Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ឡើង​យក​ទឹកត្នោត ​បាក់​ស្នួ ​ធ្លាក់​ពីលើ​ដើមត្នោត ស្លាប់ចោល​ប្រពន្ធ និង​កូន​៣​នាក់​

spot_img

​ខេត្តស្វាយរៀង​៖បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​ក្រោម​ដើមត្នោត​ខណៈដែល​ឡើង​យក​ទឹកត្នោត​ហើយ​ឆ្លង​ស្នួ​ទៅ​ដើម​មួយទៀត​តែ​អកុសល​ស្នួបាក់​បណ្តាលអោយ​ធ្លាក់​មក​ដី​ស្លាប់​យ៉ាង​អាណោច​អ​ធ័​ម​បន្សល់ទុក​កូនប្រុស​ស្រី​៣​នាក់​អោយ​ប្រពន្ធ​មើលថែ​។​

​ករណី​ស្លាប់​ធ្លាក់​ពីលើ​ដើមត្នោត​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ ថ្ងៃត្រង់​ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​ក្នុងភូមិ ទួល​អង្គប់ ឃំុ សំបួរ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានអោយដឹង​ថា​៖​ដោយមាន​ពលរដ្ឋ​រាយការណ៍​មក​ថា​មាន​មនុស្ស​ធ្លាក់​ពី​លេី​ដេី​ម​ត្នោត​បណ្តាលអោយ​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កេី​ត​ហេតុ​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​។​

​សមត្ថកិច្ច​បាន​បន្តទៀត​ថា​៖​ជនរងគ្រោះ​ខាងលើ​នៅ​មុនពេល​កើតហេតុ​បាន​ឡើង​យក​ទឹកត្នោត​ដូច​សព្វមួយដង​ហើយ​នៅវេលា​កើតហេតុ​ដោយ​ដើរ​ឆ្លង​ស្នួរ​ទៅ​ដើម​មួយ​ដែល​ចង​ស្នួរ​សម្រាប់​ឆ្លង​ទៅមក​តែ​ជា​អកុសល​បាន​បាន​បាក់​ស្នួរ​បណ្តាលអោយ​ជនរងគ្រោះ​ធ្លាក់​មកក្រោម​និង​បាន​ស្លាប់​ភ្លាមៗ​តែម្តង​។​

​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ក្នង​ហេតុការណ៍​នេះ​មានឈ្មោះ ម៉ី រ៉ាវ​ណ្ណា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​ជា​អ្នក​ទ្បេី​ង​ត្នោត ជនជាតិខ្មែរ មាន​ទីលំនៅ​កន្លែង​កេី​ត​ហេតុ​មាន​ប្រពន្ធ​ឈ្មោះ សោម សារឿន អាយុ ៥៥​ឆ្នាំ​មុខរបរ​លក់ដូរ​នៅផ្ទះ​និង​មាន​ប្រុស​ស្រី​ចំនួន​៣​នាក់​។​

​ក្រោយពី​សមត្ថកិច្ច​ចុះ​ដល់​កន្លែងកើតហេតុ​ធ្វើកា​ពិនិត្យ​និង​តាម​សម្តី​ក្រុមគ្រួសារ​សព​បាន​ប្រាប់ថា​សព​ជនរងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​ដើមត្នោត​ពិតប្រាកដ​មែនហើយ​សមត្ថកិច្ច​ប្រគល់​សព​អោយ​ទៅខាង​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×