Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បាន​បង្កាន់ដៃស្ពាន​ទប់ ប៊ិះ​រថយន្ដ​ដឹកទំនិញ​ផ្ទាល់ខ្លួន ធ្លាក់​ដល់​បាត​ស្ទឹង​

spot_img

​កំពង់ស្ពឺ ÷ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​លេ​ី​កំណាត់​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ចំណុច​ស្ពាន​អូរ​ក្រាំង​អំបិល ភូមិ​ស្លា ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ បុក​បង្កាន់ដៃស្ពាន​បង្ក​ឡេី​ង​ដោយ​រថយន្ដ​ដឹកទំនិញ​ផ្ទាល់ខ្លួន​«​ដឹក​ឥដ្ឋការ៉ូ​»​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​១៧និង១៥​នាទី នា​ថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បង្ក​ឡេី​ង​ដោយ​រថយន្ដ មួយគ្រឿង​មាន​ផ្លាកលេខ ភ្នំពេញ 3A-7700​ដឹកទំនិញ​ផ្ទាល់ខ្លួន ប្រភេទ ២.៥​តោន ពណ៌​ខៀវ មាន​ទ្រុង​ពណ៌​ប្រផេះ «​ដឹក​ឥដ្ឋការ៉ូ​» បេី​កបរ​ពី​ទិស​ខាង​កេី​ត ឆ្ពោះទៅ​ទិស​ខាងលិច លុះ​មកដល់​ចំណុច​លេី​ស្ពាន រថយន្ត​បាន​រេ​ចង្កូត​ទៅ​ចំណែក​ផ្លូវ​នៃ​ឆ្វេង​ដៃ ចូល​គន្លង​ចំណែក​ផ្លូវ បញ្ច្រាសទិស​គ្នា​រួច​បាន​បុក​បង្កាន់ដៃស្ពាន​តែម្ដង ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​រងរបួស​ដល់​អ្នកធ្វើដំណើ​រ​នោះ​ឡេី​យ​។ ចំពោះ​អ្នក​បេី​កបរ​រងរបួស​ធ្ងន់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ឯកជន​ដើម្បី​ជួយសង្គ្រោះ អ្នកបើក​បរមាន ឈ្មោះ សឿ​ម ពឿ​ន ភេទ​ប្រុស អាយ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​ល្វា ឃុំ​ត្រពាំង​ជង ស្រុក​បាកាន ខេត្តពោធិសាត់ ។

​ក្រោយ​ហេតុការណ៍ សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​សំរោង​ទង ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឃុ​ត សុផល អធិការនគរបាល​ស្រុក និង​បានការ​បញ្ជា​ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​បាន​ចុះ​សម្រួល​ចរាចរណ៍​និង​មាន​កិច្ចសហការ​ពី​រថយន្ដ​ស្ទួ​ច​របស់​ក្រុមហ៊ុន​ធ្វើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ ព្រះសីហនុ ដែល​នៅ​ការដ្ឋាន​ក្បែរ​នោះ បាន​ចំណាត់​ការជួយ​ស្ទួ​ច អូស​យក​រថយន្ត​បង្កចេញ ដេី​ម្បី​សម្រួល​ចរាចរណ៍​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឆ្លងកាត់ ដេី​ម្បី​បញ្ច្រាស​ការកកស្ទះ​ចរាចរណ៍ ប្រតិបត្តិការ​ប្រេី​ពេល​អស់ ៥០​នាទី នៅវេលា​ម៉ោង ១៨និង០៥​នាទី រថយន្ដ​បង្ក​ត្រូវបាន​ស្ទួ​ច​យក​ចេញពី​ទីតាំង​ស្ពាន​បាន​ដោយ​សុវត្ថិភាព

​តាម​ការបញ្ជាក់​ពី​មន្ដ្រី​ជំនាញ​ចរាចរណ៍​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លេី អាចមកពី​បេី​កបរ​ប្រេី​ប្រាស់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច និយាយ​ទូរស័ព្ទ​ ជំនាញ​កំពុង​ចុះ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ចំពោះ​មធ្យោបាយ​រថយន្ត បាន​ស្ទួ​ច​យកមក​រក្សាទុក​បណ្ដោះអាសន្ន រង់ចាំ​ចំណាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ​៖​កូ​ឡាប​

spot_img
×