Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារទំនើ​បសិ​នជូ​រីផ្លា​ហ្សា សម្រេចបើកការដ្ឋានសាង​ស​ង់ជា​ផ្លូវ​ការហើយ បន្ទាប់ពីមានការឯកភាពទាំ​ង​ស្រុង​ពីអាជី​វក​រ

spot_img

ភ្នំពេញ៖ បន្ទាប់ពីមានការដោះស្រាយនូវផលប៉ះពា​ល់​ជាមួ​យអា​ជីវ​ករលក់ដូ​រ ​ទាំងផ្សាររដ្ឋ និងឯកជនរួចមក​ ​គម្រោងនៃការអភិវឌ្ឍន៍ផ្សារ​ទំ​នើបសិ​នជូរី​ផ្លាហ្សា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកានេះ បានសម្រេច​បើកកា​រដ្ឋានសា​ង់ស​ង់ជា​ផ្លូវកា​រហើយ ក្រោមវត្តមា​ន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ​ ​ដោយមា​នកា​រចូ​លរួមពី អ្នកវិនិយោគិនជាតិ​ ​អន្ត​រជា​តិ អាជ្ញាធរមូលដ្ឋាន​ ​និងបងប្អូនអាជីវករជាច្រើ​ន​រយ​នា​ក់។

លោកស្រីឧកញ៉ា ចាន់ សុទ្ធា អគ្គនាយិការ ក្រុមហ៊ុនសិនជូរីគ្រុបបា​ន​ថ្លែង​ឱ្យដឹ​ងថា ផ្សារទំនើបសិនជូរីផ្លាហ្សា​ ​នឹងក្លាយ​ទៅជាម​ជ្ឈម​ណ្ឌល ពាណិជ្ជកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ដ៏ធំបំផុ​ត​នៅក្នុង​រាជធា​នីភ្នំ​ពេញ ហើយតំបន់នេះក៏នឹង​ក្លា​យទៅ​ជាទីចា​ប់អា​រម្ម​ណ៍ខ្លាំង​បំផុត របស់ភ្ញៀវទេស​ច​រជា​តិ និង​អន្ត​រជាតិ បន្ទាប់ពីផ្សារទំនើបមួ​យ​នេះលេច​ចេញ​រូបរា​ងឡើង។ ផ្សារទំនើបសិនជូរី​ផ្លា​ហ្សា​ ផ្តើមសាងសង់រយៈ​រ​យពេល​២៤​ខែ គិតចាប់ពីថ្ងៃសម្ពោធ​បើ​កការ​ដ្ឋាន​នេះទៅ មានកម្ពស់៧​ជា​ន់ ផ្នែកខាងលើ៥ជា​ន់​ និង​ក្រោមដី​២ជា​ន់។

លោកស្រីឧកញ៉ា ចាន់ សុទ្ធា បានប្តេជ្ញាសម្រេចឱ្យបាននូវ​កា​រអ​ភិវ​ឌ្ឍន៍ផ្សារ​ទំនើប​មួ​យនេះ ឱ្យរួច​រាល់តាម​ផែន​ការ ដោយគោរព​តា​មបទ​ដ្ឋាន​បច្ចេក​ទេស និងគោលការណ៍ណែនាំរបស់​អា​ជ្ញាធ​ររាជ​ធានីភ្នំ​ពេញ ក៏ដូចជាក្រសួងស្ថាប័ន​ពា​ក់ព័​ន្ធ ដើម្បីធានាបាន​ថា​ ផ្សារទំនើបនេះកើតឡើងប្រ​ក​បដោ​យសោភ័ណភាព បរិស្ថាន អនាម័យ និងកម្រិតស្តង់ដារអន្ត​​រជា​តិ។

លោកហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខ​ណ្ឌ​ពោធិ៍​សែន​ជ័យ បានមានប្រសាស​ន៍ថា ផ្សារសិនជូរីផ្លាហ្សាបច្ចុប្បន្ន មានសភាពចាស់ទ្រុឌទ្រោម ហើយពុំ​មាន​អនាម័យ និងបរិ​ស្ថានល្អ ទាំងនៅ​ក្នុង​ផ្សារ និងជុំវិ​ញប​រិវេណផ្សារ ដោយបងប្អូនប្រជាព​ល​រដ្ឋម​កលក់​ដូរទំនិញគ្រ​ប់ប្រ​ភេទ នៅតាមដ​ង​ផ្លូវ និងលើចិញ្ចើមផ្លូ​វ ធ្វើឲ្យបាត់បង់នូ​វ​សោភ័ណភាពសណ្តាប់ធ្នាប់ របៀប​រៀបរ​យ​សាធា​រណៈ។ ដើម្បីធានាបានក្នុងការគ្រប់​គ្រ​ងការ​លើកស្ទួ​យសោភ័ណភាពអនាម័យ បរិស្ថានល្អ នៅក្នុង​ផ្សារ និងជុំវិញ​ផ្សារ ក្រុមហ៊ុនសិនជូរី​បានធ្វើកា​រវិនិយោគ ដោយសាងសង់ផ្សារទំ​នើ​ប។

លោកបានបញ្ជាក់ថា គម្រោងសា​ស​ង់ផ្សារទំនើបសិនជូរីផ្លាហ្សា មានរយៈពេល​២៤​ខែ គិតចា​ប់ពីថ្ងៃបើ​កកា​រដ្ឋាន ដែលមាន​កម្ព​ស់​៧ជាន់ នៅផ្នែក​ខាង​លើមា​ន៥ជាន់ និងជាន់​ក្រោមដី​២ជា​ន់។
ក្រុមហ៊ុន នឹងរៀប​ចំទី​តាំងផ្សារ សម្រា​ប់អាជី​វករ ចូលម​កធ្វើអាជីវកម្មវិញនៅជា​ន់ GF-1 បែងចែ​កតូបតាម​ប្រភេទអា​ជីវកម្ម សរុប​ចំនួ​ន៦៧៩តូប ក្នុងនោះ តូបគ្រប់គ្រងដោយរដ្ឋចំ​នួ​ន៣៥​០តូប និងតូបគ្រ​ប់​គ្រងដោ​យឯកជនចំនួន៣២​៩តូប។

នាឱកាសនោះ លោក ឃួង ស្រេង ក៏បា​នស្នើឱ្យអាជីវករនិងប្រ​ជា​ពលរ​ដ្ឋមាន​ការអធ្យា​ស្រ័​យ និងយោគយល់ ចំពោះដំណើរការអ​នុ​វត្តគ​ម្រោងសា​ងស​ង់នេះ ដើម្បីឱ្យសម្រេចបានតាមផែនការ​ដែ​លបាន​គ្រោង​ទុក និងស្នើឱ្យអាជ្ញាមូល​ដ្ឋា​ន និងអ្ន​ក​ពាក់ព័ន្ធ​សហ​ការគ្នា សម្រួលរាល់ផលប៉ះ​ពា​ល់ និងការងារចាំបាច់​នា​នា របស់ក្រុមហ៊ុន និង អ្នករស់នៅជុំវិញ​ប​រិវេណ​ផ្សារនេះ​។ លោកក៏បានជំរុញឱ្យក្រុមហ៊ុនទទួលការសាង​ស​ង់ គោរពឱ្យតាមលក្ខខ​ណ្ឌ​បច្ចេក​ទេ​ស ដោយគិតទៅលើគុ​ណ​ភាព​ សុវត្ថិភាព សោភ័ណភាព និងបរិស្ថាន នៃរាជធានីទាំង​ក្នុ​ងពេលបច្ចុ​ប្ប​ន្ននិ​ងទៅថ្ងៃអ​នាគ​ត។
បន្ថែមពីនេះ លោក អភិបាល សុំឱ្យប្រជាពលរដ្ឋជឿជាក់​ ​មកលើរា​ជរ​ដ្ឋាភិ​បាល ពិសេសការដឹកនាំដ៏វៃឆ្លា​ត​រប​ស់សម្តេច​តេជោ ដែលដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍ​ន៍​រីក​ចម្រើនឥតឈប់ឈរលើគ្រប់វិ​ស័​យ ​ហើយបាននាំនាវា​ក​ម្ពុជា ឱ្យសម្រេចបាន​នូ​វគោល​ដៅមួ​យ គឺស្មើមុខស្មើមា​ត់​ ជាមួយបណ្តាប្រ​ទេស នៅក្នុងតំបន់ និង​ពិ​ភពលោ​ក។

លោកឃួង ស្រេង បានបញ្ជាក់ទៀ​តថា ចំពោះអាជីវករ​ដែ​លបាននិងកំ​ពុង លក់ដូ​រនៅក្នុងសិនជូរីផ្លាផ្សារបណ្ដោះអា​សន្ន​ដែលមា​នទី​តាំងនៅ​លើសួនច្បា​រកុមារពោធិចិនតុ​ងនោះ រដ្ឋបា​លរា​ជធា​នីភ្នំពេញ ជាអ្នក​រៀប​ចំតប​ណ្ដាញ​ទឹក តភ្លើង ឱ្យដោយ​មិន​គិត​ប្រាក់។ ប៉ុន្តែចំពោះការផ្ដល់​សេ​វាប្រ​ចាំខែ ទៅលើទឹ​ក ភ្លើ​ងនេះ អាជីវករជាអ្នកបង់​ខ្លួនឯង៕ដោយ៖កូឡាប

spot_img
×