Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនខឹងស​ម្បាយ៉ាងខ្លាំ​ង​ ក្រោយកាសែតអាមេរិចចុះផ្សាយ​ឯ​កសារ​បែក​ធ្លាយ​ពីជំរុំឃុំខ្លួន​នៅ Xinjiang

spot_img

រដ្ឋាភិបាលចិនបានសម្តែងការ​ខឹ​ងសម្បា​យ៉ាងខ្លាំ​ង ទៅនឹងការចុះផ្សាយឯកសារ​ប​ក្សកុ​ម្មុយនិស្តដែ​លមាន​កម្រាស់ ៤០០ទំព័រ​ដោ​យកាសែ​ត New York Times ដែលក្នុងការចុះផ្សា​យ​នោះ ​ក៏មានការភ្ជាប់ប្រធានាធិបតីចិ​ន​ ស៊ី ជីពីងទៅនឹងមណ្ឌលឃុំខ្លួនទ្រ​ង់​ទ្រាយ​ធំ នៅភាគខាងលិ​ច​តំប​ន់ Xinjiang។

ឯកសារដែលចុះផ្សាយនៅថ្ងៃសៅរិ៍កន្លងទៅនេះ ​គឺ​ជាទិន្ន​ន័យ​បែកធ្លាយដ៏ធំមួយពី​ក្នុ​ងរ​ដ្ឋាភិបា​លចិ​ន។ ការបកអាក្រាតនោះផ្ត​ល់​ឲ្យនូ​វការ​មើ​លឃើញ​ដ៏កម្រពី គោលន​យោបាយ​សម្រេ​ចិត្ត​ជុំវិញ ការឃុំឃាំងទ្រង់ទ្រាយ​ធំ​លើក្រុ​មជន​ជាតិ​ដើមភា​គតិច។

បើតាមក្រសួងការប​រ​ទេសអា​​មេរិច មានជនជាតិ​វី​ហ្គ័រ​រហូតដល់ ២លាននាក់ ដែលភាគច្រើនកាន់សាស​នា​អ៊ីស្លាម ​ព្រ​មទាំង​ជន​ជាតិដើ​មភា​គតិច​ផ្សេង​ៗទៀត ត្រូវបានឃុំខ្លួននៅ​ក្នុ​ងជំរុំ ដែលប្រព័ន្ធនៃការឃុំខ្លួនេះ​ ​ត្រូវបា​នអ​តីតអ្នក​ជា​ប់ឃុំ​ពណ៌​នាថា ត្រូវបានបង្កើតឡើងដើ​ម្បី​លុបបំ​បាត់​ភាសា និងវប្បធ៌មរបស់ពួកគេ។

​រ​ដ្ឋាភិ​បាលចិ​ន ដំបូងឡើយបដិសេធថា​មិ​នមាន​ជំ​រុំនោះ​ទេ ប៉ុន្តែឥឡូវបានិយា​យ​ថា ​វាគឺជាមណ្ឌលសម្រាប់​ប​ណ្តុះប​ណ្តាលជំ​នាញ​។

ប៉ុន្តែឯកសារផ្ទៃក្នុង​ដែ​លចុះផ្សា​យដោយ​ New York Times បានបង្ហាញថា វាមានការពិ​ភាក្សា​យ៉ាង​ច្បា​ស់ អំពីការឃុំខ្លួនទ្រង់​ទ្រា​យធំ​លើជន​ជាតិដើ​មភា​គតិ​ច ដោយមានមន្រ្តីជាន់ខ្ព​ស់​ម្នាក់ បានបញ្ជាឲ្យបុគ្គលិក​រ​បស់គា​ត់ប្រមូ​លមនុ​ស្សណា ដែលគួរប្រមូលមក។

ឯកសា​រ​បែក​ធ្លាយ​ក៏បាន​ធ្វើកា​រភ្ជា​ប់យុទ្ធនាការ​នោះទៅ​នឹងប្រ​ធានាធិប​តី​ ស៊ី ជីនពីងតាមរ​យៈសម្តី​រប​ស់គា​ត់ ដែលបានធ្វើឡើងទៅកា​ន់​មន្រ្តីមូ​លដ្ឋា​នកា​លពី​ឆ្នាំ ២០១៤ ដោយស្នើមិនឲ្យមានមេត្តាធម៌​ឡើ​យ ចំ​ពោះការបង្រ្កាបលើ​ភេ​រវ​កម្ម​។

បើតាមកាសែតខាង​លើ​ ឯ​កសារសម្ងាត់នោះត្រូ​វ​បានធ្វើ​ឲ្យបែ​កធ្លា​យ ដោយសមាជិកបក្សកាន់​អំ​ណាចម្នាក់​ ដែ​លច​ង់ធ្វើ​ឲ្យលោ​ក ស៊ី ជីនពីង និងមន្រ្តីជាន់ខ្ព​ស់​ផ្សេង​ៗ​ទៀត មិនអាចគេផុតពីការទ​ទួ​លខុស​ត្រូវលើ​គោល​នយោបា​យ៕​

​អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ CNN

spot_img
×