ផ្លូវ ភ្លើងស្ដុប សួនច្បារ​សាធារណៈ លូទឹក ប្រឡាយទឹក ស្រះ​ទឹក អណ្ដូងទឹក អគារសិក្សា អគារ​ប៉ុស្ដិ៍​រដ្ឋបាល ពុទ្ធិកបឋមសិក្សា មណ្ឌល​សុខភាព ឧបដ្ឋានសាលា ព្រះវិហារ កុដិ ស្ពាន ជាដើម ។

​ក្នុងឱកាស​នេះដែរ ឯកឧត្ដម​រដ្ឋលេខាធិកា​រ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​រដ្ឋបាលខេត្ត ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មន្ទីរ​-​អង្គភាព និង​ម​ន្រី្ត​រាជការ​គ្រប់លំដាប់​ថ្នាក់​នៅ​ខេត្តស្វាយរៀង ដែល​បាន​ខិតខំ​បំពេញការងារ​ប្រកបដោយ​ការសហការ ធ្វើ​ឲ្យ​ខេត្តស្វាយរៀង​អាច​សម្រេចបាន​សមិទ្ធផល​ធំៗ​ជាច្រើន និង​អាច​ដោះស្រាយ​សំណូមពរ បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ ប្រកបដោយ​ជោគជ័យ នៅក្នុង​រយៈពេល ១​ឆ្នាំ ២០១៧ កន្លងមកនេះ ព្រមទាំង​បានដាក់​ចេញ​នូវ​ទិសដៅ​ការងារ​មួយចំនួន ដែលជា​ចលករ​ជំរុញ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​កំណើន ការងារ សមធម៌ និង​ប្រសិទ្ធភាព ឈានទៅ​សម្រេចបាន​នូវ​ការលើកកម្ពស់​គុណភាព​ជីវិត និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ប្រកបដោយ​ភាពសុខដុមរមនា និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ឲ្យ​បានជា​អតិបរមា​៕ វ៉ៃ​កូ​

spot_img
×