Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​ថៃ សាទរ​ចំពោះ​ការបើក​ច្រកព្រំដែន​ស្ទឹង​បត់ និង​ការតភ្ជាប់​ផ្លូវ​រថភ្លើង​

spot_img

ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃ​៩​រោច ខែបុស្ស ឆ្នាំរកា ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០១៨​នេះ បន្ទាប់ពី​បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ប្រទេស​វៀត ណា​ម​ហើយ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​បន្ត​ជាមួយ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​។​

​នៅក្នុង​ជំនួប​នេះ លោកនាយក​រដ្ឋមន្ត្រី​ថៃ បាន​សម្តែង​ការអបអរសាទរ និង​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​អញ្ជើញលោក​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​កិច្ចសហប្រតិបត្តិការ មេគង្គ​-​ឡាន​ឆាង លើក​ទី​២​នាពេលនេះ​។ ការចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​នេះ គឺមាន​សារសំខាន់​ណាស់ សម្រាប់​ប្រជាជន ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ ហើយ​កិច្ចប្រជុំ​នេះ នឹង​ផ្តល់​ផលប្រយោជន៍ ដល់​ប្រជាជន នៃ​ប្រទេស​ទាំង​៥​។ លោកនាយក​រដ្ឋមន្ត្រី​ថៃ​មាន​ជំនឿ​លើ​ការដឹកនាំ​ប្រជុំ​របស់ សម្តេច​តេ​ជោ ដែល​នឹង​បានទទួល​ជោគជ័យ​ជាមិនខាន​។ ទន្ទឹមនឹងនេះ លោកនាយក​រដ្ឋមន្ត្រី រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ចំពោះ​ការបើក​ច្រកព្រំដែន​នៃ​ប្រទេស​ទាំងពីរ ដូចជា​ច្រក​ស្ទឹង​បត់ និង​ការតភ្ជាប់​រវាង​ប្រទេស​ទាំងពីរ​តាមរយៈ​ផ្លូវ​រថភ្លើង​។ លើសពីនោះ លោកនាយក​រដ្ឋមន្ត្រី​ថៃ បានស្នើ​សុំ សម្តេច​តេ​ជោ ជួយ​ជំរុញ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ជាពិសេស​លើ​បញ្ហា​ពាណិជ្ជកម្ម​តែម្តង​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែងអំណរគុណ លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា និង​ប្រតិភូ​ទាំងអស់​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។ សម្តេច​តេ​ជោ ក៏បាន​ជម្រាបជូន​ផងដែរ​អំពី​ការរីកចម្រើន​នៃ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​ថ្មីៗ​នេះ គឺ​កើនឡើង​ប្រមាណ​៥,៥​ពាន់​លាន​ដុល្លារ ហើយ​តួរ​លេខ​នេះ​គឺមាន​ការកើនឡើង​១០% បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៦៕ ដោយ​៖​កូ​ឡាប​

spot_img
×