Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លុយ​ជិត​៤០​ម៉ឺន​ដុល្លារ ត្រូវ​ក្រុមចោរ​គាស់​ផ្ទះ​អ្នកលក់​ថ្នាំពេទ្យ​មួយកន្លែង​នៅ​ចំការមន​យកទៅ​បាត់​

spot_img

​ភ្នំពេញ ៖ ផ្ទះ​អាជីវ​ករលក់​ថ្នាំពេទ្យ​មួយកន្លែង​ត្រូវ​ចោរ​មួយក្រុម​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​គាត់​យក​ទ្រព្យសម្បត្តិ​នឹង​ថវិកា​សរុបទៅ​អស់​ជិត​៤០​ម៉ឺន​ដុល្លារ​ដោយ​សុវត្ថិភាព ពោលគឺ​មិន​រំខាន​ដល់​ក្រុម​សមត្ថកិច្ច​ប៉ូលិស​ចំការមន​ឡើយ​។​

​ចំពោះ​ករណី​ក្រុមចោរ​គាស់​ផ្ទះ​យក​ទ្រព្យសម្បត្តិ​នឹង​ថវិកា​ដ៏​ច្រើន​លើសលប់​នេះ​ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​គាត់​បានដឹងថា​នៅ​ល្ងាច​ថ្ងៃទី ៩​ខែមករា​ឆ្នាំ​២០១៨​នេះ​នៅក្នុង​ផ្ទះ​គាត់​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​លេខ ៣៣៨ ក្រុមទី ៩ ភូមិ​ទី ៤ សង្កាត់​ទួល​​ស្វាយព្រៃ​ទី​១ ខណ្ឌចំការមន​ក្រុងភ្នំពេញ​។​ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​ឈ្មោះ សេង ភេទ ប្រុស អាយុ​៧២ ឆ្នាំ មុខរបរ លក់​ថ្នាំពេទ្យ ទីលំនៅ​ផ្ទះកើតហេតុ​ខាងលើនេះ​។

​​ម្ចាស់ផ្ទះ​ខាងលើ​ប្រាប់​សមត្ថកិច្ច​ថា​សម្ភារៈ​បាត់បង់​នោះ ទី​១ លុយ​ដុល្លារ​ចំនួន​៣៨០.០០០​ដុល្លារ នឹង​ទី​២ គ្រឿងអលង្កា​មួយចំនួន សរុបទៅ​ប្រហែល​១០.០០០​ដុល្លា​ផងដែរ​។ ​នៅក្នុង​ផ្ទះកើតហេតុ​ខាងលើនេះ មាន​សមាជិក​រស់នៅ​ចំនួន ៦​នាក់ ប្រុស​ចំនួន​២​នាក់ ក្នុងនោះ​មាន​អ្នកបម្រើ​ចំនួន​២​នាក់​) លុះ​នៅ​ថ្ងៃទី ៩​មករា​២០១៨ វេលា​ម៉ោង ៨ ប្តី​ប្រពន្ធ​ម្ចាស់ផ្ទះ និង​អ្នកបម្រើ​២​នាក់ បាននាំគ្នា​ទៅ​ជួយ​លក់ដូរ នៅ​ផ្សារ​អូឡាំពិក ។ ចំណែក​កូន​២​នាក់​ទៅ​រៀន ក៏​ចាក់សោ​ទ្វារផ្ទះ​។ លុះដល់​​ម៉ោង​កើតហេតុ​ខាងលើ ក៏​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ចំហរ និង​ស្នាម​កាត់​ស្រ​យ៉ូ​វ​ទ្វារ​​ទើប​ដឹងថា​ចោរ​គាស់​ផ្ទះ​លុយ​និង​ទ្រព្យសម្បត្តិ​តែម្ដង​។​

​ចំពោះ​ករណី​ក្រុមចោរ​មក​លួច​គាស់​ផ្ទះ​យកលុយ​នឹង​ទ្រព្យសម្បត្តិ​ជិត​៤០​ម៉ឺន​ដុល្លារ នៅផ្ទះ​ខាងលើនេះ គិត​មកដល់​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៨​នេះ​មិនទាន់មាន​សញ្ញា​នោះទេ​។​

​ពលរដ្ឋ​ស្នើ​ដល់​លោកស្នងការ​ប៉ូលិស​ក្រុង ភ្នំពេញ លោក​អគ្គស្នងការ​នគ​របាល​ជាតិ នឹង​ក្រសួងមហាផ្ទៃ ជួយ​ពិនិត្យមើល​ភាព​អសកម្ម​ការងារ ក្រុម​សមត្ថកិច្ច​អាជ្ញាធរ​ចំការមន​ផង ចុះ​ព្រោះ​អី​សព្វថ្ងៃនេះ ក្រុមចោរ ឬ​ក្រុម​សង្គម​ង​ងិ​ត ចេញ​ធ្វើ​សកម្មភាព​លួច ឆក់ ប្លន់​នឹង​គាស់​ផ្ទះ​អ្នកស្រុក យកលុយ ទ្រព្យសម្បត្តិ​គួរ​ឲ្យ​ខ្លាច​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×