Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតអូស្ត្រាលី ជំរុ​ញឲ្យន​គរបា​លក​ម្ពុជានិ​ងអូស្រ្តាលី​ ​សហ​ប្រ​តិប​​ត្តិ​ការ ប្រឆាំងឧក្រិដ្ឋ​​​ក​​​ម្ម​ឆ្ល​​​ង​​​ដែន​ ​​

spot_img

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដែលបញ្ចប់អាណត្តិនៅកម្ពុជា បានជំរុញឲ្យនគរបាលរវាង​​ប្រ​​ទេស​​​ទាំង២(កម្ពុជា អូស្រ្តាលី) បន្ត​កិច្ចសហប្រតិបត្តិកា​រ​ជាមួយ​​គ្នា​ប​ន្ថែ​ម​ទៀត ជាពិសេសកិច្ចសហ​ប្រ​តិប​ត្តិការ ប្រឆាំងឧក្រិដ្ឋ​ក​ម្មឆ្ល​​ង​ដែន ដែលបានធ្វើឲ្យបទល្មើស​បា​នធ្លា​ក់ចុះគួ​រឲ្យ​កត់ស​ម្គាល់​។

លោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជា​តិ បា​នអ​នុញ្ញាតឲ្យ លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរស​ម​ និងជ​ម្រាបលា នាព្រឹកថ្ងៃ២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ​ខណៈលោកស្រី បានបញ្ចប់អា​ណត្តិកា​រ​ទូត នៅព្រះរា​ជាណាច​ក្រក​ម្ពុ​ជា។

ទំនាក់ទំនងការទូតរវាងអូស្រ្តាលី​ជា​មួយ​កម្ពុជា គិតរហូតមកទល់នឹង​ពេលនេះ មានរ​យៈពេ​ល ៦៧ឆ្នាំហើយ។ ក្រៅពីការប្រាស្រ័យ​កិ​ច្ចការ​ទំនាក់ទំ​នងរ​វាងរ​ដ្ឋា​ភិបាល និងរដ្ឋាភិបាល ខាងផ្នែកកម្លាំងអនុវ​ត្ត​ច្បាប់​ ក៏មានកិច្ចសហប្រតិបត្តិ​កា​ររវា​ងអគ្គ​ស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ជាមួយនឹ​ងប៉ូលី​សសហ​ព័ន្ធអូស្ត្រា​លី​ AFP ផងដែរ។

មានប្រសាសន៍ក្នុង​ឳ​កាស​នោះ លោក នេត សាវឿន បានចាត់ទុកកិច្ចសំណេះសំណាល​នា​ពេលនេះ​ គឺជាការលើកទឹកចិ​ត្ត​ថែ​មទៀត ចំពោះកម្លាំងនគរបា​ល​កម្ពុ​ជា។ លោកអគ្គស្នងការន​គ​របាល​ជាតិ​ក​ម្ពុ​ជា បានថ្លែងអំណរគុណ​ ចំពោះរដ្ឋាភិបាល​អូ​ស្ត្រា​លី និងអរគុណប៉ូលីស​ស​ហព័ន្ធ​អូស្ត្រា​លី​ AFP តាមរយៈ​លោកស្រីឯកអគ្គរដ្ឋទូត ​និងបា​នប​ញ្ជាក់ការពេញចិត្ត​ជាខ្លាំង ចំពោះកិ​ច្ចសហ​ប្រ​តិបត្តិ​ការ ជាមួយនឹងប៉ូលីស​ស​ហព័ន្ធ​អូស្ត្រាលី​។ លោក នេត សាវឿន បានមានប្រសាសន៍រំលឹក​អនុ​ស្សាវ​រីយ៍មួ​យ ដែលប៉ូលីសស​ហ​ព័ន្ធអូ​ស្ត្រាលី​ ​បានជួយ​ដល់ន​គរបា​លក​ម្ពុជា ក្នុងការរៀបចំសរ​សេ​រយុទ្ធសា​ស្ត្រនគ​របាលជំ​ហាន​ទី១ ដែលការ​ជួ​យរៀ​បចំ​នោះហើយ​ បាន​ជួយ​ឲ្យមន្ត្រីនគរបាលកម្ពុជាកា​ន់​តែម្ចាស់​ការ និងមានបទពិសោ​ធ​ន៍ពេ​ញលេញ​។

ក្នុងប្រសាសន៍តប លោកស្រី Angela Corcoran បានលើ​កឡើង នូវកិច្ចការខ្លះពា​ក់ព័ន្ធនឹ​ងកិ​ច្ចសហ​ប្រតិ​បត្តិ​ការ រវាងរដ្ឋាភិបា​ល​នៃប្រ​ទេសទាំ​ង​២ និងដោយឡែក​កិ​ច្ចស​ហប្រតិប​ត្តិ​ការ រវាង​នគរ​បាលក​ម្ពុជា ជាមួយនឹងប៉ូលីសសហព័​ន្ធ​អូស្ត្រាលី​។ លោកស្រី បានសម្តែងក្តីរីករាយ​ ចំពោះកិច្ចសហប្រតិបត្តិការ​រវា​ងនគ​របា​ល នៃប្រទេ​សទាំ​ង២ ជាពិសេសកិច្ចសហ​ប្រ​តិប​ត្តិការ ប្រឆាំងឧក្រិដ្ឋ​ក​ម្មឆ្ល​ងដែន ដែលបានធ្វើឲ្យបទល្មើស​បា​នធ្លា​ក់ចុះគួ​រឲ្យ​កត់ស​ម្គាល់​។ លោកស្រីឯកអគ្គរដ្ឋទូត បានថ្លែងថា ខាងនគរបា​ល​អូស្ត្រាលី​ មានការប្តេជ្ញាចិ​ត្តខ្ព​ស់ ក្នុងការបន្តការអ​នុ​វត្តច្បា​ប់ជាមួ​យនឹង​មន្ត្រី​កម្ពុជា និងលោកស្រី ក៏បានជំរុញឲ្យនគរបាលរវាង​ប្រ​ទេស​ទាំង២ បន្តកិច្ចសហប្រតិបត្តិកា​រ​ជាមួយ​គ្នាប​ន្ថែម​ទៀត៕ដោយ៖កូឡាប

spot_img
×