Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ទៀ វិចិត្រ បន្តនាំយកស​ត្វព​ង្រូ​ល ទៅលែងឲ្យរស់នៅក្នុ​ង​ព្រៃធ​ម្មជាតិ​វិ​ញ

spot_img

ខេត្តព្រះសីហនុ៖ ជាថ្មីម្តងទៀត នៅក្នុងសប្តាហ៍នេះ លោ​កឧក​ញ៉ា ទៀ វិចិត្រ បានបន្តនាំយកកូនសត្វព​ង្រូ​ល​មួយក្បាល​ទៀ​ត យកទៅលែង ឲ្យ​រ​ស់នៅ​ក្នុងព្រៃ​ធម្មជា​តិវិញ ក្រោយពេលរូបលោកបា​ន​ទទួ​លពីប្រ​ជាព​លរ​ដ្ឋម្នាក់។

លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាស​​ន៍ថា កូនសត្វពង្រូលនេះមានទម្ងន់​ជា​ង ១គីឡូក្រាម ត្រូវប្រជាពលរដ្ឋទិ​ញ​បា​ន រួចនាំយកមក​ប្រ​គ​ល់ជូនរូ​ប​លោក ដើម្បីយកទៅលែងចូលក្នុ​ង​ព្រៃ​ និងព្រែ​ក​ធម្ម​ជា​តិវិញ។

ចំណែកប្រជាពលរដ្ឋ ដែលបានផ្តល់សត្វពង្រូ​ល​នោះ​ ​ឲ្យដឹងដែរ​ថា ការដែ​លនាំយ​កកូន​សត្វ​ពង្រូល​នេះ មកប្រគល់ជូនលោក​ឧ​កញ៉ា​ ទៀ វិចិត្រ ក៏ដោយសារតែកន្លងម​ក​ឃើញស​កម្ម​ភាព របស់លោកឧក​ញ៉ា​ ទៀ វិចិត្រ ស្រឡាញ់សត្វនិងលែងសត្វ​ព្រៃ​ ​ឬសត្វកម្រជាបន្តបន្ទាប់​។​

ចំពោះលោក​ឧក​ញ៉ា ទៀ វិចិត្រ ក្រៅពីបានថ្លែងអំណរគុណដល់ព​ល​រដ្ឋ​ម្នា​ក់ ដែលបាននាំយកកូនស​ត្វ​ព​ង្រូល​ម​កប្រ​គ​ល់​ជូន ដើម្បីនាំយកទៅលែងឲ្យ​រ​ស់នៅតា​ម​បែ​បធម្ម​ជា​តិវិ​ញ។

បន្ថែមលើសនេះ លោកឧ​ក​ញ៉ា​ ទៀ វិចិត្រ ក៏បានអំពាវនាវដល់ប្រជាព​ល​រដ្ឋ​គ្រប់ស​ហគម​ន៍​ ឲ្យចូលរួមជួយថែរ​ក្សា​ការ​ពា​រស​ត្វព្រៃ​ ឬសត្វកម្រ​គ្រ​ប់ប្រ​ភេ​ទ តាមរយៈកុំប្រ​មា​ញ់​ កុំសម្លា​ប់​ ដើម្បីរួមចំណែកជាមួ​យ​សង្គ​ម​ជាតិ លើការងារថែ​រ​ក្សា​ស​ត្វព្រៃ និងបរិស្ថានធម្មជាតិផង​ដែ​រ៕​ ដោយ៖ ដែន សីមា

spot_img
×