Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សព្វផ្សាយ​សារាចរ​ណែ នាំ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី ​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក

spot_img

​ខេត្តស្វាយរៀង៖លោកស្រី សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្តស្វាយរៀង​នៅ​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ នៅ​សាលប្រជុំ​ធំសាលា​ខេត្តស្វាយរៀង មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សារាចរ​ណែ នាំ​លេខ ១១ សរ​ណន ចុះ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៩ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ។ អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន លោក​ប្រធាន អនុប្រធាន​មន្ទីរជំនាញ​ពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរង ក្រុង​-​ស្រុក ក្រុមប្រឹក្សា​ស្រុក លោក​មេឃុំ ចៅសង្កាត់ ក្នុង​ដែន​សមត្ថកិច្ច​ខេត្តស្វាយរៀង​ជាច្រើនរូប​ទៀត​។​

លោក ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍​បញ្ជាក់​ពី​ស្ថានភាព និង​វិធានការ​នានា​ដែល​រដ្ឋបាល​ខេត្តស្វាយរៀង​បាន​អនុវត្ត​ក្នុង​រយះពេល​ដែល​ជួប​គ្រោះរាំងស្ងួត​កាល​ឆ្នាំ​២០១៦​កន្លងទៅ ហើយ​ក្នុងនាម​រដ្ឋបាល​ខេត្តស្វាយរៀង និង​បន្ត​ពង្រឹង​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​សម្រាប់​ឆ្នាំ​២០១៩-២០២០ ជូន​ប្រជាពលរដ្ឋ ឱ្យបាន​ល្អប្រសើរ​ស្របទៅតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។​

​លោក ម៉ី លី​ហួន អនុរដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លើកឡើងថា យោងតាម​ការព្យាករណ៍ និង​ស្ថានភាព​ជាក់ស្តែង​បានបង្ហាញ​យ៉ាងច្បាស់​ថា ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​ក្នុង​តំបន់​បានទទួល រង​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ពី​បាតុភូត អែល​អ៊ី​ណូ ( El Nino ) ដោយបាន​បង្ក​ឲ្យ​មាន​កត្តា អវិជ្ជមាន​ជាច្រើន ដូចជា ៖ ធាតុអាកាស​មាន​សភាព​ក្តៅ​ហូត​យ៉ាងខ្លាំង រដូវវស្សា​មកដល់ មាន​សភាព​យឺតយ៉ាវ របាយ​ទឹកភ្លៀង​មាន​ភាពរអាក់រអួល​មិន​ស្មើគ្នា របប​ទឹកទន្លេ​មេគង្គ​មានការ​ប្រែប្រួល​ខ្លាំង ពិសេស​ជំនន់​មានតែ​មួយ​លើក ហើយ​បន្ទាប់មក​ក៏បាន​ស្រក​ចុះ​ជា​បន្តបន្ទាប់​ដល់​កម្រិត​ទាប​បំផុត​មួយ​ដែល​មិន​ធ្លាប់​ជួបប្រទះ​ក្នុង​រយៈកាល​កន្លងមក ។ បើទោះបីជា​ចាប់ពី​ខែកក្កដា ឆ្នាំ ២០១៩ បាតុភូត អែល នី​ណូ បាន​ថមថយ​ឥទ្ធិពល​ជា​បណ្តើរៗ ទន្ទឹមនឹង​អាងទឹក​នាពេល​កន្លងមក​បាន​រក្សា​ទឹក​ទុក​ស្ទើរតែ ១០០ ភាគរយ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​យ៉ាងណាក្តី បញ្ហា​គ្រប់គ្រង​និង​ប្រើប្រាស់​ទឹក​នៅតែ​ត្រូវបាន​ចាត់ទុកជា​អាទិភាព ដើម្បី​បម្រើ​ឲ្យ​ស្រូវធ្ងន់​ចុងរដូវ​វស្សា ស្រូវ​រដូវប្រាំង ២០១៩-២០២០ ​និង​ការប្រើប្រាស់​ប្រចាំថ្ងៃ​ទាំង​មនុស្ស និង​សត្វ រហូតដល់​មាន​ភ្លៀង​កក់ខែ​នា​ឆ្នាំ​ថ្មី ។​

​លោកស្រី សេង វណ្ណ​សាយ រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​មានប្រសាសន៍​ជម្រាបជូន​អំពី​ចំណុច​សំខាន់ៗ នៃ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​ដូចខាងក្រោម​៖

១- ការងារ​បង្កបង្កើនផល​ស្រូវប្រាំង​ក្នុង​ឆ្នាំ ២០១៩- ២០២០ គឺអាច​ធ្វើ​បានតែ ១ ដង ប៉ុណ្ណោះ ដោយ​មិន​អាចធ្វើ​ស្រូវប្រាំង​លើក​ទី ២ បានទេ បើទោះបីជា​ទឹក​នៅតាម​បណ្តា​អាង​ដែល​បាន​រក្សាទុក និង​កន្លែង​មួយចំនួន​ដែលមាន​ទឹកជា​ធម្មជាតិ​ក៏ដោយ គួរ​គប្បី​រក្សា​ទឹក​ទាំងនោះ​ទុក​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ និង​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងៗ​ទៀត ក្រៅពី​ស្រូវ ។

២- ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវ​ចូលរួម​ចាត់វិធានការ​ថែរក្សា​ទឹក​ទុក​ឲ្យ​បានល្អ ដើម្បី​ផ្គត់ផ្គង់​សម្រាប់តែ​ការប្រើប្រាស់​ប្រចាំថ្ងៃ​តែប៉ុណ្ណោះ រហូតដល់​ពេល​មាន​ភ្លៀង​ធ្លាក់​ល្អប្រសើរ​ឡើងវិញ ។

​លោកស្រី​បញ្ជាក់ថា​៖ តាម​សារា​ចរណ៍​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក​ទុក ឯកឧត្តម លោក លោកស្រី ជា​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់​ទាំងអស់ ក្នុង​ខេត្តស្វាយរៀង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន ស្តីពី​សារា​ចរណ៍​ណៃ​នាំ​នេះ សូម​យកទៅ​ផ្សព្វផ្សាយ ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​គ្រប់រូប​បាន​យល់ដឹង​គ្រប់ៗ​គ្នា ដើម្បី​ចូលរួម​សហការ និង​រក្សា​ទឹក​ទុក​ប្រើប្រាស់​រហូតដល់​មាន​ភ្លៀង​ធ្លាក់ ៕ វ៉ៃ​កូ​

spot_img
×