Thursday, May 2, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ គាំទ្រ​ការ​អនុវត្ដ​វិធានការ​ច្បាប់​ស្រោចស្រង់​ក្រុង​ហុងកុង​

spot_img

​ភ្នំពេញ ៖ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​គរ​បាល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​គាំទ្រ​ចំណាត់ការ​អនុវត្ត​ច្បាប់​រដ្ឋាភិបាល​ហុងកុង ដើម្បី​ការស្តា​រកោះ​ហុងកុង​ឲ្យ​ក្លាយ​ជាទី​ស្រស់បំព្រង​នៃ​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​សារ​ឡើ​វិញ ។ នេះ​បើតាម​ផ្សាយ​របស់​វេ​ប​សាយ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​ប្រសាសន៍​បញ្ជាក់​របស់​មន្ត្រី​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ថ្ងៃទី​២៧ វិច្ឆិកា​នេះ គឺ​តប​នឹង​សំណួរ​របស់​ក្រុម​សារព័ត៌មាន​ក្នុងស្រុក​ដែល​ចង់ដឹង​អំពី​ប្រតិកម្ម​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​កម្ពុជា ជុំវិញ​ចំណាត់ការ​របស់​នគរ​បាល​ហុងកុង ទៅលើ​បាតុករ​ហិង្សា​ដែល​បាន​បង្ក​ការអុកឡុក​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រដ្ឋ​នៅតាម​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នានា​, បង្ក​សកម្មភាព​រារាំង​ដំណើរ​ការ​សេដ្ឋកិច្ចជាតិ និង​ឯកជន​លើ​ទឹកដី​ហុងកុង និង​សកម្មភាព​ទាំងនោះ​ថែមទាំង​បាន​បន្លាច​អ្នកវិនិយោគ​នានា​ឲ្យ​ចាក​ចេញពី​កោះ​ហុងកុង​ថែមទៀត​ក្នុង​អំពើ​ចលាចល​ប្រមាណ​៦​ខែ​កន្លងមកនេះ​។​

​លោក ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម ខឿន បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា «​យើង​អត់​ចង់ឃើញ​ស្ថានការណ៍​អាប់អួរ​ប្រកបទៅដោយ​មហន្ដរាយ​បែបនេះ​ទេ ។ ជា​ទស្សនៈ និង​ជា​ជំហរ​របស់​យើង​គឺ យើង​គាំទ្រ​ចំពោះ​រដ្ឋាភិបាល​ហុងកុង ក្នុងការ​ចាត់វិធានកា​រ​សមស្រប ដើម្បី​អនុវត្ដ​វិធានការ​ច្បាប់ ដើម្បី​ស្រោចស្រង់ និង​ដោះស្រាយ​សភាពការណ៍​ដែល​បាន​កើតឡើង និង​កំពុងតែ​គំរាមកំហែង​ទីក្រុង​ហុងកុង រហូតដល់​ថ្ងៃនេះ​។ នេះ​គឺ ជា​ភាពចាំបាច់​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​ស្ដារ​ប្រក្រតីភាព ដើម្បី​ពង្រឹង​ស្ថេរភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម នៅ​ទីក្រុង​ហុងកុង ឱ្យបាន​ល្អប្រសើរ​ឡើងវិញ​» ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×