ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតោងតែមើលមុខក្រោយពីព្រោះថាផលមិនល្អងាយកើតមានឡើងនាំពិបាកក្នុងការទប់ទល់ផងដែរ។ចំពោះការបំពេញការងារក៏ដូច្នេះដែរត្រូវចេះយកចិត្តទុកដាក់ឱ្យបានកម្រិតខ្ពស់នោះផ្លែផ្កាដែលផ្តល់មកវិញក៏ដូចជាទីពេញចិត្ត។អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំកុំជ្រួលជ្រើមខុសបែបបទប្រយ័ត្ននាំក្តីទុក្ខលំបាកមកវិញ៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះបើមានកិច្ចការអ្វីសំខាន់អាចសម្រុកបានហើយពីព្រោះថាផលល្អៗតែងឆ្លើយតបមកវិញជានិច្ច។ការប្រកបការងារបើលោកអ្នកមានការប្រឹងប្រែងយ៉ាងពេញទីនោះផ្លែផ្កាហុចមកវិញក៏គ្រាន់ជាទីពេញចិត្តដែរ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារឬរៀបអាពាហ៍ពិពាហ៍តែងសម្រេចជោគជ័យដូចគាប់បំណង៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរដូចនេះបើចង់ធ្វើអ្វីក៏តែងមានភាពភ្លឺថ្លានិងហុចជាផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តវិញផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកុំគប្បីយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើននាំតែកើតរឿងសៅហ្មងចំពោះគ្នាប៉ុណ្ណោះ៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ម្ល៉ោះហើយផ្តល់ផលល្អសម្រាប់ការចាប់ផ្តើមធ្វើឬសម្រេចចិត្តធ្វើការងារអ្វីមួយពីព្រោះថាតែងហុចផលល្អៗមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរមានការគាប់ប្រសើរគួរសមដោយអាចរកផលកម្រៃគ្រាន់ជាទីកក់ក្តៅជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីវិញមានភាពចេះអត់ឱនឱ្យគ្នាជាងបណ្តាថ្ងៃមុនៗហើយពិសេសបើមានជម្លោះវិវាទជាឱកាសល្អបំផុតក្នុងការដោះស្រាយផងដែរ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកទោះប្រកបការងារអ្វីតែងមានភាពភ្លឺថ្លានិងទទួលជោគជ័យមកវិញគ្រាន់ជាទីកក់ក្តៅផ្លូវចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះលាភដែលធ្លាប់តែបោលហួសឬហោះរំលងលោកអ្នកបើមានការខិតខំអាចឈោងចាប់បានវិញផងពិសេសអ្នកជួញឆ្ងាយតែម្តង។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នការជួយយកអាសាគេព្រោះច្រើនយកគុណប្តូរទោសមកវិញ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីចូរកុំគប្បីយកភាពចង់ចាញ់ឈ្នះដាក់ខ្លួនច្រើនប្រយ័ត្នឈានមិនដល់ខ្លោងទ្វារអាពាហ៍ពិពាហ៍៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ម្ល៉ោះហើយផ្តល់ផលល្អក្នុងការដោះស្រាយបញ្ហានានាពីព្រោះថាមិនត្រឹមឆាប់ត្រូវរ៉ូវគ្នាទេប៉ុន្តែនៅជួយឱ្យទទួលជោគជ័យថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខនិងកំពុងផ្អែមល្ហែមល្អ៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ការទំនាក់ទំនងការងារឬធ្វើអ្វីមួយពីព្រោះថាផលល្អៗនោះតែងឆាប់ហុចមកវិញផង។ដំណើរជីវិតរបស់លោកអ្នកជួបភាពអួអាប់ច្រើនប៉ុន្តែនៅថ្ងៃនេះបានចាប់ផ្តើមភ្លឺថ្លាហើយធ្វើអ្វីៗក៏តែងមានការចម្រើនលូតលាស់ទៅមុខសន្សឹមៗ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញមិនថាផ្លូវទឹកផ្លូវអាកាសផ្លូវគោកក្តីតែងហុចផ្លែផ្កានិងប្រមូលផលកម្រៃគ្រាន់ជាទីកក់ក្តៅហើយក៏មានភាពសុខដុមល្អណាស់។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីវិញបើលោកអ្នកចង់ជ្រើសរើសគូស្រករតែងជួបគូព្រេងពិតដូចសេចក្តីប្រាថ្នា៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នកគួររក្សាភាពនឹងធឹង ហើយមិនត្រូវយកភាពច្រណែនឈ្នានីសឬសេចក្តីលោភលន់ដាក់ខ្លួនឡើយបើពុំនោះទេភាពរការកូសពិតជាកើតមានទៀតហើយ។ចំពោះស្ត្រីមេផ្ទះលោកអ្នកត្រូវយកចិត្តទុកដាក់លើមនោសញ្ចេតនារវាងប្តីប្រពន្ធហើយមិនត្រូវយកភាពចាញ់ឈ្នះដាក់ខ្លួនទើបប្រសើរបំផុត។សម្រាប់អ្នកប្រកបរបរកស៊ីជួញដូរវិញជួបរឿងប្រទាំងប្រទើសច្រើនបន្តិច តែយ៉ាងណាប្រាក់ចំណូលគ្រាន់នៅមួយទប់ទល់ផងដែរ។
សេចក្តីស្នេហាប្រុសស្រីចូរប្រយ័ត្នការយល់ខុសក្នុងរឿងអ្វីមួយក្លាយជារឿងជម្លោះវិវាទ៕
ឆ្នាំវក
រាសីស្រុតចុះ។នៅថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារណាដែលសំខាន់ឡើយពីព្រោះថាងាយកើតបញ្ហាចំពោះមុខណាស់។អ្នកប្រកបរបររកស៊ីជួញដូរវិញការជួញទីជិតឆ្ងាយក្តីផលកម្រៃមិនជួបការលំបាកដូចមុនទេគឺអាចមានហូរចូលគ្រាន់ជាទីកក់ក្តៅដែរ ប៉ុន្តែយ៉ាងណាលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទនាំការលក់ដូរនៅមិនសុខ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំត្រូវចៀសវាងការប្រមាថឬមើលផ្លូវអាក្រក់ដល់គ្នាព្រោះនាំកើតជម្លោះវិវាទប៉ុណ្ណោះ៕
ឆ្នាំរកា
រាសីល្អជាមធ្យម។នៅក្នុងនេះលោកអ្នកងាយទទួលផលប៉ះទង្គិចដោយសារ ភាគច្រើនកើតមកពីគំនិតនិងការប្រព្រឹត្តិរបស់ខ្លួនឯងតែប៉ុណ្ណោះ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរជួបផលលំបាកក្នុងការរកផលចំណូលបន្តិចព្រោះលាភច្រើនបោលហួសនិងហោះរំលងជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបបញ្ហាប្រទាំងប្រទើសនិងជួបរឿងរាវយាយីផងដែរ។
រីឯបញ្ហាស្នេហាប្រុសស្រីកុំលេងម៉េះម៉ោះច្រើននាំកើតជម្លោះវិវាទហើយមានតែរឿងរ៉ាវសៅហ្មងដាក់គ្នា៕
ឆ្នាំច
រាសីស្រុតចុះ។នៅថ្ងៃនេះបើទោះបីធ្វើអ្វីលោកអ្នកមិនអាចប្រមាថបានទេពីព្រោះថាផលអាក្រក់នៅចំពោះមុខនោះឃើញថាមានច្រើនជាងសព្វមួយដង។ក្រៅពីនេះបើលោកអ្នកធ្វើអ្វីក៏ដោយតោងតែមានការគិតឱ្យបានគ្រប់ជ្រុងជ្រោយហើយត្រូវចងចាំថាបើកើតផលអាក្រក់ណាមួយឡើងតោងតែចេះដោះស្រាយទើបបញ្ហាពីធំនឹងប្រែជាតូចឡើងវិញ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះដែរឃើញថាមិនផ្តល់ផលល្អសម្រាប់ការធ្វើជំនួញធំៗឡើយព្រោះថាផលកម្រៃមិនឆ្លើយតបដូចសេចក្តីប្រាថ្នាប៉ុន្មានទេ។
រីឯបញ្ហាសម្ព័ន្ធស្នេហាកំលោះក្រមុំជួបរឿងប្រទាំងប្រទើសនិងបង្ករឿងចំពោះគ្នាច្រើន៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកមានការរីកលូតលាស់ជាសន្សឹមៗទៅមុខឥតថយក្រោយទេហើយបើមានការពុះពារធ្វើអ្វីមួយផងតែងទទួលផ្លែផ្កាមកវិញដូចជាទីកក់ក្តៅ។ក្រៅពីនេះការប្រកបការងារលោកអ្នកមិនត្រូវហ៊ានរិះគន់ចៅហ្វាយនាយឡើយប្រយ័ត្នជញ្ជាំងមានត្រចៀកកើតមានរឿងរាវជាប់កុនដល់អាត្មាខ្លួនវិញ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរទោះជួញទីជិតឆ្ងាយមិនសូវដូចសមប្រកបប៉ុន្មានទេគឺច្រើនខកបំណងហើយពិសេសឱ្យប្រយ័ត្នកើតរឿងជម្លោះវិវាទថែមទៀត។
រីឯសេចក្តីស្នេហាកំលោះក្រមុំកើតមានការរកាំចិត្តនិងចម្រូងចម្រាសចំពោះគ្នាច្រើន៕