Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ជានាយិកាព្រះខុទ្ទកាល័យសម្តេ​ចក្រុ​​មព្រះ

spot_img

ភ្នំពេញ ៖ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានតែងតាំង ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី ដែលជាព្រះមាតារបស់ព្រះអង្គ ជានាយិកាព្រះខុទ្ទកាល័​យ​ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធា​នគណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច។ នេះបើតាមសេចក្តីសម្រេចនៅថ្ងៃទី២៧ខែវិច្ឆិកានេះ។

យោង​តាម​​សេចក្តីស​ម្រេច​​របស់​​គណប​ក្ស​ហ្វ៊ុ​​ន​​ស៊ិ​ន​ប៉ិច ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៧ វិ​ច្ឆិកា​នេះ​បាន​សម្រេច ការ​តែងតាំង​នាយិ​កា​​ព្រះ​​ខុទ្ទ​កាល័យ​​សម្តេចក្រុមព្រះ​នរោត្តម​រណ​​ឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​​​ន​​ស៊ិ​ន​​ប៉ិច ។

​​សេចក្តីស​ម្រេច ដែលចុះព្រះហត្ថលេខាដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បញ្ជាក់ថា គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​បា​ន​​ទ្រង់​យល់​លក្ខន្តិក​រ​ប​ស់​គណបក្ស​ហ្វ៊ុ​ន​​ស៊ិ​​ន​ប៉ិច ​បាន​ទ្រង់​យល់​បទបញ្ជាផ្ទៃ​ក្នុ​ង​របស់​គណបក្ស និង​យោង​​ត​ម្រូវ​ការ​​ចាំ​បាច់ ​របស់​គណបក្ស​​ហ្វ៊ុ​​ន​​ស៊ិ​​​ន​ប៉ិច ​ដោយ​សម្រេច​ប្រការ​​១​- តែងតាំង​ព្រះ​អង្គ​ម្ចាស់​ក្ស​​​ត្រី​ នរោត្តម ​ម៉ា​រី ជា​នា​យិកា​ព្រះ​​ខុទ្ទកា​ល័យ​ សម្តេចក្រុមព្រះ​នរោត្តម​​​ រណឫ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុ​​​ន​​ស៊ិ​​ន​ប៉ិច ។ ប្រការ​២- សាមីខ្លួន​ដូច​​​មាន​​ចែង​ក្នុង​ប្រ​កា​រ​១ ត្រូវ​អនុវត្ត​សេចក្តីស​ម្រេ​ច​​នេះ ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ព​ស់​ ។ ប្រការ​៣- សេចក្តីសម្រេច​ណា​ដែល​ផ្ទុ​យ​​នឹ​ង​​សេចក្តីសម្រេច​នេះ​ត្រូវ​​​ទុក​ជា​និរាករណ៍ ។ ប្រការ​៤- សេចក្តីសម្រេច​នេះ​ចូល​​ជា​​ធរ​មាន​​ចា​ប់ពី​ថ្ងៃ​ឡាយព្រះហ​ស្ត​លេខា​​នេះ​​តទៅ ៕ដោយ៖កូឡាប

spot_img
×