Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ធំៗ ចំនួន​ ៣៥ មកពី​ប្រទេស​ចិន​ចាប់អារម្មណ៍​លើ​ការវិនិយោគ ក្នុង​ទឹកដី​ខេត្តកំពង់ស្ពឺ​

spot_img

​កំពង់ស្ពឺ ​៖ លោក​វ៉ី សំណាង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ បាន​អញ្ជើញ​ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ក្រុមហ៊ុន​ធំៗ ចំនួន​៣៥ មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ក្នុង​គោលបំណង​សិក្សា​ស្វែងយល់​ពី​ឱកាស​សម្រាប់​វិនិយោគ​នៅក្នុង​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​លោក​វ៉ី សំណាង បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​វត្តមាន​របស់​គណៈប្រតិភូ​មកពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​បន្ត​ជម្រាបជូន​អំពើ​ស្ថានភាព​រួម​របស់​រដ្ឋបាល​ខេត្ត សក្កា​នុព​ល​នានា និង​ក្រុមហ៊ុន​នានា​ដែល​កំពុងធ្វើការ​វិនិយោគ​នៅក្នុង​ខេត្ត ដែលមាន​ការទទួលស្គាល់ និង​បាន​ច្បាប់​អនុញ្ញាត​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា (CDC) ជាមួយគ្នានេះដែរ លោក​ក៏បាន​បញ្ជាក់ថា ខេត្តកំពង់ស្ពឺ​កំពុង​ត្រូវការ​អ្នក​វិនិយោគិន​បន្ថែមទៀត ដើម្បី​អភិវឌ្ឍន៍​ខេត្ត ហើយ​ផ្តល់​ទីផ្សារ​ការ​រងារ​នៅនឹងកន្លែង​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា មានការ​ងារ​ធ្វើ មាន​ជីវភាព​ធូ​ធារ កាត់បន្ថយ​ការ​ចំណាកស្រុក បង្កើន​ជីវភាព​រស់នៅ​ជួបជុំ​គ្រួសារ ឱ្យ​កាន់តែ​ប្រសើរឡើង ស្រប​ពេលដែល​ខេត្តកំពង់ស្ពឺ​កំពុង​ក្លាយជា​ជង្រុក​របស់​អ្នកវិនិយោគ​ផងដែរ ។​

​លោក​អភិបាលខេត្ត​បាន​សំណូមពរ​ដល់​គណៈប្រតិភូ​ចិន ជួយ​ដល់​ភាគី​កម្ពុជា​ក្នុងការ​វិនិយោគ​លើ​វិស័យ​កសិកម្ម វិស័យ​ឧស្សាហកម្ម ពាណិជ្ជកម្ម ប្រកបដោយ​គុណភាព​និង​ប្រសិទ្ធភាព ដើម្បី​លើកស្ទួយ​ជីវភាព​ប្រជាជន​ក្នុង​ខេត្ត​មាន​ជីវភាព​កាន់តែ​រីកចម្រើន​ឡើង​។​

​គណៈប្រតិភូ​បាន​រីករាយ​និង​ទទួល​សំណូមពរ​របស់លោក​អភិបាលខេត្ត យកទៅ​សិក្សា​បន្ថែម និង​ណែនាំ​កៀរគរ​អ្នកវិនិយោគ​លើ​គ្រប់​វិស័យ​មក​អភិវឌ្ឍន៍​នៅលើ​ទឹកដី​ខេត្តកំពង់ស្ពឺ​ឲ្យ​មានការ​រីកចម្រើន​បន្ថែ​ម​ទៀត​និង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ជា​ដៃគូ​ល្អ​នាពេល​អនាគត​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ដល់​ក្រុមហ៊ុន​ចិន​មួយចំនួន​ដែល​បាន​វិនិយោគ​នៅ​ខេត្តកំពង់ស្ពឺ​កន្លងមក​និង​បន្ត​សហការគ្នា​រកស៊ី​ជាមួយគ្នា​ធ្វើ​ឲ្យ​ខេត្តកំពង់ស្ពឺ​មានការ​អភិវឌ្ឍន៍​កាន់តែ​រី​ចម្រើន​តទៅ​៕​ដោយ​៖​កូ​ឡាប​

spot_img
×