Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

U22 កម្ពុជា យកជ័យ​ជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត លទ្ធផល ​៥-០

spot_img

​ហ្វីលីពីន​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​ក្រុម​ជម្រើសជាតិ​កម្ពុជា អាយុ​ក្រោម​២២​ឆ្នាំ (U22) ដែល​ទទួលបាន​ជ័យជម្នះ​លើក​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល​៥-០ ក្នុងចំណោម ២​ប្រកួត​នៅ​ស៊ី​ហ្គេម (SEA GAMES) លើក​ទី​៣០ នា​ប្រទេស​ហ្វីលីពីន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សរសេរ​សារ​តាមរយៈ Facebook នៅ​យប់​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ​ថា សូម​កោតសរសើរ​ដល់​ក្រុមបាល់ទាត់​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា បានទទួល​ជ័យជម្នះ​លើកដំបូង ក្នុងចំណោម ២​ប្រកួត​នៅ​ស៊ី​ហ្គេម​(SEA GAMES) លើក​ទី​៣០ នា​ប្រទេស​ហ្វីលីពីន​ហើយ បន្ទាប់ពី​បាន​យកឈ្នះ​ក្រុម​ជម្រើសជាតិ U22 ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ៥-០ មុននេះ​បន្ដិច​នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​ដើម្បី​ឡើងឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន​។ អរគុណ​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​យុវជន ដែល​គាំទ្រ​វិស័យ​កីឡា ជាពិសេស​ក្មួយៗ​ដែល​បាន​ចូលរួម​ទស្សនា​នៅតាម​ទូរទស្សន៍​។
​សូម​ជូនពរ​កីឡាបាល់ទាត់​កម្ពុជា ទទួលបាន​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​។​

​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ២២​ឆ្នាំ​កម្ពុជា​បានទទួល​ជ័យជម្នះ​លើកដំបូង ក្នុងចំណោម ២​ប្រកួត​នៅ​ស៊ី​ហ្គេម លើក​ទី​៣០ នា​ប្រទេស​ហ្វីលីពីន​ហើយ បន្ទាប់ពី​យកឈ្នះ​ក្រុម​ជម្រើសជាតិ U22 ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល ៥-០ មុននេះ​បន្ដិច​នៅ​កីឡដ្ឋាន Rizal Memorial នាទី​ក្រុង​ម៉ានីល ដើម្បី​ឡើងឈរ​កំពូល​តារាង​ពូ​ល A ។​

ការប្រកួត​ទី​២ ក្នុង​ពូ​ល​នេះ ក្រុម​គោព្រៃ​កម្ពុជា ធ្វើបាន​យ៉ាង​ល្អ​នៅ​តង់​ទី​១ ពិសេស​ដើម​វគ្គ ដោយ​កីឡាករ ស៊ិន កក្កដា បាន​បំប៉ោង​សំណាញ់​ទី​ក្រុម U22 ទី​ម័​រ​ខាងកើត ១​គ្រាប់​មុន នៅ​នាទី​ទី​៨​។ បន្ទាប់ពី​កម្ពុជា បាន​បន្ដ​ដាក់​សម្ពាធ តែ​មិនអាច​រក​គ្រាប់​បាល់​បន្ថែម​នោះទេ ។ លុះ​ចូល​តង់​ទី​២ ក្រុម U22 កម្ពុជា បាន​បន្ដ​ដាក់​សម្ពាធ​កាន់តែខ្លាំង រហូត​រកបាន ៤​គ្រាប់​បន្ថែមទៀត ដោយ​កីឡាករ រ៉ឹង ប៊ុន​ហៀ​ង នៅ​នាទី​៧០ និង​នាទី ៩០+២, សៀង ច​ន្ធា នៅ​នាទី​៧៨ និង កែវ សុខ​ផេង នៅ​នាទី​៨២ ​ការទទួលបាន ៣​ពិន្ទុ​ថ្ងៃនេះ បានធ្វើ​ឲ្យ​ក្រុម U22 កម្ពុជា បាន​ឡើងទៅ​ឈរ​កំពូល​តារាង​ពូ​ល A បណ្ដោះអាសន្ន ដោយមាន ៤​ពិន្ទុ​ក្នុង​ដៃ បន្ទាប់ពី​ឆ្លងកាត់ ២​ប្រកួត ឈ្នះ​១ (​ឈ្នះ​ទី​ម័​រ​ខាងកើត​) និង​ស្មើ​១(​ស្មើ​ហ្វីលីពីន ១-១)​។ ចំណែក​ក្រុម U22 មី​យ៉ាន់​ម៉ា ក៏មាន ៤​ពិន្ទុ​ស្មើ​កម្ពុជា​ដែរ ក្រោយ​ពួកគេ យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ U22 ហ្វីលីពីន ២-១ កាលពី​ល្ងាច​មិញ ហើយក៏​ជា​ប្រកួត​ទី​២ ក្នុង​ពូ​ល​របស់​ពួកគេ​ដែរ ៕ ដោយ​៖​កូ​ឡាប​

spot_img
×