Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យន្ត​ហោះបុ​កគ្នា​នៅ​ម៉ាលី​ ផ្តាច់ជីវិតទាហ៊ាន​បា​រាំ​ងចំ​នួន ១៣នាក់

spot_img

ទាហ៊ានបារាំងចំនួ​ន​ ១៣នាក់បានស្លាប់​បា​ត់ប​ង់ជី​វិត ក្នុងហេតុការណ៍យន្ត​ហោះ​បុក​គ្នា​ កំពុងពេលធ្វើប្រ​តិ​បត្តិ​កា​រប្រ​ឆាំង នឹងក្រុមសកម្មប្រយុទ្ធ​ជី​ហា​ត នៅក្នុងប្រ​ទេ​សម៉ា​លី។ នេះបើតាមការបញ្ជាក់​រ​បស់កា​រិយាល័​យប្រធា​នាធិ​ប​តី។

ការស៊ើបអង្កេតត្រូវបានធ្វើ​ឡើ​ង​ ដើម្បីស្វែងរកមូលហេតុ​ដែ​លប​ណ្តាល​ឲ្យ​យន្តហោះ​បុក​គ្នា។​

ការប៉ះទង្គិចគ្នា​ កើតឡើ​ង​នៅពេល​យ​ប់ម៉ោ​ង​ប្រ​ហែល​ជិ​ត ៨ (ម៉ោង​នៅ​ម៉ា​លី​) កាលពីថ្ងៃចន្ទដើ​មស​ប្តាហ៍​នេះ ក្បែរព្រំដែនប្រទេសបូគី​ណា​ (Burkina Faso) និង នីជើ (Niger)។

ឧទ្ធម្ភាគ​ចក្រ​ប្រ​យុទ្ធបា​នបុក​គ្នា ជាមួយនឹងយន្តហោះដឹក​ជ​ញ្ជូន នៅកណ្តា​លអាកា​ស​ ខណៈដែលវាកំពុងធ្វើ​ស​ម​យុទ្ធ ដើម្បីចូ​លរួ​មប្រតិ​ប​ត្តិ​ការ ប្រឆាំង​នឹងក្រុ​មសក​ម្មប្រ​យុ​ទ្ធ។

យន្តហោះទាំងពីរបានធ្លា​ក់​នៅចម្ងាយជិតគ្នា បណ្តាលឲ្យមនុស្សស្លាប់​ទាំ​ងអ​ស់​។​

ប្រធានាធិបតីបា​រាំ​ង លោក Emmanuel Macron បានសម្តែងការសោកស្តាយ​ចំ​ពោះការ​បាត់​បង់ដ៏​ធំធេ​ង​។

សូមបញ្ជាក់ថា ទាហ៊ាន​បា​រាំង​រាប់ពា​ន់​នាក់ ត្រូវបានដាក់ពង្រាយនៅក្នុ​ង​ប្រទេ​សម៉ា​លីស ចាប់តាំ​ងពី​ឆ្នាំ ២០១៣ ក្រោយពេលក្រុមសកម្មប្រយុទ្ធបា​ន​លុក​លុយ​ចូលភា​គខា​ងជើងប្រ​ទេសម៉ា​លី​ស។

ទាហ៊ានម៉ាលីបានដំណើ្ត​ម​កាន់​កាប់​ដែន​ដីនោះ​វិ​ញ ប៉ុន្តែបញ្ហាអសន្តិ​សុ​ខនៅ​តែ​បន្ត​មា​ន​ ហើយអំពើហឹ​ង្សា​បាន​រាលដា​ល ដល់ប្រទេសជិតខា​ង​ជាច្រើ​ន​។

បច្ចុប្បន្ន បារាំងមានទ័ពចំ​នួ​ន ៤.៥០០នាក់ ដើម្បីគាំទ្រដល់កងកម្លាំង​ប្រ​ទេ​សម៉ា​​លី នីជើ បូ​គីណា ឆាត និងប្រទេស ម៉ូ​រី​តានៀ​៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×