Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការងារ​ហ្វឹក​ហ្វឺនបាន​ដើ​រតួ​នាទីជាយុ​ទ្ធសា​ស្ត្រយ៉ា​ង​​សំខាន់​ ក្នុងការពង្រឹងខឿនការ​​ពា​រ​​ជាតិ​

spot_img

កំពង់ឆ្នាំង៖ លោក នាយឧត្តមសេនីយ៍ វង្ស វាសនា អគ្គមេបញ្ជាការ​រង​ នៃ​កងយោធ​ពល​ខេមរ​ភូមិន្ទ ​បានថ្លែងថា កង​យោធពល​ខេមរភូមិន្ទ នៅតែចាត់​ទុកវិស័យហ្វឹកហ្វឺន​ប​ណ្ដុះប​ណ្ដាល​ជំ​នាញឯ​កទេស គឺជាជ្រុងអាទិភាពមួយ​​​ នៃ​ការកែទ​ម្រ​ង់រប​ស់ខ្លួន​ សំដៅធ្វើទំនើប​ក​ម្ម និងបង្កើនសមត្ថភាព​ជំ​នា​ញ វិជ្ជាជីវៈយោធិន ដើម្បីធានាកិច្ច​ការ​ពារ​​​ប្រកប​ដោយប្រ​សិទ្ធ​ភាព នូវអធិបតេយ្យ ​បូ​រណភាព​ទឹ​កដី សន្តិភាព សន្តិសុខ និងសណ្តាប់​ធ្នាប់​សាធារ​ណៈ​ ​​ក៏​ដូចជាការអភិ​វ​ឌ្ឍលើគ្រ​ប់វិស័​យនៅ​កម្ពុជា។

បច្ចុប្បន្ន​ការងារ​ហ្វឹក​​ហ្វឺ​នបាន​​ដើ​រ​តួ​នា​ទី​ជាយុ​ទ្ធសា​ស្ត្រយ៉ា​ង​​សំខាន់​​ ក្នុងការពង្រឹងខឿនការ​​​ពា​​​រ​​ជាតិ​ តាមរយៈការផ្តល់នូវចំណេះដឹ​ង​ និងចំណេះធ្វើ ពិតប្រាកដឱ្យដល់​កង​ទ័ព​​ ជាពិសេ​ស​​យោធិន​​ដែល​​​មាន​វ័យ​ក្មេង​ ដែល​ជា​អ្នកបន្តវេន​ជំ​នា​ន់​ក្រោ​យ​។ ក្នុងស្មារតីនេះ​ការ​ងារ​​ហ្វឹ​ក​​ហ្វឺន​ ត្រូវ​បានចា​ត់​ទុក​ជា​​ការងារ​អាទិភា​ព​ចាំ​​បា​ច់​បំផុត ​ដែលត្រូវដំណើរការបន្តបន្ទា​ប់​ជាប្រ​ចាំ​ ដូចភ្លៀងរលឹម​ ​ដើម្បី​ចូល​រួម​ចំ​ណែកអនុ​វ​ត្តយុទ្ធ​សាស្ត្រកា​រពារ​ជាតិ និងគោលនយោបាយរបស់រាជរ​ដ្ឋា​ភិ​បាល ឱ្យទទួលបាន​ជោគ​​ជ័​យ​។​ នេះ​គឺ​ជា​ប្រ​សា​សន៍​​របស់​​ នាយឧត្តមសេនីយ៍ វ​ង្ស​ វាសនា អគ្គមេបញ្ជាការ​រង​ នៃ​​​កងយោ​ធ​​ពល​ខេ​មរ​​ភូមិន្ទ ​ក្នុង​ពិធី​បិទ​វគ្គ​​ហ្វឹ​ក​ហ្វឺ​ន​​បណ្ដុះ​​ប​ណ្ដាល​​មុខ​​ជំនាញ​​ឯកទេ​ស​​ការ​ពារ​គី​មី​សាស្រ្ត​ ជំនាន់ទី​៨ ​និង​បើក​វគ្គ​​ជំ​នាញ​​ផ្ទៃ​​ក្នុង​ ​ឆ្នាំ​២០១៩​ នៅ​សាលា​ហ្វឹក​ហ្វឺន​​ជំ​នាញ​​កា​រ​ពា​រ​គី​មី​​សាស្ត្រ​ ​នៃ​កង​យោធពល​​​ខេ​មរ​ភូមិន្ទ​ ស្ថិត​​​ក្នុង​​ភូ​មិ​សាស្ត្រ​ ឃុំ​លង្វែក​ ស្រុក​កំពង់​ត្រ​ឡា​ច ​ខេត្ត​កំពង់​ឆ្នាំង ​កាល​ពី​​​ព្រឹក​​ថ្ងៃ​​ពុធ ​ទី​២៧ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៩​នេះ។​

នាយឧត្តមសេនីយ៍ វង្ស វាសនា បានបន្តថា៖ វគ្គ​ហ្វឹកហ្វឺនដែលយើង​កំពុងប្រា​រ​ព្ធពិ​ធីបិ​ទនាឱកា​សនេះ គឺពិត​ជា​បាន​ឆ្លើយ​តប​​តា​ម​​សេចក្តី​​​ត្រូវ​ការ​ ក្នុងការពង្រឹងសមត្ថភាព​ជំ​នាញ​បម្រើឲ្យការងារប្រយុទ្ធ ​ត្រៀ​មប្រ​យុ​ទ្ធ ឲ្យ​ដល់​យោ​​ធិន​ និ​ង​​ធ្វើ​ឱ្យ​យោធិន​យល់​ច្បាស់​អំពី​​​តួ​នាទី និងភារកិច្ចរបស់ខ្លួន​ក្នុ​ងកា​របម្រើ​ជាតិ ដោយស្មោះត្រង់​ដាច់​ខាត​ជា​​មួ​យ​ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា​កា​រធា​នាការ​អនុវ​ត្តយ៉ា​ងម៉ឺ​ងម៉ាត់ នូវបទបញ្ជារបស់​រាជរ​ដ្ឋា​ភិបាល ក្រសួងការពារ​ជា​តិ ​និងអគ្គមេបញ្ជាការ ​នៃ​ ខ​.ភ.ម ដែលបានដាក់ចេញ​។​ ​នាយឧ​ត្តមសេ​នីយ៍ វង្ស វាសនា បន្តទៀតថា៖ ក្នុងនាមក្រសួងការពារ​ជាតិ​ អគ្គមេបញ្ជាការនៃ​ ​ខ .ភ​. ម និងទីចាត់ការការពារ​គី​មីសា​ស្ត្រ អគ្គបញ្ជាការ លោក បានកោត សរសើរ និងវាយតម្លៃខ្ព​ស់​ ចំពោះការអនុវត្ត​តួ​​នាទី និងភារ​កិច្ច​​យ៉ា​ង​​​សកម្ម​ ប្រកប​ដោយ​ស្មារតីទ​ទួ​លខុ​សត្រូវខ្ព​ស់​ និងសូមគាំទ្រ​លើ​កទឹ​កចិ​ត្តឱ្យបន្តការខិត​ខំ​ប្រឹង​ប្រែង​បន្ថែ​ម​ទៀត ដើម្បីឈានទៅសម្រេចភារកិ​ច្ច​ កាន់តែល្អប្រសើរ​ជូ​ន​ជាតិ​ មាតុភូមិ​ ​និង​ប្រជាជ​ន​នៃយើង។ ជា​ពិសេស​ចំពោះ​​កា​រងា​រហ្វឹក​ហ្វឺន​ផ្ទាល់​ ថ្នាក់ដឹកនាំទីចាត់កា​រ​ និងសាលាហ្វឹកហ្វឺនកា​រ​ពារ​គីមីសា​ស្ត្រ ក៏ត្រូវយកចិត្តទុក​ដាក់​ពង្រឹ​ង​​គុ​ណភាព​​ហ្វឹ​ក​ហ្វឺន​ ដែលជាការងារស្នូ​ល​ត្រូវធ្វើ​ជាប្រចាំ​ ​ដើម្បីលើកកម្ពស់​ស​ម​ត្ថភាព គុណភាព បម្រើឲ្យ​ការ​ងារប្រយុទ្ធ ត្រៀមប្រយុទ្ធ ដល់យោធិន ក្នុងនោះត្រូវព​ង្រឹង​ការ​ងារ​គ្រប់គ្រ​ងចំ​នួន​ទ័ព នៅពេលហ្វឹក​ហ្វឺន​​​ ធានា​​ស​ន្តិសុខ​ សុវត្ថិភាព ទាំងមនុស្ស និងសម្ភារៈគ្រឿងបំពាក់ ​ឱ្យ​បាន​ល្អប្រសើ​រ សំដៅលើកកម្ពស់ការ​ក​សាង​​ធន​ធាន​មនុស្ស ក្នុងជួរកងយោធព​លខេ​មរ​ភូមិ​ន្ទ​ ឱ្យមានសមត្ថភាព​គ្រ​ប់គ្រា​ន់ក្នុង​ការបំ​ពេញភា​រ​កិច្ច ទាំងក្នុងដំណាក់កាលបច្ចុប្ប​ន្ន​ ក៏ដូចជាទៅអនាគ​ត​។

លោកនាយឧត្តមសេនីយ៍ វង្ស វាសនា បានគូសបញ្ជាក់ថា៖ ​លទ្ធផ​លដែ​លទទួ​លបាន​ទាំងអ​ស់​នៅថ្ងៃនេះ គឺពិតជាបានមកពីការប្តេជ្ញា​ចិ​ត្ត​ និងការសាមគ្គីសហ​កា​រជា​ធ្លុង​មួយ របស់នាយទាហាន​ ​នាយ​ទាហាន​រង និង​ពល​ទាហាន​​​ទាំង​អ​ស់គ្នា ជាពិសេសថ្នាក់ដឹកនាំទី​ចា​ត់​ការ និងសាលាហ្វឹកហ្វឺនជំ​នា​ញឯក​ទេសកា​រពា​រគី​មីសា​ស្រ្តអគ្គ​ប​ញ្ជាការ ដែលបានយកចិ​ត្ត​ទុកដា​ក់គ្រប់​គ្រ​ងដឹកនាំបញ្ជាប្រកបដោ​យ​ប្រ​សិទ្ធ​ភាព ស្របតាមផែនការកា​រ​​ងា​រ​​គ្រប់​​កម្រិ​ត​ដែលបានកំណត់​ ​។ លោកបញ្ជាក់ទៀតថា៖ លទ្ធផលទាំងនេះ គឺក៏បានពីកិច្ចខិតខំប្រឹង​ប្រែ​ង​​​​ហាត់ពត់​លត់​ដំ ហ្វឹកហាត់បាន​ស្ទា​ត់ជំនា​ញ​ ទាហានមានវិន័យ​ខ្ព​ស់​ មានសាមគ្គីឯកភាពផ្ទៃក្នុ​ង​ល្អ​ និង​ការ​​​ដឹ​ក​នាំ​​​បញ្ជា​ អនុវត្តហ្ម៉តចត់​ម៉ឺ​ងម៉ា​ត់។ លោកនាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង​ ​ក៏បានផ្តាំផ្ញើដល់នា​យ​ទា​ហាន​ ទាំងអស់ត្រូ​វ​បន្ត​យក​ចិ​ត្ត​ទុកដាក់ ខិតខំតស៊ូ អនុវត្តឲ្យបាន ល្អ និងត្រូវបន្តព្យាយាម​ប្រឹ​ងប្រែង​ហ្វឹក​ហ្វឺ​ន នៅទីនេះ និងនៅតាមអង្គភាព​ឲ្យ​បាន​កាន់​តែប្រ​សើរ​ ដើម្បីពេលអនាគតអស់លោកមានសមត្ថភាពគ្រ​ប់​គ្រាន់​ ក្លាយជាថ្នាក់ដឹកនាំ​ ​ក្លា​យជានា​យទាហា​នប្រ​កបដោយ​សម​ត្ថ​ភាព ក្នុងការចូលរួមបម្រើឲ្យ​បុ​ព្វហេ​តុការ​​ពា​រ​ជាតិ​មាតុភូមិរ​បស់​យើ​ងបាន​រឹង​មាំ ពិសេសត្រូវគោរ​ព​ និងអនុវត្តឲ្យបានម៉ឺងម៉ាត់នូវ​ប​ទប​ញ្ជារ​បស់ ប្រមុខ​​រា​ជ​​​រដ្ឋា​ភិ​បាល ថ្នាក់ដឹកនាំក្រសួងការពារជាតិ​ ​អ​គ្គមេប​ញ្ជាការ នៃកងយោធពលខេមរ​ភូ​មិ​ន្ទ៕ដោយ៖កូឡាប

spot_img
×