Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញអនុវត្តផែនការ​ សក​ម្ម​ភាព សុវត្ថិភាពចរាចរណ៍ផ្លូ​វ​គោ​ក នៅខេត្តព្រះសីហនុ

spot_img

​ខេត្តព្រះសីហនុ៖ ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកស្រី មឹន មាណវី រដ្ឋលេខាធិការក្រសួ​ងសា​ធា​រណ​ការ និងដឹក​ជ​ញ្ជូន និងជាអគ្គ​លេ​ខា នៃ គ.ស.ច.គ បានបើកកិច្ចប្រជុំជំរុញការអនុវត្តផែន​កា​រសក​ម្ម​ភាព សុវត្ថិភាពចរាចរណ៍​ផ្លូ​វ​គោក នៅខេត្តព្រះសីហ​នុ​។

នាឱកាសនោះ លោក គង់ វិតាណៈ អភិបាលរងខេត្ត និងជាប្រធានអ​នុ​គណៈ​កម្មការ​សុវត្ថិភា​ពច​រាច​រណ៍ផ្លូវ​គោក ខេត្តព្រះសីហនុ មា​នប្រសាសន៍​ថា គ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម​យ៉ា​ងធ្ង​ន់ធ្ងរ សម្រាប់ខេត្ត​ព្រះ​សី​ហនុ​ ក្នុងរ​យៈ​ពេ​ល ៩ខែ ឆ្នាំ២០១៩នេះ។ លោកបន្តថា ៩ខែ ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍បា​ន​កើត​មានចំ​នួន ២១៥ករណី។ បង្កដោយជនបរទេ​ស​ចំនួ​ន ២៨ករណី លើ ១៥៧ករណី។​ គ្រោះថ្នាក់ចរាច​រ​ណ៍​ខាង​លើនេះ បើប្រៀបធៀប ៩ខែ ឆ្នាំ២០១៨ បានកើនឡើង ៥​៨​ករ​ណី។
គ្រោះថ្នាក់នេះ ស្លាប់មនុស្សចំនួន ១២​៩​នាក់​ ស្រី ២៦នាក់ (ជនបរ ទេស ១០នាក់ ស្រី ១នាក់) លើ ៩៧ នាក់។ ហើយបើប្រៀបធៀប​ ​៩ខែ ដើមឆ្នាំ២០១៨ កើនឡើង ៣២នាក់។ រងរបួសធ្ងន់-ស្រាលចំនួន ៣០៣នាក់ ​ស្រី​ ៥៨នាក់ (ជនបរទេស ​២​៨នាក់ ​ស្រី ២នាក់) លើ ២៥៩នាក់។ ហើយបើធៀប​ ​៩ខែ ឆ្នាំ២០១៨ កើនឡើង ៤៤នាក់។ ក្នុងនោះរបួសធ្ងន់​ ​១​១៥នា​ក់ ស្រី ២៥នាក់ (បរទេស ១៦នាក់ ស្រី ០១នាក់) របួសស្រាល ​១​៦៧នាក់ ស្រី ២៨នាក់ (បរទេស ១២នាក់ ស្រី ១នាក់)​ និងខូចខាត​រ​ថយន្ត ៣៧៣គ្រឿង លើ ២៦៦គ្រឿង។ បើធៀប៩ខែ ឆ្នាំ២០១៨ កើន ១០៧គ្រឿង។

លោក អ៊ី សុខា ស្នងការរងនគរ​បា​លខេ​ត្តព្រះ​សី​ហ​នុ ទទួលផែនចរាចរណ៍​ផ្លូ​វ​គោក បានបញ្ជាក់ថា គ្រោះថ្នាក់ច​រាច​រណ៍​ខាងលើ​នេះ បណ្តាលមកពី ទី១- កត្តាមនុស្ស អ្នកប្រើប្រាស់ផ្លូវមិន​គោ​រ​ព ច្បាប់ច​រាច​រ​ណ៍- បើកបរល្បឿនលឿនលើស​ច្បា​ប់កំ​ណ​ត់- បើកបរមាន​ជា​តិ​ស្រ​វឹង- មិនពាក់​មួ​ក និងមិនពាក់ខ្សែក្រវា​ត់​សុវ​ត្ថិ​ភាព​។

ទី២- កត្តាយានយន្តមិនបានត្រួត​ពិ​និត្យ​លក្ខ​ណៈ បច្ចេកទេស តាមពេលកំ​ណ​ត់​ ដូចជាហ្រ្វាំងមិនស៊ី កង់ ភ្លើងបំភ្លឺ។

៣- ​កត្តាផ្លូវ ស្ពាននៅមិនទាន់ មានលក្ខណៈគ្រប់ស្តង់ដារពេ​ញ​លេ​ញ ​ផ្លូវមានទំហំទទឹងតូច ផ្លូវកោង ផ្លូវធំតែស្ពានតូច ផ្លូ​វ​មួយ​ចំនួនរ​ងការ​ខូចខាត និងផ្លូវខ្លះទៀតពុំទាន់បំពាក់​ស្លាកសញ្ញា​ចរាចរណ៍គ្រប់គ្រាន់នៅឡើយ​ទេ​។​

ត្រង់ចំ​ណុច​នេះ លោក គង់ វិតាណៈ អភិបាលរងខេត្តព្រះសី​ហ​នុ បានបន្តថា លេខាធិការដ្ឋានសុវ​ត្ថិ​ភាពច​រា​ចរណ៍ផ្លូ​វគោក​ខេ​ត្តនេះ បានធ្វើការអប់រំ ​ផ្ស​ព្វផ្សាយច្បាប់ចរាចរណ៍ផ្លូ​វ​គោកថ្មី​ និងឯកសារ​ពា​ក់ព័ន្ធ ជំនាញបើកបរយានយន្តដ​ល់​មន្ត្រី​រាជការ លោក គ្រូ អ្នកគ្រូ សិស្សានុសិស្ស ​និងប្រជាពល រដ្ឋបានចំនួន ១៨លើក ដោ​យមា​នសិ​ក្ខាកាម​ចូលរួ​ម​ចំ​នួន ១.២៨១នាក់។

បន្ថែមលើនេះ ក៏បានចែ​ក​ខិត​ប័ណ្ណចំ​ណាំងផ្លា​ត ផ្ទាំងរូបភាពសុវត្ថិភាពច​រា​ចរ​ណ៍ ដល់ប្រជាពល​រ​ដ្ឋ​ អ្នកបើកបរយា​ន​យន្ត​នៅតាមទី​សាធារ​ណៈ សាលារៀន អង្គភាព ស្ថាប័ននានាបានចំនួន ​៥​លើក​ និងចែកមួ​ក​សុវ​ត្ថិភាពបា​ន​ចំនួន ២២៤មួក ។

លោកស្រី មឹន មាណវី​ ​រដ្ឋលេខាធិការក្រសួងសាធារណ​កា​រ​ និងដឹកជញ្ជូន និងជាអគ្គលេខា គ.ស.ច.គ បានបញ្ជាក់ថា ​ក្នុ​ងរ​យៈពេ​ល ១០ខែដើម ឆ្នាំ២០១៩ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុ​ជា​ ​កើតមានឡើងចំនួន​ ​៣.៤៥៣ ករណី លើ ២.៦៩៣ករណី ហើ​យ​បើធៀប​ឆ្នាំ​២០១៨ បានកើនឡើង ២២ភាគរយ និងបណ្តាលឲ្យមនុស្ស​ស្លា​ប់​ចំនួន ១.៦៥៦នាក់ លើ ១. ៥០៥នាក់។ ​បើ​ធៀបឆ្នាំ​២​០១៨ កើនឡើង ១០ភាគរយ និងរងរបួសធ្ងន់ -ស្រាលចំនួន ៥.២១២នាក់ លើ ៣.៩០៦នាក់ធៀប ឆ្នាំ២០១៨​ កើ​នឡើង ៣៣ភាគរយ។

លោកស្រីបន្ត​ថា ​កត្តាដែលបណ្តាលឲ្យមានគ្រោះថ្នាក់ច​រា​ចរ​ណ៍មា​ន​៤ ដូចជា៖
១- ការបើកបរ​ល្បឿ​នលឿន​

២- បើកបរមិនគោរពសិទ្ធិអាទិ​ភា​ព

៣- បើក​បរ​វ៉ាជែង បត់ឆ្វេង ស្តាំជាដើម

៤- ​បើក​បរមា​នជាតិ​ស្រ​វឹង

ផ្តើមពីបញ្ហានេះ លោកស្រីបន្តថា ជំនាញត្រូវបន្តអប់​រំ​ ផ្សព្វផ្សាយច្បាប់ចរាច​រ​ណ៍​ផ្លូវ​គោក ជូនដល់មន្ត្រី ក្រោមឱវាទ ចំ​ពោះ​លោក​គ្រូ ​អ្នកគ្រូ ត្រូវចូលរួម​ផ្ស​ព្វផ្សាយ​ដល់​សិស្សានុ​សិ​ស្ស​ពីច្បាប់ចរា​ច​រណ៍ផ្លូវគោ​ក​ ​និង​ប​ន្តផ្សព្វ​ផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានកាន់តែ​ទូ​លំទូ​លាយថែ​មទៀ​ត ដើម្បីឲ្យពួកគា​ត់​ មានការយល់ដឹង​កា​ន់តែ​ច្បាស់​ថែ​មទៀ​ត ដើម្បីចូលរួមកា​ត់​ប​ន្ថយ អត្រាគ្រោះថ្នាក់ចរាច​រ​ណ៍នៅ​ទូទាំងប្រ​ទេ​ស ពិសេសនៅខេត្ត​ព្រះ​សីហ​នុ ឲ្យថយចុះចំ​នួ​ន៕ ដោយ៖ ដែន សីមា

spot_img
×