Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន ៖ ដាក់ចេញ​ឲ្យ​អនុវត្ត​នូវ​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់​ចិន ដើម្បី​ទ្រទ្រង់​បណ្ដា​គម្រោង​ខ្នាតតូច​និង​មធ្យម​

spot_img

ភ្នំពេញ​៖​សម្តេច តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​សារព័ត៌មាន ជាមួយ​សហប្រធាន​ប្រទេស​ចិន ដែលមាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ​ប្រទេស​៤​ទៀត និង​ពី​បណ្តាញសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជាច្រើនរូប​ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​ដោយ​សោមនស្ស​ថា កិច្ចប្រជុំ​ថ្ងៃទី​១០​ខែមករា​ឆ្នាំ​២០១៨​នេះ សម្រេចបាន​លទ្ធផល​យ៉ាង​ល្អ​ពេញចិត្ត ពីព្រោះ​ប្រទេស​ទាំងអស់​បាន​ពិនិត្យឡើងវិញ​នូវ​វឌ្ឍនៈភាព​ដែល​សម្រេចបាន​ចាប់ពី​កិច្ចប្រជុំ​លើក​ទី ១ នៅ​ទីក្រុង​សាន់​យ៉ា សាធារណរដ្ឋ​ប្រជាមានិត​ចិន កាលពី​ខែ មីនាឆ្នាំ ២០១៦ កន្លងទៅ​។ មិន​ដល់​២ ឆ្នាំ​ផង យើង​បាន​ជំរុញ​យន្តការ​អនុតំបន់​ថ្មី​នេះ​អោយ​ក្លាយជា​គម្រោង​កិច្ចប្រតិបត្តិការ​ដ៏​ពេញលេញ​មួយ​។ ចំពោះ​សមត្ថភាព​ស្ថាប័ន គឺ​យើង​កសាងបាន​នូវ​រចនាសម្ព័ន្ធ​ប្រតិបត្តិការ​ការងារ​ពហុ​ស្រទាប់ និង​យន្តការ​អនុវត្ត​ដែលមាន​លក្ខណៈ​រឹងមាំ និង​ពេញលេញ ហើយ​មាន​ទំនុកចិត្ត​យ៉ាង​មុតមាំ​ថា​យន្តការ​ទាំងនេះ នឹង​ជំរុញ​ឲ្យ​ប្រទេស​ជាស​មា ជិ​ក​ទាំង​៦​អាចធ្វើ​ដំណើរ​បាន​កាន់​តែ​លឿន​ឆ្ពោះទៅរក​គោលដៅ នៃ​ការ​ប្រែក្លាយ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាង​ឆាង ទៅជា​សហគមន៍​មួយ​ដែលមាន​អនាគត សន្តិភាព និង​វិបុលភាព​រួមគ្នា ។​

​នៅក្នុង​ចំណោម​បណ្ដា​យន្តការ​នានា យើង​បាន​បង្កើតឡើង​នូវ​លេខាធិការ ដ្ឋា​ន​អង្គភាព​សម្របសម្រួល​ថ្នាក់ជាតិ​នៅក្នុង​ប្រទេស​ជា​សមាជិក​ទាំង​៦ និង​បាន​ជំរុញ​ក្រុមការងារ​រួម​សម្រាប់​វិស័យ​អាទិភាព​សំខាន់ៗ នៃ​សហប្រតិបត្តិការ​ឲ្យ​មាន​សកម្ម​ភាពរស់រវើក​។ បណ្ដា​ស្ថាប័ន​មួយចំនួន​ផ្សេងទៀត​ក៏​នឹង​ត្រូវបាន​បង្កើតឡើង​ផងដែរ ដើម្បី​ជួយ​គាំទ្រ​ដល់​កិច្ចសហការ​មេគង្គ​-​ឡាន ឆាង រួមមាន​ជាអាទិ៍​: មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​ធនធានទឹក មណ្ឌល​កិច្ចសហប្រតិបត្តិការ​ប​រិ​ស្ថាន មេគង្គ​-​ឡាន​ឆាង និង​មជ្ឈមណ្ឌល​សិក្សា​ទន្លេមេគង្គ​ជាដើម​។​

​ក្នុងការ​ដាក់ចេញ​ឲ្យ​អនុវត្ត​នូវ​មូលនិធិ​ពិសេស នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បី​ទ្រទ្រង់​បណ្ដា​គម្រោង​ខ្នាតតូច​និង​មធ្យម​, គឺ​យើង​បានកត់សម្គាល់​ប្រកបដោយ​ក្ដី​សោម នស្ស និង​ពេញចិត្ត​ចំពោះ គម្រោង​ទាំង​១៣២ ក្នុង​ក្រុម​គម្រោង​ដំណាក់កាល​ទី​១ ដែល​ទ្រទ្រង់​ដោយ​មូលនិធិ​ពិសេស​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​២០១៧ ត្រូវបាន​អនុវត្ត​ជា​លំដាប់​យ៉ាង​ខ្ជាប់ខ្ជួន​។​

​កិច្ចប្រជុំ​ថ្ងៃនេះ​ពួកយើង​បាន​ឈានដល់​ការសម្រេចបាន​នូវ​កុងសង់ស៊ីស និង​អនុម័ត​នូវ​ឯកសារ​សំខាន់ៗ​ចំនួន​ពីរ​គឺ ១)​សេចក្ដីថ្លែងការណ៍​ទីក្រុង​ភ្នំពេញ នៃ​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ នៃ​កិច្ច​សហ​ប្រតិ​ប​ត្ត​ការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​២ និង​ទី ២) ផែនការ​សកម្មភាព​៥​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​២០១៨-២០២២​។​

​មុននឹង​បញ្ចប់ សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​មោទនៈភាព​ចំពោះ​រាល់​សមិទ្ធផល​ដែល​សម្រេចបាន​ដោយ​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​អនាគត នៃ​កិច្ច​សហ​ប្រតិការ​មេគង្គ​-​ឡាន​ឆាង​នេះ និង​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋា ភិ​បាល​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ចំពោះ​តួនាទី​ដឹកនាំ​ក្នុងការ​ព​ន្លឿ​ន​របៀបវារៈ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង និង​ចំពោះ​ការគាំទ្រ​ឥត​ងាករេ​លើ​ភាពជា​សហប្រធាន​របស់​កម្ពុជា​ក្នុងអំឡុងពេល ២​ឆ្នាំ​កន្លងមកនេះ​។ បន្ទាប់ពី​សន្និសីទកាសែត​នេះហើយ គឺ​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​៦ បាន​អញ្ជើញពិសារ​អាហារ​ពេល​ល្ងាច​រួមគ្នា​នៅ​វិមាន​សន្តិភាព ប្រកបដោយ ភាព​ស្នី​ទ​ស្នាល និង​សប្បាយរីករាយ​ក្រៃលែង​៕ ដោយ​៖​កូ​ឡាប​

spot_img
×