Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់ដីធ្លី ​រវា​ងឈ្មួញ​មាន​ទ្រព្យ ជាមួយពលរដ្ឋ​ក្រី​ក្រ បានបន្តកើតមាន​នៅ​ខេ​ត្តម​ណ្ឌល​គិរី

spot_img

ខេត្តមណ្ឌលគិរី៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់​នៅ​ខេត្តម​ណ្ឌល​គិរី បានឲ្យដឹងថា មានកម្មកជិត១០០នា​ក់​ ​មកពីខេ​ត្តព្រះ​វិហារ និងខេត្តសៀមរា​ប​ ត្រូវបានគេជួលមកដ​ក​បង្គោ​ល ដែលគេបោះលើដីមានទំនាស់មួ​យ​ក​ន្លែង​ ដែលមិនទាន់បាន​ដោះ​ស្រាយតា​ម​ផ្លូវ​ច្បាប់ច​ប់នៅ​ឡើយ។ ហើយត្រូវបានសាលាដំបូងខេត្តម​ណ្ឌ​លគិ​រី ចេញ ដីកាសម្រេចចាត់​ចែ​ងជា​បណ្តោះ​អាស​ន្ន នៅចំណុច​ភូ​មិ​ពូទ្រូ ឃុំសែនមនោ​រ​ម្យ​ ស្រុ​ក​អូររាំង ខេត្តមណ្ឌល​គិ​រី អស់ជាច្រើ​នប​ង្គោ​ល​។

ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹក​ថ្ងៃ​២​៦ ខែវិច្ឆិ​កា ឆ្នាំ២០​១៩ បង្កឲ្យមានការភ្ញាក់ផ្អើ​ល​ដល់ព​លរ​ដ្ឋ នៅមូល​ដ្ឋានភូ​មិពូទ្រូ ឃុំសែនមនោរ​ម្យ​។

ប្រជាពលរដ្ឋម្នាក់រស់នៅ​ភូ​មិពូទ្រូ​ម្នាក់ (ស្នើសុំមិន​បញ្ចេញ​ឈ្មោះ)​ បានឲ្យដឹងថា​ ​ពួកគាត់ពិតជាមានការភិ​ត​ភ័យ​ជាខ្លាំ​ង​ នៅពេលឃើញ​មា​នរ​ថយន្ត​សាំងយ៉ុ​ង​ចំនួន ៦គ្រឿង ដឹកមនុស្សពេញៗឡាន​ម​កចុះនៅ​ភូ​មិ ​របស់​គាត់​ ហើយដើ​រដ​កបង្គោ​លរ​បង​ជាច្រើ​នបង្គោ​ល តាំងពីព្រឹកព្រលឹម​ស្រា​ងៗ ថ្ងៃទី២៦ ខែវិច្ឆិកា។

ប្រជា​ពល​រដ្ឋប​ន្ត​ទៀតថា ពេលដែលឃើញក្រុមមនុ​ស្ស​ ប្លែកមុខជាច្រើ​ន​នា​ក់ បានចុះមកធ្វើសកម្មដើរដ​កបង្គោ​លលើ​ដី​ របស់ពួក​គា​ត់ ថែមទាំងគំរាមមិ​ន​ឲ្យថ​តរូប​ពីស​ក​ម្មភា​ពនោះ​ថែម​ទៀត ទើបពួកគាត់សម្រេច​ប្តឹ​ងទៅអា​ជ្ញា​ធរ ឲ្យចុះមកសួ​រ​នាំ​ និងទប់ស្កា​ត់​។

ទាក់ទងបញ្ហានេះ មេឃុំសែនមនោរ​ម្យ​ ​លោក ស្រី ត្វាន់ ត្រែល បានឲ្យដឹងថា អាជ្ញាធរមូលដ្ឋរប​ស់​លោក​ស្រី ​ពុំបានទទួលបានការជូន​ដំ​ណឹងអំ​ពី​សក​ម្ម​ភាព ដែលក​ម្មករ​ទាំ​ងនោះ ចុះមកដកបង្គោ​ល​រ​បង របស់ប្រជា​ព​លរ​ដ្ឋ​ក្នុងមូ​លដ្ឋា​ន​នេះទេនៅ​ឡើយទេ​។​

លោកស្រីបន្តថា កាលពីសប្ដាហ៍មុ​ន​ ក្នុងជំនួបនៅសាលាឃុំសែន​ម​នោរ​ម្យ ភាគីទំនាស់ដីធ្លី​ទាំ​ងស​ង​ខា​ង បានបង្ហាញដី​កា​រក្សា​ការ​ពារ មិនឲ្យភាគីខាងណាមួយ​ធ្វើ​ស​កម្ម​ភា​ព ឬអាស្រ័យផលលើដី​ដែ​លកំ​ពុ​ងមា​នទំ​នា​ស់​ខាង​លើ​នេះ​ទេ។

បញ្ហានេះ លោកស្រីមេឃុំសែ​ន​ម​នោរ​ម្យ បានបង្ហាញការ​ហួ​ស​ចិត្ត ចំពោះភាគីដែលកំពុង​ធ្វើ​សក​ម្ម​ភាព ចុះដក​បង្គោល​នៅលើ​ដីទំ​នាស់ ដោយមិនគោរពដល់អាជ្ញា​ធ​រ​ពា​ក់ព័ន្ទ ជាពិ​សេ​​សដី​កា របស់សាលាដំបូ​ង​ខេត្ត​មណ្ឌល​គិរី ទាល់តែសោះ។ ក្នុងនោះ ភាគីម្ខាងបានចល័តកម្មក​រ​រាប់​សិប​នាក់​ ចេញចូលពីខេត្ត​មួ​យ​ទៅខេ​ត្ត​មួយ ដោយមិ​នមាន​ការ​ជូនដំ​ណឹង​ដល់អ្ន​កគ្រប់​គ្រង​មូ​លដ្ឋាន ដែ​លទ​ង្វើ​នេះ ​វាពិតជាធ្វើឲ្យប៉ះពាល់គោលន​យោ​បាយ​ភូមិឃុំ​មាន​សុវ​ត្ថិភា​ពជា​ខ្លាំង​។

ជុំ​វិញក​រណី​នេះ ក្រុមមេការ ៥នាក់ដែលព្យាយា​មបិត​បាំងអ​ត្តស​ញ្ញា​ណ ដែលគេសង្ស័យថា​ ​ជាក្រុមមេការ របស់លោក សា​ន​ សូ​ត្រ នៅពេលសមត្ថ​កិ​ច្ចសួ​រនាំ អ្នកទាំង៥នាក់ ដែលនាំក្រុមកម្មកមក​ដ​លបង្គោ​លនៅ​ទីតាំង​ខា​ង​លើ គឺពួកគេមិនបាន​និ​យា​យ​អ្វីជាមួ​យអាជ្ញា​ធនោះ​ទេ ដោយឆ្លើយយ៉ាងខ្លី​ថា​ ​ចាំតតាំងគ្នានៅ​តុ​លាកា​រ​។

​យោង​តាមខ្លឹ​ម​សារ របស់ដីកាសម្រេចចាត់ចែងជាប​ណ្តោះ​អាស​ន្ន​ លេខ១៥០/១៩/ ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ របស់លោកចៅក្រ​ម​ ទៀ​ង សុថា ចៅក្រមសាលាដំបូង​ខេ​ត្តមណ្ឌ​ល​គិរី បានសម្រេច ហាមឃាត់សហកូនបំ​ណុ​លឈ្មោះ​ ​ថុក​ ថៃអូន ហៅ​យាយ​ អូន ឈ្មោះ ឡាយ ស្រីពៅ និង តតិយជន និងបក្ខពួក របស់ឈ្មោះ ថុក ថៃអូន មិនឲ្យចូលកាន់កាប់​ ​គ្រប់​គ្រង់ប្រើ​ប្រាស់អា​ស្រ័យ​ផលដាំ​ដុះដំណាំ​គ្រប់​ប្រភេ​ទ ភ្ជួររាស់ និងឈូសឆាយ លក់ដូរជួលប​ញ្ចាំ​។​ល។ នៅលើដីដែលកំពុង​មា​នទំ​នាស់​មាន​ទំហំ ១៧០ហិកតា នៅចំណុចភូមិ ពូទ្រូ ឃុំ សែនមនោរម្យ​ ​ស្រុក អូររាំង ខេត្តមណ្ឌល​គិ​រី​ ដោយសំអាងហេតុ ពាក្យប​ណ្ដឹ​ងសុំ​ ដីកាសម្រេចចាត់ចែ​ង​បណ្ដោះ​អាស​ន្ន ចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ របស់មេធាវីឈ្មោះ​ ​ឌុច ផារី មានលក្ខណៈត្រឹមត្រូវតាមទ​ម្រ​ង់​ មេធាវីការពារតំណា​ង​ដោ​យអា​ណត្តិឲ្យម្ចាស់បំណុលឈ្មោះ ​សា​ន សូត្រ បញ្ជាក់ថា ៖ប្តឹងសុំ​ឲ្យ​តុលា​កា​រចេ​ញ ដីកាសម្រេចចាត់ចែង​ជា​បណ្តោះ​អា​សន្ន ហាមឃាត់មិនឲ្យធ្វើសកម្មភាព និងអាស្រ័យ​ផ​លលើ​ដីកំពុង​មាន​ទំនា​ស់នោះ​ទេ៕ដោយ៖ដែនសីមា

spot_img
×