Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បារាំងថា មិនមានការហា​មប្រាម​ប្រព័​ន្ធ 5G របស់ Huawei នៅប្រទេសខ្លួនឡើ​យ

spot_img

ប្រទេសបារាំងនឹង​មិ​នធ្វើកា​រហាម​ឃាត់ប្រ​ព័ន្ធ 5G របស់ក្រុមហ៊ុ​ន Huawei នៅក្នុងប្រទេសរបស់​ខ្លួ​នឡើយ​ ដែលវិធានការ​នេះ​បង្ហាញ​ថា បារាំងមិនស្ថិតក្រោមស​ម្ពា​ធរប​ស់អាមេ​រិច​ឡើយ។
អាមេរិចបានប​ញ្ចុះ​បញ្ចូល​ប្រទេស​សម្ព័​ន្ធមិត្តជា​ច្រើន ឲ្យបោះបង់​ចោល​ប្រ​ព័ន្ធ 5G របស់ Huawei ដោយខ្លួនលើ​ក​ឡើង​ថា អាចនឹងប៉ះពាល់​ដ​ល់សន្តិ​សុខជា​តិ។

រដ្ឋមន្រ្តីសេដ្ឋកិច្ចបារាំងបា​ន​ថ្លែងថា “ពួកយើងមិនមានគោលដៅ​ផ្តោ​ត​លើអ្នក​ផលិត​ឧបក​រណ៍ណាមួយ​ឡើយ​ ហើយក៏មិនមានការផា​ត់​ចោល​ដែរ​”។

លោកថ្លែងប្រាប់ទូរទស្ស​ន៍​ BFM ដូច្នេះថា “មានក្រុមហ៊ុនចំនួន ៣​កំ​ពុង​ប្រតិប​ត្តិការនៅ​បា​រាំង។ ក្រុមហ៊ុន Huawei មានទីផ្សារចំនួ​ន​ ២៥ភាគ ក្រៅពីនោះជារបស់ ​N​okia និង Ericsson។ ក្រុមហ៊ុន Samsung មិនទាន់មានប្រតិប​ត្តិកា​រឡើ​យនៅ​បារាំ​ង ប៉ុន្តែកំពុងតែចាប់អារ​ម្ម​ណ៍ដោយ​ ​5G”។

លោកបានថ្លែងថា បារាំងមិ​នធ្វើតា​មគោ​លជំហ​ររប​ស់អាមេរិ​ច​ឡើយ ប៉ុន្តែបារាំងនឹងធ្វើការត្រួ​ត​ពិនិត្យ​លើបញ្ហា​សន្តិសុ​ខ​របស់ខ្លួន។ ក្រុមហ៊ុនប្រតិបត្តិទាំងអស់​ត្រូ​វតែ​ចុះហ​ត្ថលេខា ដោយការិ​យាល័​យនាយ​ករដ្ឋ​​មន្រ្តី។

អត្ថបទប្រែសម្រួលដោ​យ​៖ សុភ័ក្រ
ប្រភព៖ Xinhua

spot_img
×