Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ចុះ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ដល់​ម្ចាស់​គោយន្ត​កែច្នៃ និង​ម្ចាស់​យានយន្ត​ជាង​៣៥០​នាក់

spot_img

កំពង់ឆ្នាំង ៖ ដើម្បី​ធានា​អោយបាន​សុវត្ថិភាព ក្នុងពេល​ធ្វើដំណើរ និង ទប់ស្កាត់​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​នៅ​កម្រិត​ទាប​នោះ នៅ​ព្រឹក​ថ្ង​ទី​៥ ខែតុលា ឆ្នាំ​២០១៧​នេះ ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ដឹកនាំ​ដោយ​លោក​មាស ឈុនលី អនុប្រធាន​ការិយាល័យ​ដឹកជញ្ជូន​សហការ​ជាមួយនឹង​កម្លាំង​នគរបាល​ចរាចរណ៍ និង អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ស្តីពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​យានយន្ត ទោចក្រយានយន្ត និង​គោយន្ត​កែច្នៃ ចំនួន​៣៥០​នាក់ នៅ​ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។​

​លោក​មាស ឈុនលី អនុប្រធាន​ការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ សាធារណការ​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​ស្ថានភាព​នៃ​ការធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន មានការ​កើនឡើង ពិសេស​ទៅលើ​គោយន្ត​កែច្នៃ ។ ចំពោះ​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន នៅមានកំរិត​នៅឡើយ ហើយ​ការផ្សព្វផ្សាយ​ច្បាប់​នាពេលនេះ គឺ​ពិត​ជាមាន​សារៈសំខាន់ ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​នេះ អោយ​កាន់​តែមាន​ភាពល្អប្រសើ ។​

​លោក​មាស ឈុនលី បញ្ជាក់ទៀតថា ដោយសារ​សព្វថ្ងៃនេះ បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ធ្វើឱ្យ​មនុស្ស​បាត់បង់​ជីវិត របួស ពិការ ព្រមទាំង​ការខាតបង់ ទ្រព្យសម្បត្តិ ស្ថិតក្នុង​កម្រិត​ខ្ពស់ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ក្តី​ព្រួយបារម្ភ និង​រិះរក​វិធី ដើម្បី​កាត់បន្ថយ ករណី​គ្រោះថ្នាក់​ទាំងនោះ ឱ្យមក​នៅ​កម្រិត​ទាប​បំផុត​។ ផ្អែកលើ​បញ្ហា​នេះ ទើប​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ខិតខំ​រៀបចំ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​ជំរុញ​ឱ្យ​ស្ថាប័ន​ជំនាញ បញ្ជ្រាប​ច្បាប់​នេះ អោយដល់​ប្រជាពលរដ្ឋ ដើម្បី​បាន​យល់​ជា​ចំណេះដឹង​ទាំងអស់គ្នា សម្រាប់​អនុវត្ត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ ។ ផ្តើមចេញពី​កង្វល់​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​យកចិត្តទុកដាក់ ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​ដល់​អ្នកប្រើប្រាស់​ផ្លូវ បំណង​កាត់បន្ថយ​បរិមាណ​គ្រោះថ្នាក់​ចរាចរណ៍ មក​ត្រឹម​កម្រិត​អប្បបរមា ក៏ដូចជា​បង្កើន​ការរក្សា ទាំង​ទ្រព្យសម្បត្តិ​រដ្ឋ ទាំង​ទ្រព្យសម្បត្តិ​ឯកជន​ឱ្យនៅ​គង់វង្ស​យូរអង្វែង​។​

​លោក​មាស ឈុនលី បាន​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់​គោយន្ត ឬ យានយន្ត​គ្រប់​ប្រភេទ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា រាល់ពេល​ធ្វើដំណើរ ជិត​ឬ​ឆ្ងាយ និង​ត្រូវ​ចេះ​អា​ធ្យា​ស្រ័យ​គ្នា​ទៅវិញទៅមក ក្នុងពេល​បើកបរ ធ្វើយ៉ាងណា​អោយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្រិត​ទាប​បំផុត ។​

​នៅក្នុង​ឱកាស​នោះ​លោក​មាស ឈុនលី អនុប្រធាន​ការិយាល័យ​ដឹកជញ្ជូន​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តកំពង់ឆ្នាំង ចែកជូន​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ដល់​ប្រជាពលរដ្ឋ​ដែល​ចូលរួម និង​បិទ​ស្ទី​គ័​រ​ចំណាំងផ្លាត ដល់​គោយន្ត​កែច្នៃ​ចំនួន​១១៣​គ្រឿង ផងដែរ ៕ ​ដោយ​៖​សន សក្តា​

spot_img
×