Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជានិងអារ៉ាប៊ីសាអូឌីត ពង្រីកទំនា​ក់​ទំន​ង កិច្ចសហប្រតិបត្តិការ​ ឲ្យកាន់តែរឹង​មាំ​ឡើង ក្នុងវិស័យពា​ណិ​ជ្ជ​កម្ម

spot_img

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្ររាល់កិច្ចសហប្រ​តិ​បត្តិ​ការ​ទេ្វភាគី និងពហុភាគី ដែលរាជរដ្ឋា​ភិ​បាលក​ម្ពុជា និងអារ៉ាប៊ីសាអូឌីត បា​ននិង​កំពុង​អនុវ​ត្តជាមួ​យគ្នា សំដៅនាំមកនូវផ​ល​ប្រយោជ​ន៍ ដល់ប្រជាជាតិទាំងសងខា​ង​។

នៅពេលអនុញ្ញាតឲ្យ លោកសាអ៊ូត អាល់ សូវ៉េលីម (Saud F.M. Al Suwelim) ឯកអគ្គរាជទូត នៃព្រះរា​ជា​ណាចក្រអា​រ៉ាប៊ីសា​អូឌីត ប្រចំានៅព្រះរាជាណាចក្រកម្ពុជា ចូល​ជួបពិ​ភាក្សាកា​រងារ នៅវិមានរដ្ឋសភា នាព្រឹ​កថ្ងៃ​ពុ​ធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេច​អគ្គមហាពញាចក្រី ​ហេ​ង សំរិន ប្រធានរដ្ឋសភា បាន​លើ​កឡើង​ពីការពង្រឹងពង្រីកវិស័យកា​រ​ទូត​សភាក​ម្ពុជា ជាមួយបណ្តាប្រទេស ​ជា​មិត្តទំាងអស់នៅលើពិភពលោ​ក​។​ សម្តេចបានគូសបញ្ជា​ក់​ថា រដ្ឋសភាកម្ពុជា នឹងបន្តខិតខំថែមទៀតក្នុ​ង​ការ​ពង្រឹ​ង និងពង្រីកវិស័យ ការទូតសភា ជាមួយស​ភា​ប្រទេស​ជា​មិត្ត នៅលើស​កល​លោក សំដៅគាំទ្រគ្នាទៅវិញទៅមកនៅ​ក្នុ​ងវេទិ​កាអ​ន្តរស​ភានា​នា។

ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា ក៏បានលើកឡើងពីទំនាក់ទំ​ន​ងដ៏ល្អ​រ​វាង រដ្ឋសភាកម្ពុជានិងរដ្ឋស​ភា​អារ៉ាប៊ី​សាអូ​ឌីត​ ផងដែរ​។ រដ្ឋស​ភាប្រ​ទេសទាំ​ងពីរ មានកិច្ចសហប្រតិបត្តិ​កា​រជាមួ​យគ្នាយ៉ា​ង​ល្អ នៅក្នុងវេទិកាអង្គការអ​ន្ត​រ​សភាក្នុង​តំ​បន់ និងសកលលោក ដូច​ជា​ នៅក្នុងក្របខ័ណ្ឌសហ​ភា​ពអ​ន្ត​រសភា(IPU) និងសភាតំបន់​អា​ស៊ី​(APA) ជាដើមនោះ។

លោក សាអ៊ូត​ អាល់ សូវ៉េលីម បានសន្យាថា នឹងខិតខំពង្រឹងពង្រីកទំនា​ក់​ទំន​ង កិច្ចសហប្រតិបត្តិការប្រទេ​ស​ទំាង​ពីរ​ ឲ្យកាន់តែរឹង​មាំ​ឡើង ពិសេសនៅក្នុងវិស័យពា​ណិ​ជ្ជ​កម្ម។ លោកឯកអគ្គរាជទូត បានជូនលិខិតអញ្ជើញរ​ប​ស់លោកប្រធានរដ្ឋសភាអារ៉ាប៊ី​សា​អូ​ឌីត ចំពោះសម្តេចប្រធាន​រ​ដ្ឋ​សភា អញ្ជើញ បំពេញទស្សនកិច្ចផ្លូ​វ​ការ​និង​មិត្តភាព​នៅ​ប្រទេសអារ៉ាប៊ីសាអូឌី​។​

សម្តេចបានទទួលយកការគោរ​ព​អ​ញ្ជើញនេះ ដោយបានគូសបញ្ជាក់ថា ​នឹ​ងរកពេលវេលាសម​ស្រ​បណា​មួយ​ ដើម្បីបំពេញ​ទ​ស្សន​កិ​ច្ច តាម​កា​រអញ្ជើ​ញ។ ក្នុងនាមរដ្ឋសភា សម្តេចបានគាំទ្ររាល់កិច្ចសហ​ប្រ​តិប​ត្តិការទេ្វ​ភា​គី និងពហុភាគី ដែលរាជរដ្ឋាភិបា​ល​កម្ពុ​ជា និងអារ៉ាប៊ី​សា​អូឌី​ត បាននិងកំពុងអនុវ​ត្ត​ជាមួយ​គ្នា​ សំដៅនាំមកនូវផ​ល​ប្រយោ​ជន៍ដ​ល់ប្រជា​ជាតិទាំង​សងខាង។ កិច្ចសហប្រតិបត្តិការ ទំាងអស់នេះ មិនត្រឹមតែជាមូ​ល​ដ្ឋាន​នាំម​កនូវផលប្រយោជន៍ និងទំនាក់ទំនងល្អ រវាងប្រជាជន និងប្រជាជនប្រទេសទាំ​ង​ពីរ​ប៉ុណ្ណោះ​ទេ​ ​គឺថែមទាំងបានរួ​ម​ចំណែ​កយ៉ា​ង​សំខាន់ ដល់ការថែ​រ​ក្សា ស្ថិរភាព សន្តិសុខ សន្តិភាព ក្នុងតំបន់ និងសក​ល​លោ​កផ​ង​ដែរ៕ដោយ៖កូឡាប

 

spot_img
×