Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន អូស្ត្រាលី និង ស្វី​ស សន្យា​បន្ត និង​គាំទ្រកម្ពុជា​លើវិស័យសកម្មភាព​មីន និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​មីន បានប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា នៅ​ថ្ងៃទី ២៧ ខែ វិច្ឆិកា ឆ្នាំ ២០ ១៩ នៅក្នុង​សន្និសីទ​ត្រួត ពិនិត្យឡើងវិញ​លើក​ទី​៤ ក្នុង​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រវេ​ស្ស លោក​ទេសរដ្ឋមន្ត្រី លី ធុជ បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ជួបពិភាក្សា ការងារ​ដាច់ដោយឡែក ជាមួយ​ប្រតិភូ​ចិន អូស្ត្រាលី និង​ស្វី​ស ។​

​លោក​ទេសរដ្ឋមន្ត្រី ជួប ប្រតិភូ​ចិន ដឹកនាំ​ដោយ លោក Ma Shengkun, Deputy Director-General, Department of Arms Control and Disarmament, Ministry of Foreign Affairs ពិភាក្សា​អំពី​ជំនួយ​របស់​ចិន​លើ​វិស័យ​សកម្មភាព​មីន​។​

​ប្រតិភូ អូស្ត្រាលី ដឹកនាំ​ដោយ លោក William Elischer Director, Conventional Weapons and Defence Exports Section, Department of Foreign Affairs and Trade​។​

​ប្រតិភូ​ស្វី​ស ដឹកនាំ​ដោយ លោក​M. Félix Baumann, Ambassadeur, Représentant permanente de la Suisse auprès de la Conférence du désarmement, Mission permanente de la Suisse auprès de l’Office des Nations Unies et des autres organisations internationales à Geneve​។​

​លោក​ទេសរដ្ឋមន្ត្រី បានលើកឡើង​នូវ​ភារកិច្ច​អាទិភាព​ចំបង​ចំនួន​ប្រាំ​ដែល​កម្ពុជា​ត្រូវអនុវត្ត ដើម្បី​ឈានទៅ​សម្រេចបាន​នូវ​គោលដៅ ប្រទេស​កម្ពុជា​អស់​ការ​គម្រាម​ដោយសារ​មីន ឆ្នាំ​២០២៥ គឺ​៖ បញ្ចប់​ការស្រាវជ្រាវ​៧៣​ស្រុក ត្រឹម​ឆ្នាំ​២០២០ បន្ត​ជំរុញ​ឲ្យ​កងយោធពល​ខេមរភូមិន្ទ​ចំនួន​២.០០០​នាក់ ចូលរួម​ក្នុងការ​បោសសម្អាត​មីន​មនុស្សធម៌ បន្ត​កែលម្អ​វិធីសាស្ត្រ​ក្នុងការ​កាត់បន្ថយ​ផ្ទៃដី បន្ត​ប្រឹងប្រែង​រក​ម្ចាស់ជំនួយ​ថ្មីៗ​បន្ថែមទៀត​តាម​គ្រប់​ប្រភព បោសសម្អាត​ផ្ទៃដី​ដែ​មាន​មីន​ប្រឆាំង​មនុស្ស​ប្រមាណ​៨០៦​គីឡូម៉ែត្រ​ក្រឡា ពី​ឆ្នាំ​២០២០-២០២៥​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ដែល​បានផ្តល់​កិច្ចសហការ និង​បន្ត​គាំទ្រ​កម្ពុជា​លើ​វិស័យ​បោសសម្អាត​មីន​។​

​លោក​ទេសរដ្ឋមន្ត្រី ក៏បាន​ស្នើសុំ​ឲ្យ​បន្ត​ជួយ​កម្ពុជា​លើ​ផ្នែក​គ្រប់គ្រង ផ្នែក​សម្ភារៈ​បរិក្ខា និង​ការបណ្តុះបណ្តាល​បច្ចេកទេស​។​

​ភាគី​ចិន សន្យា​នៅ​បន្ត​គាំទ្រ និង​ពិនិត្យ​លទ្ធភាព​ផ្តល់ជំនួយ​បន្ថែម​តាម​ការស្នើសុំ​។ អូស្ត្រាលី បាន​ចូលរួម​គាំទ្រ​កម្ពុជា​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​មីន​។ ស្វី​ស បន្ត​ផ្តល់នូវ​កិច្ចសហការ​និង​គាំទ្រ​ផ្នែក​បច្ចេក​ទេស និង​ស្នើសុំ​ឲ្យ​កម្ពុជា​ពិនិត្យ​លទ្ធភាព​ចូល​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​គ្រាប់បែក​ចង្កោម​៕ ដោយ​៖​កូ​ឡាប​

spot_img
×